ស្បែករបស់យើងនឹងចាប់ផ្តើមបាត់បង់ភាពយឺតបន្តិចម្តងៗ នៅពេលដែលយើងមានវ័យកាន់តែច្រើន។ កត្តានេះហើយ ធ្វើឲ្យស្បែកចាប់ផ្តើមយារធ្លាក់ និងលេចចេញនូវស្នាមជ្រីវជ្រួញដ៏គួរឲ្យស្អប់ខ្ពើម។ អ៊ីចឹងហើយ ដើម្បីជួយឲ្យស្បែកតឹងណែនល្អ និងក្មេងជាងវ័យ គ្នាយើងអាចសាកល្បងរូបមន្តធម្មជាតិទាំង៥ខាងក្រោមនេះ។
ការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ គឺជាកត្តាចម្បងដែលធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ និងខូចស្បែក។ ដូច្នេះ ដើម្បីការពារស្បែកពីការបំផ្លាញដោយកាំរស្មីUV យើងគួរជ្រើសរើសក្រែមការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងលាបជារៀងរាល់២ម៉ោងម្តង នៅពេលដែលយើងចេញទៅខាងក្រៅ។
២. ប្រើ Retinoids
សារធាតុ Retinoids ដែលមាននៅក្នុងផលិតផលថែរក្សាស្បែកមួយចំនួន មានសមត្ថភាពខ្ពស់ក្នុងការផលិតជាតិខូឡាជែន ជួយឲ្យស្បែកយឺត ព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញ នៅពេលដែលយើងប្រើប្រាស់ជាប្រចាំ។ យ៉ាងណាមិញ សម្រាប់គ្នាយើងដែលទើបប្រើប្រាស់ផលិតផលនេះ គួរចាប់ផ្តើមជាមួយនឹងកម្រិតទាប និងប្រើប្រាស់ទៅតាមការណែនាំពីអ្នកជំនាញ។
ជាមួយគ្នានេះដែរ របបអាហារដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពស្បែក។ ចំពោះរបបអាហារដែលមានតុល្យភាព ត្រូវសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ វីតាមីន និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយជំរុញដល់ការផលិតជាតិខូឡាជែន និងជួយឲ្យស្បែកមានសុខភាពល្អ។ អាហារដែលយើងមិនអាចខ្វះបាន មានដូចជាបន្លែ និងផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ (សណ្តែក សាច់គោគ្មានខ្លាញ់ ឬទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ល។) ព្រមទាំងការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ។
៤. គេងឲ្យបានគ្រប់គ្រាន់ និងគ្រប់គ្រងស្រ្តេស
ការគេងឲ្យបានពី៧ ទៅ៩ម៉ោង អាចជួយជួសជុលស្បែកពីបញ្ហាស្បែកផ្សេងៗ ក៏ដូចជាជួយបណ្ដុះកោសិកាស្បែកថ្មី។ បន្ថែមពីនេះ យើងក៏ចាំបាច់ត្រូវគ្រប់គ្រងស្រ្តេសឲ្យបានល្អ ដោយការធ្វើសមាធិ ហាត់យូហ្គា និងដកដង្ហើមឲ្យវែងៗ។
៥. ប្រេងធម្មជាតិ និងក្រែមផ្តល់សំណើម
ទន្ទឹមនឹងនេះ ការផ្តល់សំណើមដល់ស្បែកមានសារៈសំខាន់ណាស់ ដើម្បីជួយឲ្យស្បែកទន់ម៉ត់រលោង និងភ្លឺថ្លា។ ប្រេងធម្មជាតិ ដែលមានដូចជាប្រេង jojoba ប្រេងអាល់ម៉ុន និង Shea butter ជាជម្រើសដ៏ប្រសើរ ដែលអាចជួយរក្សាសំណើមបានយូរ និងទ្រទ្រង់មុខងាររនាំងការពារស្បែក។ គ្នាយើងអាចរកប្រេងធម្មជាតិទាំងនេះបាន នៅក្នុងផលិតផលផ្តល់សំណើមដល់ស្បែកមួយចំនួន។
អត្ថបទគួរអាន៖