backup og meta

ស្រីៗធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ អាចមក​ពី​មូលហេតុ​ទាំង​ ៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ អាចមក​ពី​មូលហេតុ​ទាំង​ ៥​យ៉ាង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​ស្រី​ៗ​យើង​ជួប​ប្រទះ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​លាយ​ឡំ​នឹង​ឈាម​ ​នោះអាច​ជា​​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​មួយ​ចំនួន​។ ពណ៌​ និង​ក្លិន​នៃ​ទឹក​រម្អិល អាច​បង្ហាញ​ពី​​បញ្ហា​សុខភាព​ទូទៅ​​ រួម​ទាំង​​ភាព​មាន​កូន​ តុល្យភាព​អ័រម៉ូន​ និង​សុខភាព​នៃ​ប្រព័ន្ធ​បន្ត​ពូជ​។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា​​មាន​ពណ៌​ស ​ ខាប់​ ស្អិត ឬ​រម្អិល និង​មិន​ធុំ​ក្លិន។ ​ចំណែក​​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ឈាម ​ដោយ​មិន​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​ អាច​ជា​សញ្ញា​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​។

​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

មូលហេតុ​​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​​មាន​ឈាម​

​​១. ការ​រង​របួស

ការ​ធ្លាក់​ទឹក​រម្អិល​​មាន​ឈាម​ អាច​បណ្ដាល​មក​ពី​ការ​រង​របួស​រាងកាយ ឬការប៉ះទង្កិច​ណាមួយ​លើ​ទ្វារ​មាស ​ដែល​នាំ​ឲ្យ​រារាំង​លំហូរ​នៃ​ទឹក​រម្អិល​ទ្វារ​មាស។ ក្នុង​ករណី​នេះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

២. ការ​​ឆ្លង​មេរោគ​

​​​​​ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស ដូចជា​ជំងឺ​កាមរោគ (STI) អាច​ធ្វើ​ឲ្យ​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស។ ការ​រលាក​ទ្វារ​មាស ជំងឺ​ប្រមេះ​ទឹក​ថ្លា និង​​ជំងឺ​រលាក​អាង​ត្រគាក (PID) ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ស្រី​ៗ​យើង​ធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ដូច​គ្នា​។

៣. ផលវិបាក​នៃ​ការ​ពពោះ​

ការ​ធ្លាក់​ឈាម​ដែល​កើត​ឡើង​អំឡុង​ពេល​ពពោះ ​អាច​ជា​សញ្ញា​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​​នៅ​ពេល​ពពោះ ដូចជា​ការ​រលូត​កូន​ ឬ​ការ​​ដាច់​រហែក​ចេញ​ពី​ជញ្ជាំង​ស្បូន  ជា​​ស្ថានភាព​ដែល​សុករបើកចេញ​ពី​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​។

៤. ការ​ពត់ពែន​ខ្លួន

នៅ​ពេល​ខ្លះ ការ​ហាត់​ប្រាណ​ខ្លាំង​ក្លា​ជ្រុល​ ក៏​អាច​បង្ក​ជា​ការ​ធ្លាក់​ទឹក​រម្អិលមាន​ឈាម​។ ហេតុ​នេះ​ហើយ​ ចូរ​ជៀសវាង​ការ​ហាត់​ប្រាណ​​បែប​នេះ នៅ​ពេល​ដែល​យើង​ជិត​មក​រដូវ​។

ធ្លាក់ទឹករម្អិល២

៥. អតុល្យភាព​អ័រម៉ូន​

ប្រសិន​បើ​គ្នា​​យើង​ធ្លាក់​ទឹក​រម្អិល​មាន​ឈាម​ ឬ​មាន​ពណ៌​ត្នោត​​ រយៈពេល​មួយ​ថ្ងៃ​ ឬ​ពីរ​ថ្ងៃ​មុន​ពេល​មក​រដូវ​ ​នេះ​អាច​បណ្ដាល​មក​ពី​ស្រ្តេស​ ដែល​បង្កើត​អតុល្យភាព​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​ និង​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​រម្អិល​ពណ៌​ត្នោត​ដូច​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ អតុល្យភាព​អ័រម៉ូន​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ធ្វើដំណើរ​ ឬ​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់​ដែរ​​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Abnormal vaginal bleeding

https://www.health.govt.nz/your-health/conditions-and-treatments/diseases-and-illnesses/abnormal-vaginal-bleeding

Vaginal bleeding – irregular

https://www.betterhealth.vic.gov.au/health/conditionsandtreatments/vaginal-bleeding-irregular

Vaginal Discharge

https://familydoctor.org/condition/vaginal-discharge/

កំណែ​ប្រែបច្ចុប្បន្ន

17/11/2021

Written by វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?


Written by

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Nov 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម