backup og meta

មាន​ស្នាមមុននៅលើមុខ កុំចេះតែនៅ​ហាល​ថ្ងៃតិចស្ដាយក្រោយ

មាន​ស្នាមមុននៅលើមុខ កុំចេះតែនៅ​ហាល​ថ្ងៃតិចស្ដាយក្រោយ

អ្នក​ខ្លះ​ខំណាស់​ទិញ​ថ្នាំ​ថ្លៃ​ៗ​ ហើយ​ចូល​សុទ្ធ​តែ​គ្លីនិច​ brand ៗដើម្បី​ព្យាបាល​មុន​ ប៉ុន្តែ​ចេញ​ក្រៅ​ម្តង​ៗ​ មិន​ដែល​ប្រើ​ក្រែមម​ការពារកម្តៅ​ថ្ងៃ​ទេ​។ អ្នក​ត្រូវ​ដឹង​ថា​ មុន អាច​​​នឹង​មានជា​​ស្នាម​ដែល​ពិបាក​នឹង​បាត់​ទៅ​វិញ​ដោយសារ​តែ​ពន្លឺ​ព្រះ​អាទិត្យ។ ​ដូច​នេះ​ វា​ពិត​ជា​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ពី​មូល​ហេតុ និង​របៀប​ដែល​ពន្លឺ​ព្រះអា​ទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែកអ្នក​​​ខូចបាន​​។

១- យល់ដឹងពីស្នាមមុននិងការបំផ្លាញពីពន្លឺព្រះអាទិត្យ

មុខ​នឹង​មាន​ស្នាម​បន្ទាប់​ពី​មុន​ដែល​រលាក​​ជា​សះ​ស្បើយ​។​ មុន ​អាចនឹង​​កើត​មាន​ឡើង​នៅ​ពេល​ដែល​រន្ធ​រោម​​ស្ទះ​ដោយ​សារ​សារធាតុ​ខ្លាញ់​លើស​ កម្រិត​ កោសិកា​ចាស់​ៗ​ និង​ពួក​បាក់​តេរី​ ដែល​នឹង​ធ្វើ​ឲ្យ​ខូច​ស្បែក​ ហើយ​រាងកាយ​​​ចាប់​ផ្តើម​​ជួស​ជុល​។ នៅ​ពេល​ស្បែក​របស់​អ្នក​មាន​ការ​ជួស​ជុល​ ស្នាម​នឹង​អាច​កើត​មាន​ឡើង​។ ស្នាម​មាន​ ពីរ​ប្រភេទ​គឺ​ ស្នាម​ដែល​ពក​ឡើង​ (Keloid/ hypertropic scarring) និង​ ស្នាម​ដែល​ផត​ទៅ​ក្រោម​ (Atrophic/Depressed scarring)។

២- ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្នាមមុនធ្ងន់ដូចម្តេច?

វា​ជាគំនិត​មួយ​មិនត្រឹមត្រូវទេ ដែលថា​ការ​​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដើម្បី​ឲ្យ​ស្បែក​ខ្មៅ​អាច​បន្លំ​ស្នាម​មុន​បាន​ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​បញ្ហា​មុនកាន់​​តែ​ធ្ងន់​​ទៅ​វិញ​​។

អ្នក​ត្រូវ​ដឹង​ថា ជាលិកា​ដែល​មាន​ស្នាម​ខុស​ពី​ជាលិកា​ធម្មតា​ ជាពិសេសការ​សុាំ​ជាមួយ​ពន្លឺ UV គឺ​តិច​ជាង​មុន​ដែល​មាន​ន័យ​ថា​វា​ងាយ​ខូច​ពេល​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​ឯក​ទេស​ស្បែក​ឲ្យ​អ្នក​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​រាល់​ពេល​អ្នក​ចេញ​ពី​ផ្ទះ។ អ្នក​គួរ​ប្រើ​ ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ណា​ដែល​អាច​បិទ​ទាំង​ពន្លឺ UVA និង​ UVB ដែល​មាន​ប្រសិទ្ធ​ភាព​ការពារ​ពន្លឺ​ថ្ងៃ​ (SPF)​ ៥០ ឬ​ច្រើន​ជាង​នេះ​។

អត្ថបទពាក់ព័ន្ធ៖ កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ

ជំងឺមុន

៣- គន្លឹះដើម្បីឲ្យមានស្បែកមានសុខភាពល្អ

ស្នាម​មុន​កើត​មាន​ពេល​មុន​រលាក ​ឬ​មិន​មាន​ការ​គ្រប់​គ្រង​​បាន​ល្អ​ ទោះ​មាន​ការ​ព្យាបាល​មួយ​ និង​ការ​ថែ​ទាំ​ស្បែកដែល​ត្រឹមត្រូវ​​។ វា​មាន​ន័យ​ថា​ អ្នក​មិន​គួរ​ញេច​ ឬ​ត្រដុះ​មុន​របស់​អ្នក​ទេដោយ​ឲ្យ​វា​ជា​ដោយ​ខ្លួន​ឯង​ដើម្បី​កុំ​ឲ្យ​មានការ​​រលាក។ មុន​ដែល​កាន់​តែ​មិន​រលាក​ ស្នាម​កាន់​តែ​មិន​មាន​។ អ្នក​ក៏​អាច​ប្រើ​ផលិតផល​ណា​​ដែល​មាន​សារធាតុ​ដូច​ជា benzoyl Peroxide និង​ Salicylic Acid ដែល​​នឹង​ជួយ​កាត់​បន្ថយ​ការ​រលាក​ និង​ការពារ​មិន​ឲ្យ​ស្ទះ​រន្ធ​រោម​។​

