បើគ្នាយើងហត់នឿយនឹងបញ្ហាស្បែកស្រអាប់មិនភ្លឺថ្លា ទោះជាប្រើផលិតផលអ្វីក៏នៅតែមិនបាត់នោះ អាចសាកល្បងប្រើម៉ាសបន្លែទាំង៣រូបមន្ត ដែលណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក។
ជាក់ស្តែង ឆៃថាវក្រហមផ្ទុកទៅដោយសារធាតុចិញ្ចឹម ដែលមានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះស្បែក។ បន្លែមួយប្រភេទនេះ អាចជួយរក្សាភាពយឺតនៃស្បែក និងពន្យារភាពចាស់។ អ៊ីចឹងហើយ ដើម្បីបានស្បែកភ្លឺថ្លា ទន់ម៉ត់រលោងពីខាងក្នុង គ្នាយើងអាចសាកល្បងប្រើរូបមន្តម៉ាសឆៃថាវក្រហមទាំងនេះ។
១. ម៉ាសឆៃថាវក្រហម និងការ៉ុត
ម៉ាសមួយនេះ អាចជួយឲ្យស្បែកភ្លឺថ្លាក្នុងរយៈពេល២ ទៅ៣សប្តាហ៍។
វិធីធ្វើ៖
- លាយទឹកឆៃថាវក្រហម និងការ៉ុតក្នុងបរិមាណដូចគ្នា រួចចាក់ចូលទៅក្នុងប្រដាប់ដាក់ទឹកឲ្យកកក្នុងទូរទឹកកក។
- ត្រដុសដុំឆៃថាវក្រហម និងការ៉ុតជារៀងរាល់ព្រឹកនៅលើស្បែក រួចទុកចោលរយៈពេល១០ ទៅ១៥នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ បន្ទាប់មក លាបក្រែមផ្តល់សំណើមដល់ស្បែកជាការស្រេច។
[embed-health-tool-heart-rate]
២. ម៉ាសឆៃថាវក្រហម និងទឹកដោះគោជូរ
ចំណែកម៉ាសប្រភេទនេះវិញ មានតួនាទីជួយឲ្យស្បែកទន់រលោង និងក្មេងជាងវ័យ។
វិធីធ្វើ៖
- លាយទឹកឆៃថាវក្រហមចំនួន៤ស្លាបព្រាបាយ និងទឹកដោះគោជូរចំនួន៣ស្លាបព្រាបាយ
- លាបនៅលើមុខ និងក ដោយទុកចោលរយៈពេល១៥នាទី
- លាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. ម៉ាសឆៃថាវក្រហម និងសំបកក្រូច
ដើម្បីជួយឲ្យស្បែកភ្លឺរលោងបែបធម្មជាតិ គ្នាយើងមិនគួររំលងម៉ាសមួយប្រភេទនេះឡើយ។
វិធីធ្វើ៖
- ចិតសម្បកក្រូច រួចលាងទឹកឲ្យស្អាត សឹមយកទៅហាលថ្ងៃឲ្យស្ងួត រួចកិនជាម្សៅ
- កិនម្សៅសម្បកក្រូចចំនួន២ស្លាបព្រាបាយ និងទឹកឆៃថាវក្រហមចំនួន១ស្លាបព្រាបាយ
- លាបនៅលើផ្ទៃមុខ និងក រួចទុកចោលរហូតដល់ស្ងួត
- លាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ គ្នាយើងអនុវត្តន៍វិធីសាស្ត្រនេះ ជារៀងរាល់២ថ្ងៃម្តង។
ជាទូទៅ ឆៃថាវក្រហមមិនបង្កផលប៉ះពាល់ដល់ស្បែកឡើយ។ ប៉ុន្តែ មុនពេលអនុវត្តរូបមន្តធម្មជាតិទាំងនេះ យើងគួរលាបសាកល្បងនៅលើដៃជាមុនសិន។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលបញ្ហាស្បែករ៉ាំរ៉ៃ គួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែកជាមុនសិន ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់