backup og meta

ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?

ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ?

ស្រីៗ​ភាគ​ច្រើន​​ប្រាថ្នា​ចង់​បាន​ស្បែក​ស​ខ្ចី ម្ល៉ោះ​ហើយ​អ្នក​ដែល​មាន​ស្បែក​ខ្មៅ​ស្រអាប់ បាន​ជ្រើស​រើស​ការ​លាប​ម្សៅ ឬ​ឡេ​លាយ។ តើ​ម្សៅ ឬ​ឡេ​លាយ​ផ្សំ​ឡើង​ពី​អី​ខ្លះ បាន​ជា​លាប​ទៅ​មាន​ប្រសិទ្ធ​ភាព​លឿន?

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ម្សៅ និង​ឡេ​លាយ​ភាគ​ច្រើន លាយ​តាម​តៗ​គ្នា មិន​មាន​​ក្បួន​ខ្នាត ឬ​រូបមន្ត​អី​​ច្បាស់​លាស់​នោះ​ទេ ឯ​របៀប​នៃ​ការ​លាយ​នោះ គឺ​ទិញ​ម្សៅ និង​ឡេ​ពី​ផ្សារ​មក​ជាមួយ​ថ្នាំពេទ្យ មាន​ដូចជា ម៉ៃដា ព្រួញបី ត្រចៀកកាំ និង​ពពួក​ស្តេរ៉យ (ថ្នាំ​បំបាត់​ការ​រលាក)។

ត្បិត​ការ​លាប​ឡេ​លាយ មាន​ប្រសិទ្ធភាព​ធ្វើ​ស្បែក​មុខ ដៃជើង ដងខ្លួន ប្រែ​ទៅ​ជា​ស ក្នុង​រយៈ​ខ្លី តែ​លោក​វេជ្ជបណ្ឌិត​ថា ការ​​លាប​ឡេ​​លាយ​គ្មាន​រូបមន្ត​អី​ច្បាស់​នោះ ធ្វើ​ឲ្យ​ស្បែក និង​សុខភាព​យើង​រង​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ។

“ប្រើ​ឡេ​លាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អាហ្នឹង​យើង​អាច​ចាត់​ជា​រយៈពេល​ខ្លី​ហើយ។ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ’។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

ចំពោះ​អ្នក​ដែល​ប្រើ​ម្សៅ​លាយ​រយៈពេល​យូរ​វិញ ស្បែក​មុខ​កាន់​តែ​ស្តើង​ទៅៗ ងាយ​នឹង​ជាំ​មុខ មាន​ជំងឺ​មុន​មុខ​ក្រហម មាន​រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជា​ដើម។ ប៉ុន្តែ​បើ​យើង​ប្រើ​ឡេ​លាយ​លាប​លើ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ អាច​ធ្វើ​ឲ្យ​ជាតិ​គីមី​ជ្រាប​ចូល​ទៅ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន ទៅ​ជា​ខ្សោយ​តម្រង​នោម កើត​ជំងឺ​ទឹកនោម លើស​ឈាម ឬ​ស្ពោត​ឆ្អឹង​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/01/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម