ត្រអកជាជំងឺសើស្បែកដែលធ្វើឱ្យស្បែកយើងរលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហាអាលែកហ្ស៊ីនឹងចំណីអាហារ ដូច្នេះគួរចៀសវាងអាហារមួយចំនួន ព្រោះអាហារទាំងនេះធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺត្រអកកាន់តែធ្ងន់ធ្ងរ។
១. អ្នកកើតត្រអកគួរចៀសវាងអាហារដូចខាងក្រោម
- ផលិតផលទឹកដោះ
- ស៊ុត
- សណ្តែកដី និងគ្រាប់ផ្លែឈើ
- សណ្តែកសៀង
- ស្រូវសាលី (ព្រោះមានសារធាតុ Gluten)
- ផ្លែឈើអម្បូរក្រូច
- ផ្លែប៉េងប៉ោះ
- គ្រឿងសមុទ្រ
- ផ្លែស្រ្តបឺរី
- សូកូឡា ឬកាកាវ
- រឿងស្រវឹង

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. មូលហេតុបង្កឱ្យកើតត្រអក
ក. កត្តាហ្សែន
យើងអាចងាយនឹងកើតត្រអក បើយើងមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬអាលែកហ្ស៊ីនឹងចំណីអាហារ ជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ីដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។
ខ. កត្តាបរិស្ថាន
ផ្សែងបារី ខ្យល់កង្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផលថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកយើងស្ងួត រមាស់ និងរលាក។
[embed-health-tool-heart-rate]
គ. ប្រព័ន្ធភាពសុំាសកម្មខ្លំាង
បើយើងកើតត្រអក ប្រព័ន្ធភាពសុំាយើងមានប្រតិកម្មយ៉ាងខ្លំាងជាមួយសារធាតុបង្កអាលែកហ្ស៊ី។ នៅពេលប្រព័ន្ធភាពសុំាសកម្មខ្លំាង ឬធ្វើការខ្លាំងនឹងបង្កឱ្យស្បែក ក៏ដូចជារាងកាយយើងមានការរលាក។
ឃ. ស្រ្តេស ឬភាពតានតឹង
ស្រ្តេសដែលបង្កឡើងដោយភាពនឿយហត់ ក្តីបារម្ភ ការថប់បារម្ភ មួរម៉ៅ គេងមិនគ្រប់គ្រាន់ ឬសម្ពាធការងារជាដើម ក៏អាចបង្កឱ្យយើងកើតត្រអកដែរ។
ត្រអកមិនឆ្លងទេ តែក៏ព្យាបាលមិនជាដែរ យើងត្រូវចៀសវាងអាហារដូចរៀបរាប់ខាងលើ និងមូលហេតុបង្កឲ្យកើតត្រអក ទើបអាចគ្រប់គ្រងជំងឺត្រអកមិនឱ្យរើឡើងវិញ ឬវិវឌ្ឍទៅជាធ្ងន់ធ្ងរ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
ចំណុចសំខាន់
- កត្តាហ្សែន
- កត្តាបរិស្ថាន
- ប្រព័ន្ធភាពសុំាសកម្មខ្លំាង
- ស្រ្តេស ឬភាពតានតឹង
- អាហារ ឬសារធាតុបង្កអាលែកហ្ស៊ី




















