ចូលដល់វ័យ៣០ឆ្នាំ ស្រីៗយើងគួរចាប់ផ្ដើមថែទាំស្បែករបស់ខ្លួនចាប់ពីឥឡូវនេះទៅ។ ពិតណាស់ ភាពយឺត និងជាតិខូឡាជែននៅក្នុងកោសិកាស្បែកនឹងចាប់ផ្ដើមថយចុះ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ ការផលិតជាតិប្រេងក្នុងស្បែកនឹងធ្លាក់ចុះ ដែលអាចធ្វើឲ្យស្បែកទៅជាស្ងួត និងលេចចេញស្នាមជ្រីវជ្រួញ។ រង្វង់ភ្នែកខ្មៅ ការកើតមុន និងស្បែកស្រអាប់ បានក្លាយជាបញ្ហាទូទៅដោយសារតែអតុល្យភាពអ័រម៉ូន។ ដូច្នេះហើយ យើងគប្បីយកចិត្តទុកដាក់ចំពោះស្បែកនៅក្នុងវ័យនេះឲ្យបានដិតដល់ ដើម្បីពន្យារស្នាមជ្រីវជ្រួញ និងបញ្ហាស្បែកផ្សេងៗ។