បញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខ តែងបង្កជាកង្វល់ដ៏ធំមួយសម្រាប់ស្រីៗយើង។ ពិតណាស់ មានផលិតផលកម្ចាត់ស្លាកស្នាមជាច្រើនប្រភេទនៅលើទីផ្សារ ប៉ុន្តែរូបមន្តធម្មជាតិតែងតែជាជម្រើសដ៏ល្អមួយ ពីព្រោះវាមិនមានជាតិកាត់ដែលធ្វើឲ្យខូចស្បែក និងសន្សំសំចៃខ្ពស់។
ជាក់ស្តែង ដំឡូងបារាំង សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងអង់ស៊ីម ដែលផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់ស្បែក ដូចជាជួយកម្ចាត់ស្នាមអុជខ្មៅ និងធ្វើឲ្យស្បែកភ្លឺថ្លា។ ជាទូទៅ ស្នាមអុជខ្មៅ កើតឡើងបណ្តាលមកពីកម្តៅថ្ងៃ ការប្រែប្រួលអ័រម៉ូន ភាពចាស់ ស្នាមមុន ឬការរលាក។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហាមួយនេះ យើងអាចសាកល្បងអនុវត្តន៍រូបមន្តធម្មជាតិដោយប្រើដំឡូងបារាំងដូចខាងក្រោម។
១. ទឹកដំឡូងបារាំង
- ចិតសំបកដំឡូងបារាំងចំនួន១ផ្លែ និងលាងទឹកឲ្យស្អាតល្អ រួចយកមកកាត់ជាដុំតូចៗ
- បន្ទាប់មក ដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ត់ល្អ និងត្រងយកតែទឹកដោយប្រើស្បៃ
- លាបទឹកដំឡូងបារាំងនៅលើផ្ទៃមុខ ឬកន្លែងដែលមានស្លាកស្នាម ដោយប្រើសំឡី
- ទុកចោលពី១៥ ទៅ២០នាទី និងលាងជម្រះជាមួយនឹងទឹកត្រជាក់
- អនុវត្តន៍រូបមន្តនេះជារៀងរាល់ថ្ងៃរយៈពេលពីរបីសប្តាហ៍ ដើម្បីទទួលបានលទ្ធផលជាទីជាប់ចិត្ត។
២. ចំណិតដំឡូងបារាំង
- ចិតដំឡូងបារាំងជាបន្ទះស្តើងៗ
- ត្រដុសដំឡូងបារាំងនៅលើបរិវេណដែលមានស្លាកស្នាមរយៈពេលពីរបីនាទី រួចទុកចោលឲ្យស្ងួត ប្រហែល១០ទៅ១៥នាទី
- លាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗ
- អនុវត្តន៍រូបមន្តនេះចំនួន២ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពីរបីសប្តាហ៍ ទើបជាការប្រសើរ។
៣. ម៉ាសដំឡូងបារាំង និងក្រូចឆ្មារ
- ឈូសដំឡូងបារាំង និងច្របាច់យកទឹក
- ច្របាច់ទឹកក្រូចឆ្មារកន្លះផ្លែទៅក្នុងទឹកដំឡូងបារាំង រួចកូរឲ្យសព្វល្អ
- លាបនៅលើបរិវេណដែលមានស្លាកស្នាម ដោយប្រើច្រាស់ ឬម្រាមដៃ សឹមទុកចោលរយៈពេល១៥ ទៅ២០នាទី
- បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកជាការស្រេច
- អនុវត្តន៍រូបមន្តនេះចំនួនពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់
[embed-health-tool-ovulation]
៤. ម៉ាសដំឡូងបារាំង និងទឹកឃ្មុំ
- កិនដំឡូងបារាំងដែលស្ងោររួចដោយប្រើស្លាបព្រា រហូតបង្កើតបានជាល្បាយម៉ត់
- ចាក់ទឹកឃ្មុំចំនួន១ស្លាបព្រាបាយ និងកូរឲ្យសព្វល្អ រួចយកមកលាបនៅលើផ្ទៃមុខ និងបរិវេណដែលមានស្នាមអុជខ្មៅដទៃទៀត
- ទុកចោលរយៈពេល២០ ទៅ៣០នាទី
- លាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ
- ចូរអនុវត្តន៍រូបមន្តនេះចំនួន២ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលពីរបីខែ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង