backup og meta

ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន

ជួប​បញ្ហាមុខជាំ? សាកវិធីធម្មជាតិទាំងនេះទំនងអាចជួយបាន​ច្រើន

ជាំ​មុខ​ ឬ​ហៅ​បែប​វេជ្ជសាស្ត្រ​ថា​ការ​កើន​ឡើង​ជាតិ​ពណ៌​ខ្លាំង​គឺ​ជា​បញ្ហា​ដែល​ឧស្សាហ៍​ជួប​ប្រទះ។ ជាំ​មុខ​គឺ​ស្នាម​បន្ទះ​ពណ៌​ត្នោត​លើ​ស្បែក​ខ្លួន​ឬ​ស្បែក​មុខ​ដែល​បណ្ដាល​មក​ពី​បញ្ហា​ផលិត​ជាតិ​ពណ៌​ខុស​ប្រក្រតី។ ជាំ​មុខ​គឺ​បញ្ហា​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​។ ​ខាង​ក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដែលយើង​​អាច​យក​ទៅ​អនុវត្ត​បាន៖

ទឹក​ក្រូច​ឆ្មារ

ទឹក​ក្រូច​ឆ្មារ​គឺ​មាន​ជាតិ​កាត់​ជួយ​ធ្វើ​ឲ្យ​ស្បែក​ថ្លា​មិន​សូវ​ឃើញ​ជាំ​ដោយ​សារ​តែ​ជាតិ​ផ្សំ​ដ៏​ពិសេស​របស់​វា។ ​សារធាតុ​ពិសេស​របស់​ក្រូចឆ្មារ​​គឺ​មានជាតិ​អាស៊ីដ​ធម្មជាតិ​​ដែល​អាច​ជួយ​ជម្រុះ​ស្រទាប់​ស្បែក​ខាង​ក្រៅ​ហើយ​នាំ​យក​ជាតិ​ពណ៌​ត្នោត​ទៅ​ជាមួយ​ដែរ។ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ច្របាច់​យក​ជាតិ​ទឹក​វា​ហើយ​លាប​លើ​កន្លែង​ដែល​មាន​ជាំ​។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ វិធី​នេះ​គឺ​ណែនាំ​ឲ្យ​ប្រើ​ពីរដង​ក្នុង​មួយ​​ថ្ងៃ​។ ក្នុង​ពេល​បី​អាទិត្យ​អ្នក​នឹង​ឃើញ​លទ្ធផល។

អត្ថបទបាក់ព័ន្ធ៖ ក្តៅ​​ចង់ឆេះ​អ៊ីចឹង ថែស្បែកម៉េចកុំឲ្យខ្មៅ ខ្លោច?

ទឹក​ខ្មេះ​ប៉ោម

ដោយ​ជាតិ​អាស៊ីដ​អាសេទិច​នៅ​ក្នុង​ទឹក​ខ្មេះ​មាន​សារ​ជាតិ​កាត់​ដូច​​នៅ​ក្នុង​សាប៊ូ​កាត់​(BleachProducts)វា​អាច​ជួយ​លុប​ស្នាម​ជាំ​ពណ៌​ត្នោត​បាន​ហើយ​ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​និង​ជួយ​ស្បែក​ក្មេង​ជាង​វ័យ។ អ្នក​ត្រូវ​លាយ​ទឹក​ខ្មេះ​ជាមួយ​ទឹក​រួច​យក​សូលុយស្យុង​លាយ​នោះ​លាប​លើ​ស្បែក​ដែល​ជាំ​រួច​ទុក​ឲ្យ​ស្ងួត​បន្ទាប់​មក​លាង​មុខ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចេញ​រួច​ជូត​មុខ​ថ្នម​ៗ​។ យើង​អាច​ធ្វើ​មួយ​ថ្ងៃ​ម្ដង​គឺ​គ្រប់​គ្រាន់។

