backup og meta

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?

ពិត​ណាស់​ មាន​ស្រី​ៗ​យើង​ជា​ច្រើន​​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​នៅ​ពេល​ណា​មួយ​ ជាក់ជា​មិន​ខាន​ក្នុង​មួយ​​ឆាក​ជីវិត​​។ ការ​រីក​រាល​ដាល​នៃ​ផ្សិត​Candida ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ ដែល​កត្តា​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​​យើង​មាន​ផ្ទៃពោះ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ឬ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជា​ដើម។ យ៉ាង​ណា​មិញ ថ្នាំ​ផ្សះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ការ​​បង្ក​រោគ​ផ្សិត​ក្នុង​ទ្វារ​មាស​ផង​ដែរ។

ប្រភេទ​ថ្នាំ​ផ្សះ​ខ្លះ អាច​កម្ចាត់​​បាក់តេរី​មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​​ដែល​នាំ​ឲ្យ​ផ្សិត​Candida​អាច​លូតលាស់​បាន។ ដូច្នេះ​ហើយ ទើប​ពេល​ខ្លះ ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ ក្រោយ​ពី​ញ៉ាំ​ពពួក​ថ្នាំ​ទាំង​នេះ​រួច​។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

រោគសញ្ញា​នៃ​ការ​​ឆ្លង​មេរោគ​ផ្សិត

ជា​ទូទៅ យើង​អាច​កើត​មាន​អាការៈ​​រលាក​​ និង​រមាស់​​នៅ​លើ​ទ្វារ​មាស ​ធ្លាក់​ស ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ ឬ​អំឡុង​ពេល​រួម​ភេទ ក៏​ដូច​ជា​ទ្វារ​មាស​ឡើង​ហើម​ និង​ក្រហម​ជា​ដើម។

រោគសញ្ញា​ធ្ងន់ធ្ងរ​ រួម​មាន​ស្នាម​ក្រហម​ រលាត់​ ប្រេះ ឬ​ដំបៅ​។ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ចំនួន​៤​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ នោះ​បាន​ន័យ​ថា យើង​ប្រឈម​នឹង​ផលវិបាក​​នៃ​ការ​បង្ក​រោគ​ដោយ​ផ្សិត។

ថ្នាំផ្សះ

[embed-health-tool-ovulation]

អត្ថបទគួរអាន៖

គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សិត​ទ្វារ​មាស

ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​​ទ្វារ​មាស យើង​គួរ​តែ​អនុវត្ត​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖

  • ជៀសវាង​​ពាក់​ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស​ដែល​តឹង​ពេក
  • ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង
  • ប្រើ​ថ្នាំ​ផ្សះ​​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ និង​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ
  • ត្រូវ​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​សើម​ចេញ​ភ្លាម​ៗ ពីព្រោះ​​វា​​អាច​ជំរុញ​ការ​លូតលាស់របស់​​ផ្សិត។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​Some Women May Develop Vaginal Yeast Infection After Taking Antibiotics: Here’s Why

https://www.thehealthsite.com/diseases-conditions/yest-infection/women-may-develop-vaginal-yeast-infection-after-taking-antibiotics-heres-why-894372/

Can you get a yeast infection from antibiotics?

https://www.medicalnewstoday.com/articles/326106

Can You Get a Yeast Infection from Antibiotics?

https://khealth.com/learn/antibiotics/yeast-infection-after-antibiotics/

Vaginal Yeast Infections

https://kidshealth.org/en/teens/yeast-infections.html

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

Vaginal Yeast Infection (ជំងឺផ្សិតទ្វារមាស)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម