backup og meta

នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់

នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់

ប្រសិនបើ​ស្រី​ៗ​នៅ​ផ្ទះ​ទំនេរ​ៗ មិន​ដឹង​ថា​ធ្វើ​អ្វី​ច្រើន គួរ​ងាក​មក​ធ្វើ​រឿង​ទាំង​នេះ​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​សម្រស់​របស់​យើង។ បើ​មិន​ចង់​នៅ​ផ្ទះ​ខាត​ពេលវេលា យើង​អាចសាកល្បងវិធីថែរក្សាស្បែក​ឲ្យ​មាន​សំណើម ទន់​រលោង​ស្អាត ដូចខាងក្រោម។ ដែល​ណែនាំ​ដោយ​មិត្តនារីៗមួយ​ចំនួន។

១- ឧស្សាហ៍​ខាត់​ស្បែក

កញ្ញា ខៀវ ម៉ារី បាន​ឲ្យ​ដឹង​ថា នៅ​ទំនេរ​ពី​ការងារ​ផ្ទះ ឬ​ការងារ​ដទៃ យើង​គួរតែ​យក​ពេល​សេសសល់​ថែរក្សា​ស្បែក​មុខ ស្បែក​ខ្លួន​ឲ្យ​ភ្លឺ​រលោង។ មាន​ស្កាប់​ជាច្រើន​លក់​នៅ​លើ​ទីផ្សារ​អនឡាញ ឬ​យើង​អាច​ធ្វើ​ដោយខ្លួន​ឯង​បាន ដោយ​គ្រាន់តែ​លាយ​ម្សៅ​រមៀត និង​ម្សៅ​ពន្លៃ ទឹក​ដោះ​គោ​ឆៅ អម្ពិល​ទុំ និង​ទឹក​ឃ្មុំ​ជាដើម ក្រោយ​លាយ​ក្នុង​បរិមាណ​សម​ល្មម រួច​យក​មក​ដុស​លើ​ខ្លួន​ឲ្យ​សព្វ​កន្លែង ព្រម​ទាំង​ទុក​ចោល មួយ​សន្ទុះ យើង​នឹង​បាន​ស្បែក​ទន់​ល្មើយ​គួរ​ឲ្យ​ស្ទាប​អង្អែល។

២- ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ

ទាន់​មាន​ពេល​វេលា​ទំនេរ​ច្រើន​បាន​នៅ​ផ្ទះ យើង​គួរតែ​ស្វែង​រក​បន្លែ​ផ្លែឈើ​ល្អ​ៗ សម្បូរ​ជីវជាតិ ដែល​ល្អ​ជំនួយ​ដល់​ស្បែក​ដូចជា​ឪឡឹក ប៉ោម ទំពាំងបាយជូរ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ដទៃ​ទៀត​ដើម្បី​ជំនួយ​ដល់​ស្បែក​មាន​សំណើម។ ចំណែក​បន្លែ​វិញ ប្រភេទ​ណា​ក៏​ល្អ​ចំពោះ​ស្បែក​ដែរ ឲ្យតែ​ជា​របស់​ធម្មជាតិ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីកញ្ញា ចាន់ ដានី

៣- ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ

បើ​តាម​ការ​ឲ្យ​ដឹង​របស់អ្នកនាង ជៀវ លក្ខិណា ម្ចាស់​ហាង​សាឡន​មួយ​កន្លែង បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ធ្វើ​ការ​នៅ​ខាងក្រៅ​ផ្ទះ ភាគច្រើន​យើង​ស្លៀកពាក់​សម្លៀកបំពាក់​មិន​សូវ​ស្រណុក​ដល់​ស្បែក ដូចជា​រឹប តឹង ចង្អៀត នាំឲ្យ​កកិត បណ្ដាល​ឲ្យ​ក្រហម ឬ​រលាក​ជាដើម។ ដូចនេះ​ពេល​នៅ​ផ្ទះ​យើង​អាច​ស្លៀកពាក់​សម្លៀកបំពាក់​ណា​ដែល​រលុង​មិន​នាំឲ្យ​ស្មុគស្មាញ​ចិត្ត ហើយ​បូក​រួម​ទាំង​វិធី​ខាត់​ស្បែក ឬ​លាប​ឡេ ផ្ដល់​សំណើម និង​ញ៉ាំ​អាហារ​ល្អ​ៗ សម្រស់​យើង​ប្រាកដ​ជា​ប្លែក។

៤- រស់នៅ​ឲ្យ​មាន​ផាសុកភាព

អំឡុង​ពេល​នេះ គឺ​ជា​រដូវ​ក្ដៅ ការ​ចេញ​ក្រៅ​ញឹកញាប់ និង​គ្មាន​សម្លៀកពាក់​ការពារ​ត្រឹមត្រូវ ប្រឈមមុខ​នឹង​រលាក​ស្បែក ឬ​ស្បែក​ស្ងួត ដូចនេះ​ពេល​ចេញ​ទៅ​ណា​ត្រូវ​ការ​បិទបាំង​ឲ្យ​ជិត និង​រក្សា​ទើប​ស្បែក​មាន​សុខភាព​ល្អ នា​រដូវ​ក្ដៅ​នេះ។ នេះ​ជា​ការ​ចែករំលែករបស់​កញ្ញា សន វិច្ឆិកា

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម