ស្វែងយល់ពីការប្រើប្រាស់
១– ថ្នាំ Benalapril® ព្យាបាលជំងឺអីខ្លះ?
Benalapril® ជាទូទៅប្រើសម្រាប់ព្យាបាលជំងឺលើប្រព័ន្ធសរសៃឈាមបេះដូង ដូចជា ជំងឺលើសឈាមលើមនុស្សពេញវ័យ និងក្មេងអាយុច្រើនជាង ១ខែ ជំងឺខូចបេះដូងពីកំណើតលើមនុស្សពេញវ័យ និងជំងឺថតបេះដូងខាងក្រោម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ថ្នាំនេះអាចលេបជាមួយអាហារ ឬដោយពោះទទេ តាមវេជ្ជបញ្ជា តែមិនត្រូវបំបែក ឬទំពាគ្រាប់ថ្នាំឡើយ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Benalapril® អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានម៉ាក ថ្នាំ Benalapril® ផ្សេងៗគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Benalapril® ត្រូវពិគ្រោះ និងត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា៖
– មានប្រវត្តិធ្លាប់កើត Angioedema (ហើមមុខ បបូរមាត់ បំពង់ក)
– ធ្លាប់មានប្រតិកម្មជាមួយពពួកថ្នាំ ACE inhibitors ដទៃទៀត ដូចជា Benazepril Captopril, Fosinopril, Lisinopril, Moexipril, Perindopril, Quinapril, Ramipril Trandolapril។
ព័ត៌មានសំខាន់ៗគួរដឹង និងធ្វើ៖
– សម្ពាធឈាម មុខងារតម្រងនោម និងថ្លើម គួរតែពិនិត្យឲ្យបានញឹកញាប់
– សម្ពាធឈាមអាចនឹងធ្លាក់ចុះជ្រុលពេលលេបថ្នាំនេះ។ ត្រូវប្រាប់ទៅគ្រូពេទ្យ បើឈឺ ក្អួត រាក ឬបែកញើសខ្លាំងខុសធម្មតា។
– ព្យាបាលជំងឺលើសឈាម ត្រូវតែលេបថ្នាំឲ្យទៀងទាត់ ទោះបីជាបានធូស្រាលក៏ដោយ។
– ជំងឺលើសសម្ពាធឈាមមិនងាយចេញរោគសញ្ញាឡើយ ហេតុនេះយើងត្រូវប្រើថ្នាំបញ្ចុះសម្ពាធឈាមអស់មួយជីវិត។
– បើវះកាត់ ត្រូវប្រាប់គ្រូពេទ្យវះកាត់ជាមុន ថាយើងកំពុងប្រើថ្នាំ Enalapril ។ យើងអាចនឹងឈប់ប្រើថ្នាំនេះរយៈពេលខ្លី។
– Enalapril អាចបង្កឲ្យមានបញ្ហាតម្រងនោម សូមប្រាប់ទៅគ្រូពេទ្យភ្លាម បើ ហើម ឡើងទម្ងន់ នោមតិច ឬមិននោមទាល់តែសោះ ដកដង្ហើមខ្លីៗ។
– មិនត្រូវប្រើថ្នាំនេះជាមួយនិង Aliskiren (Amturnide, Tekturna, Tekamlo, Valturna)។
– ថ្នាំ Enalapril អាចប៉ះពាល់ដល់បេះដូង ឬកម្រិតសារធាតុរ៉ែក្នុងខ្លួន។ ចូរប្រាប់គ្រូពេទ្យភ្លាម ពេលឈឺទ្រូង បេះដូងលោតខ្លាំង ឬតឹងក្នុងទ្រូង ជីពចរខ្សោយ សាច់ដុំចុះខ្សោយ ឬសាច់ដុំកន្រ្តាក់ខ្លាំង។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
ស្រ្តីមានផ្ទៃពោះមិនអាចប្រើថ្នាំ Enalapril នេះបានឡើយ។ សូមប្រាប់គ្រូពេទ្យ និងបញ្ឈប់ប្រើភ្លាម ព្រោះថ្នាំនេះអាចធ្វើឲ្យក្នុងផ្ទៃស្លាប់បាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខានកើតឡើងញឹកញាប់មាន៖
– វិលមុខខ្លាំង
– ហត់
– ក្អក
– ស្រាលក្បាល
ហៅទៅគ្រូពេទ្យភ្លាមប្រសិនបើ៖
– សន្លប់
– បេះដូងលោតខ្លាំង ឬតឹងក្នុងទ្រូង
– កើនកម្រិតប៉ូតាស្យូម ដូចជាចង្វាក់បេះដូងទាប ជីពចរខ្សោយ សាច់ដុំចុះខ្សោយ
– ចំនួនគ្រាប់ឈាមសធ្លាក់ចុះ រួមមានចុះខ្សោយកម្លាំង គ្រុនក្ដៅ ឈឺក្នុងមាត់ ឈឺពេលលេបអាហារ ឈឺលើស្បែក ក្អក ពិបាកដកដង្ហើម។
– សញ្ញានៃបញ្ហាតម្រងនោម ដូចជា នោមតិចឬមិននោមទាល់តែសោះ ឈឺចាប់នៅពេលនោម ហើមជើ និងកំភួនជើង ដកដង្ហើមបានខ្លីៗ។