រមៀត

រមៀត​គឺ​ជា​សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​ម្យ៉ាង​ទៀត​ដើម្បី​ជួយ​កាត់​បន្ថយ​ជាតិ​ជាំ​ដោយ​សារ​តែ​មុខងារ​សកម្ម​របស់​វា​ជួយ​ឲ្យ​ស្បែក​ថ្លា​និង​បន្ថយ​អុកស៊ីតកម្ម​នៃ​កោសិកា​។ គ្រាន់​តែ​លាយ​ម្សៅ​រមៀត​ប្រាំស្លាប​ព្រា​បាយ​និង​ទឹក​ដោះ​គោ​១០​ស្លាប​ព្រា​បាយ​។ លាយ​វា​កូរ​ឲ្យ​ទៅ​ជា​ល្បាយ​ប៉ិ​ៗ ​(យើង​អាច​លាយ​ម្សៅ​ក្រៅ​បាន​១​ក្រាម) រួច​លាប​លើ​ស្បែក​ដែល​ជាំ។ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បន្ទាប់​ជូត​មុខ​ថ្នម​ៗ​។ អ្នក​អាច​អនុវត្ត​បាន​រៀង​រាល់​ថ្ងៃ។

ទឹក​ខ្ទឹម​បារាំង

សារធាតុ​ស៊ុលហ្វ័រ​នៅ​ក្នុង​ខ្ទឹម​បារាំង​អាច​ទៅ​ជា​ថ្នាំ​ព្យាបាល​មុខ​ដ៏​មាន​ប្រសិទ្ធភាព​។ សារធាតុ​នេះ​ហើយ​ដែល​មាន​ឥទ្ធិពល​ជួយ​កាត់​ជាតិ​ជាំ​លើ​ស្បែក​នេះ​បាន​។ យើងគ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​៣​មើម​ជា​ចំណិត​ៗ,រួច​ដាក់​វា​ក្នុង​ស្បៃ​ដើម្បី​ច្របាច់​យក​ទឹក​វា​ បន្ទាប់​មក​ដាក់​លាយ​ជាមួយ​ទឹក​ខ្មេះ​ប៉ោម​ក្នុង​កម្រិត​ស្មើ​គ្នា។ ប្រើ​សំឡី​ជ្រលក់​ក្នុង​សូលុយស្យុង​ដើម្បី​ផ្ដិត​លើ​មុខ​ដែល​មាន​ជាំ ហើយ​២០​នាទី​ក្រោយ​លាង​មុខ​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ​យើង​​អាច​អនុវត្ត​តាម​វិធី​នេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ក្នុង​រយៈពេលពី​ពីរ​ទៅ​បី​អាទិត្យ​។

ស្រូវ​សាឡី (Oatmeal)

ស្រូវសាឡីមាន​​ផ្ទុក​ទៅ​ដោយ​សារធាតុ​សម្អាត​ដ៏​ល្អ​សម្រាប់​ស្បែក​ដែល​មាន​ការ​ផលិត​ជាតិ​ពណ៌​លើស​លុប។ សារធាតុ​នៃ​ស្រូវ​សាឡី​ប្រភេទ​នេះ​អាច​ជួយ​កាត់​ជាតិ​ពណ៌​លើ​ស្បែក​ធ្វើ​ស្បែក​ភ្លឺ​ចែង​ចាំង​។ យើង​​គ្រាន់​តែ​លាយ​ម្សៅ​ស្រូវ​សាឡី​ពីរ​ស្លាប​ព្រា​បាយ​ ទឹក​ដោះ​គោ​ពីរ​ស្លាប​ព្រា​បាយ ​និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​។ ការ​អនុវត្ត​គឺ​ដូច​គ្នា​គឺ​លាប​លើ​ស្នាម​ជាំ​និង​ទុក​ចោល​២០​នាទី​រួច​លាង​ជាមួយ​ទឹក​ចេញ។ វិធី​នេះ​អាច​អនុវត្ត​បាន​ពីរទៅ​បី​​ដង​ក្នុង​មួយ​សប្ដាហ៍។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Home Remedies for Melasma. http://www.top10homeremedies.com/home-remedies/home-remedies-melasma.html. Accessed June , 2017

កំណែ​ប្រែបច្ចុប្បន្ន

31/01/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Jan 31, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម