យើងអាចនឹងចង់បានក្រចកដែលស្រស់ស្អាត ហើយក៏ចង់ឲ្យក្រចកវែងលឿនដែរ។ ទោះបីជាយើងមិនអាចធ្វើឲ្យក្រចកដុះលឿនភ្លាមៗ ប៉ុន្តែយើងអាចជួយពង្រឹងសុខភាពក្រចកដែលអាចជួយឲ្យក្រចកដុះលឿនតាមដែលអាចធ្វើទៅបាន។
១. ញ៉ាំអាហារសម្បូរដោយវីតាមីន B7 (Biotin)
ការញ៉ាំអាហារសម្បូរដោយវីតាមីន B7 ធ្វើឲ្យក្រចករឹងមាំ។ អ្នកជំនាញមួយចំនួនបានលើកឡើងថាការទទួលបានវីតាមីន B7 ២,៥មិល្លីក្រាមអាចពង្រឹងក្រចកបានក្នុងរយៈពេល២ទៅ៣សប្ដាហ៍។ អាហារដែលមានវីតាមីន B7 មានដូចជា ពោត ស៊ុតពណ៌លឿង ទឹកដោះគោ សណ្ដែកសៀង ផ្លែបឺរ ផ្លែចេក ផ្កាខាត់ណាខៀវ ផ្សិត ឈីស សាច់ត្រី សាច់មាន់ និងសាច់ជ្រូក។
២. ចៀសវាងការត្រូវទឹក និងសាប៊ូច្រើន
យកល្អកុំឲ្យក្រចកត្រូវទឹកច្រើនពេកលើកលែងតែពេលលាងដៃ និងពេលងូតទឹក។ នៅពេលលាងចាន ឬធ្វើកិច្ចការក្នុងផ្ទះផ្សេងៗ យើងគួរពាក់ស្រោមដៃដើម្បីកុំឲ្យក្រចកត្រូវទឹក និងសាប៊ូច្រើន។ ការការពារកុំឲ្យក្រចកត្រូវទឹក ឬសាប៊ូច្រើនអាចរក្សាសំណើម និងបន្ថយហានិភ័យនៃការបាក់ក្រចក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
៣. ឈូសក្រចកជាប្រចាំ
យើងគួរឈូសក្រចកឲ្យបានម្ដងក្នុងមួយសប្តាហ៍ និងនៅពេលក្រចករហែក។ ដើម្បីឲ្យក្រចករឹងមាំមិនងាយបាក់គួរឈូសជារាងមូលទ្រវែង។ ក្រៅពីនេះយើងត្រូវសម្អាតក្រចកឲ្យបានស្អាត និងចៀសវាងកុំខាំក្រចក ឬកាត់ក្រចកខ្លីពេក។
[embed-health-tool-ovulation]
៤. លាបថ្នាំក្រចកថ្លា និងចៀសវាងការតក្រចក
ការលាបថ្នាំក្រចកថ្លាអាចជារបាំងការពារក្រចក និងធ្វើឲ្យក្រចករឹងមាំមិនងាយបាក់។ យើងអាចលាបត្រឹមតែមួយជាន់ក៏អាចការពារក្រចកបានដែរ។ ការសិក្សាបានរកឃើញថាការប្រើកាវតក្រចកអាចធ្វើឲ្យក្រចកយើងខ្សោយ និងងាយបាក់ ហើយជម្រើសដែលល្អគឺលាបថ្នាំក្រចកធម្មតា។
អត្ថបទគួរអាន៖
- រឿងគួរធ្វើ និងមិនគួរធ្វើ បើចង់ឲ្យក្រចកស្អាត
- តិចនិកងាយៗទាំង៧ ជួយឲ្យក្រចករឹងមាំ មានសុខភាពល្អ
- នេះវិធីថែក្រចកឲ្យស្អាត ហើយសុខភាពល្អ ស្រីៗភាគច្រើនអត់ដឹង
- តជែលក្រចកញឹកញាប់ បង្កើនហានិភ័យមហារីកស្បែក?
- មូលហេតុ ៥ យ៉ាង គ្រប់គ្នាគួរកាត់ក្រចកដៃ ក្រចកជើងឲ្យបានទៀងទាត់
- អាហារ ៦មុខ ជួយស្បែក សក់ និងក្រចកឲ្យមានសុខភាពល្អ
ចំណុចសំខាន់
- ញ៉ាំអាហារសម្បូរដោយវីតាមីន B7 (Biotin)
- ចៀសវាងការត្រូវទឹក និងសាប៊ូច្រើន
- ឈូសក្រចកជាប្រចាំ
- លាបថ្នាំក្រចកថ្លា និងចៀសវាងការតក្រចក