រកជំនួយសង្រ្គោះបន្ទាន់ភ្លាម ប្រសិនបើមានសញ្ញាប្រតិកម្មអាលែកហ្ស៊ី ដូចជាឡើងកន្ទួលរមាស់ ឈឺពោះខ្លាំង ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត បំពង់ក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានផលរំខានទាំងអស់គ្នានោះទេ។ មានផលរំខានជាច្រើនទៀត ដែលមិនបានរៀបរាប់នៅខាងលើ។ ដូចនេះ គួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានកង្វល់ជុំវិញផលរំខានថ្នាំនេះ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧– អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Benalapril® ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំទាំងនោះរួមមាន៖
– ថ្នាំ Lithium
– ថ្នាំបញ្ចុះទឹកនោម (Diuretic or “water pill’)
– ការព្យាបាលសរសៃដោយចាក់សារធាតុមាស (Gold injections to treat arthritis)
– ថ្នាំសម្រាប់ការពារពេលប្ដូរអវៈយវៈ ដូចជាឱសថ Everolimus, Sirolimus, Temsirolimus
– ពពួកថ្នាំ NSAIDs (nonsteroidal anti-inflammatory drugs) ដូចជា Aspirin, Ibuprofen (Advil, Motrin), Naproxen (Aleve), Celecoxib, Diclofenac, Indomethacin, Meloxicam ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនប្រើថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
Benalapril® អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ជំងឺលើតម្រងនោម
– ជំងឺលើថ្លើម
– ធ្លាប់មានប្រវត្តិឈាមកក ឬដាច់សរសៃឈាមខួរក្បាល
– អតុល្យភាពអេឡិចត្រូលីត (ដូចជាកើនឡើងកម្រិតប៉ូតាស្យូមនៅក្នុងឈាម)
– ជំងឺបេះដូង (លើកលែងយើងកំពុងប្រើថ្នាំ Enalapril ដើម្បីព្យាបាល)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ជំងឺលើសឈាម (Hypertension)
– កម្រិតដំបូង៖ ថ្នាំគ្រាប់ ឬទឹក ៥មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតបន្ថែម៖ ថ្នាំគ្រាប់ ឬទឹក ១០-៤០ មិល្លីក្រាម លេបតែម្ដងគត់ ឬចែកជា ២ដង។
– កម្រិតអតិបរមា៖ ៤០មិល្លីក្រាម លេបតែម្ដងក្នុងមួយថ្ងៃ ឬ ចែកជា២ដងក្នុងមួយថ្ងៃ។
ប្រើរួមជាមួយពពួកថ្នាំបញ្ចុះទឹកនោម
-កម្រិតដំបូង៖ ២,៥មិល្លីក្រាម លេបម្ដងក្នុងមួយថ្ងៃ។ ប្រសិនជាអាច គួរផ្អាកថ្នាំបញ្ចុះទឹកនោមពី ២-៣ថ្ងៃសិន មុននឹងចាប់ផ្ដើមព្យាបាលជាមួយ Enalapril។ បើសិនជាតម្រូវការ ការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមគួរតែបន្តបន្តិចម្ដងៗ។
-ប្រភេទថ្នាំចាក់៖ ១,២៥ -៥ មិល្លីក្រាម ចាក់តាមសរសៃ (IV) រយៈពេលលើសពី ៥នាទី រៀងរាល់៦ម៉ោង។
ជំងឺខ្សោយបេះដូង (Congestive heart failure)
– កម្រិតដំបូង៖ ២,៥មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតបន្ថែម៖ ២,៥-២០មិល្លីក្រាម ចែកជា ២ ដង/ថ្ងៃ
– កម្រិតអតិបរមា៖ ៤០មិល្លីក្រាម ចែកជា ២ ដង/ថ្ងៃ។
ខូចមុខងារថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង (Left ventricular dysfunction)
– កម្រិតប្រើដំបូង៖ ២,៥មិល្លីក្រាម ២ដង/ថ្ងៃ
– កម្រិតបន្ថែម៖ ២០ មិល្លីក្រាម/ថ្ងៃ ចែកជា ២ដង/ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
ជំងឺលើសឈាម
ថ្នាំគ្រាប់ ឬទឹក សម្រាប់ក្មេងពីអាយុ ១ខែ ដល់ ១៧ឆ្នាំ៖
-កម្រិតដំបូង៖ ០,០៨ មិល្លីក្រាម/គីឡួក្រាម/ថ្ងៃ (កើនដល់ ៥ មិល្លីក្រាម) ចែកជា ១-២ ដង។ ការកែតម្រូវកម្រិតថ្នាំអាស្រ័យលើលទ្ធផលក្រោយការព្យាបាល។
-កម្រិតអតិបរមា៖ កម្រិតដែលធំជាង ០,៥៨ មិល្លីក្រាម/គីឡូក្រាម (៤០ មិល្លីក្រាម ) មិនធ្លាប់បានសាកប្រើទៅលើ អ្នកជំងឺជាកុមារនៅឡើយទេ។
១២- មានទម្រង់បែបណាខ្លះ?
Benalapril® មានទម្រង់ដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប
– ថ្នាំទឹក។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]