អ្នក​ត្រូវ​ចៀស​វាង​ការ​ស្ថិត​ក្រោម​កម្តៅ​ព្រះអាទិត្យ​ ជាពិសេស​ពី​ម៉ោង ១០ព្រឹក​ ដល់​ម៉ោង​ ២រសៀល។ អ្នក​ត្រូវ​តែ​ប្រើ​ក្រែម​ការពារកម្តៅថ្ងៃ ឬ​សម្លៀកបំពាក់​ជិត​ៗ​​ ប្រសិន​បើ​អ្នក​ចាំ​បាច់​នៅ​ក្រោម​កម្តៅ​ថ្ងៃ​។

អ្នក​អាច​សាក​ល្បង​ប្រើ​ការ​ព្យាបាល​ដែល​មិន​ចាំបាច់​ធ្វើ​ការ​វះ​កាត់ ដូច​ជា​ការ​បាញ់​ឡាស៊ែរ និង​ការ​ព្យាបាល​ដោយ​ចាក់​បំពេញ​ស្រទាប់​ស្បែក​។ ការ​ព្យាបាល​ដោយ​ឡាស៊ែរ​ ជា​វិធីសាស្រ្ត​ដោយ​ប្រើ​កាំ​រស្មី​ឡាស៊ែរ​ទៅ​បាញ់​លើ​ស្នាម​មុន​ទាំងនោះដើម្បី​ឲ្យ​ស្បែក​មាន​សភាព​ស្មើ​គ្នា​និង​ភ្ញោចឲ្យ​មាន​ការ​ផលិត​ជាតិ​កូឡាហ្សែន សំរាប់​ឲ្យ​ស្បែក​រលោង​ និង​គ្មាន​មុន​។ កូឡាហ្សែន​នេះ​ អាច​ប្រើ​សម្រាប់​បំពេញ​ជាលិកា​ដែល​មាន​ស្នាម​ប្រភេទ​ផត​ចុះ​ក្រោម​ ។

ចំពោះការ​ចាក់​បំពេញ​ស្រទាប់​ស្បែក​វិញ វា​ក៏​ស្រដៀង​នឹង​ការ​បាញ់​ឡាស៊ែរ​ដែរ ដោយ​ចាក់​បំពេញ​ជាលិកា​ដែល​បាន​បាត់ទាំង​នោះ​ដោយ​ជាតិ​កូឡាហ្សែន​ ទោះ​បី​ជា​វិធី​នេះ​ត្រូវ​ការ​ពេល​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ ព្រោះ​ជាតិ​កូឡាហ្សែន ជាម៉ូលេគុល​ប្រូតេអុីន​ធំ​ៗ​ ដែល​មិន​ងាយ​ស្រូប​ទៅ​នឹង​ស្បែក​។​

ជាការពិត​ណាស់​ ស្បែកត្រូវ​ការ​ការ​ថែ​ទាំ​ជាង​អ្វី​ដែល​អ្នក​គិត​។ ដូច​នេះ​ ការ​យល់​ដឹង​ពី​ការ​ស្នាម​មុន​ និង​ការ​បំផ្លាញ​ដោយ​សារ​កម្តៅ​ថ្ងៃ​ អាច​ជួយ​អ្នកសំរាប់​ការ​រៀប​ចំ​គម្រោង​ក្នុង​ការ​ថែទាំ​ស្បែក​ឲ្យ​បាន​ល្អ​។ វា​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ក្នុង​ការ​រក្សា​នូវ​ស្ថានភាព​រស់​នៅ​មួយ​ប្រកប​ដោយ​សុខភាព​ល្អ​។ អ្វី​ដែល​សំខាន់​មួយ​ទៀត​ គឺ​អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ប្រសិន​បើ​អ្នក​មាន​ចម្ងល់​ពី​បញ្ហា​អ្វី​មួយ​។​

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Guide to Treating Acne Scars and Skin Damage. http://www.webmd.com/skin-problems-and-treatments/acne/features/acne-scars. Accessed June 22, 2016.

Acne Scars. https://www.asds.net/Acne-Scars/. Accessed June 22, 2016.

Can Acne Scars Be Removed? http://kidshealth.org/en/teens/acne-scars.html#. Accessed June 22, 2016.

Skin Cancer and Sun Exposure. http://www.webmd.com/beauty/sun/sun-exposure-skin-cancer. Accessed June 22, 2016.

How does the sun affect the scars? http://scarsandspots.com/how-does-the-sun-affect-scars/. Accessed June 22, 2016.

កំណែ​ប្រែបច្ចុប្បន្ន

01/03/2021

អត្ថបទ​ដោយ Chorn Sophearom

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងតែកើតមុនពេញមុខហើយ បើមានទម្លាប់អាក្រក់អស់នេះ

បញ្ហាមុន ៥ ប្រភេទ និងវិធីព្យាបាល​ គ្នាយើងសុទ្ធតែចង់ដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Mar 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម