ការថែទាំស្បែក មិនមែនគ្រាន់តែជាការសម្អាតផ្ទៃមុខ ដៃ និងជើងប៉ុណ្ណោះទេ ប៉ុន្តែយើងគួរគិតដល់បរិវេណតំបន់ពិសេសផងដែរ។ ស្របពេលដែលទ្វារមាសជាសរីរាង្គអាចលាងសម្អាតខ្លួនឯងបាន យើងក៏ចាំបាច់ត្រូវលាង និងជូតឲ្យស្ងួតល្អ ដែលនេះគឺដូចទៅនឹងការថែទាំបរិវេណគូទ។ ពិតណាស់ យើងតែងលាងសម្អាតបរិវេណគូទក្រោយពេលបន្ទោបង់រួច ប៉ុន្តែតើគ្នាយើងបានលាងសម្អាតត្រឹមត្រូវហើយឬនៅ?
សញ្ញាបង្ហាញពីកង្វះអនាម័យនៅបរិវេណគូទ
ពិតណាស់ នៅពេលដែលយើងជូតសម្អាតបរិវេណគូទមិនបានត្រឹមត្រូវទេនោះ យើងអាចនឹងមានអាការៈមិនស្រួល ឬរមាស់នៅបរិវេណនោះ ហើយថែមទាំងមានហានិភ័យនៃការបង្ករោគដែលអាចរាលដាលទៅដល់ទ្វារមាស។ ដើម្បីដឹងថា យើងថែទាំបរិវេណគូទបានត្រឹមត្រូវឬអត់ គ្នាយើងអាចសង្កេតមើលសញ្ញាទាំងនេះបាន។
- បរិវេណគូទមានក្លិនមិនល្អ
- រមាស់ ក្រហាយ ឬកន្ទួល
- ឈឺចាប់ និងពិបាកបន្ទោបង់
មូលហេតុនៃការឆ្លងមេរោគនៅបរិវេណគូទ
- មិនបានលាងសម្អាត និងជូតឲ្យស្ងួតក្រោយបន្ទោបង់រួច
- បែកញើសនៅត្រង់បរិវេណគូទ ដែលអាចបណ្តាលឲ្យមានការឆ្លងបាក់តេរី និងផ្សិត ជាហេតុនាំឲ្យរមាស់ ក្រហម និងរលាក
- ការជម្រុះ ឬកោររោមនៅត្រង់បរិវេណទ្វារមាស និងគូទ ដែលមិនបានសម្អាតឲ្យបានត្រឹមត្រូវ នឹងអាចបង្កឲ្យមានការរលាក និងក្រហាយ និងកើតមុននៅត្រង់គូទ។
[embed-health-tool-pregnancy-weight-gain]
គន្លឹះថែទាំបរិវេណគូទឲ្យបានត្រឹមត្រូវ
- ជូតសម្អាតពីខាងមុន ទៅខាងក្រោយ ដើម្បីបង្ការការរាលដាលនៃបាក់តេរីទៅប្រព័ន្ធទឹកនោម
- ជៀសវាងប្រើកម្លាំងត្រដុសខ្លាំងៗនៅត្រង់បរិវេណនោះ
- លាងសម្អាតគូទជាមួយនឹងសាប៊ូដែលគ្មានជាតិកាត់ និងទឹកក្តៅឧណ្ហៗ រួចជូតឲ្យស្ងួតល្អ ដោយប្រើកំណាត់ទន់។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង