backup og meta

ជាតិគីមីក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    ជាតិគីមីក្នុងសាប៊ូ និងថ្នាំដុសធ្មេញ អាចធ្វើឲ្យស្រីៗ កើតជំងឺពុកឆ្អឹង

    មិនថា ស្រី ឬប្រុសទេ រាល់ថ្ងៃ តែងតែ​ប្រើសាប៊ូ ដុសសម្អាត​ខ្លួនប្រាណ ពេល​មុជ​ទឹក ហើយ​ប្រើ​ថ្នាំដុសធ្មេញ សម្អាត​បាក់តេរី និង​កាកសំណល់​ក្នុងមាត់។ តែជាតិគីមី Triclosan ដែលនៅ​ក្នុង​ផលិតផល​ទាំងនេះ អាចធ្វើឲ្យ​ស្រីៗ កើតជំងឺ​ពុកឆ្អឹង។

    ជាតិគីមី Triclosan ជាភ្នាក់ងារ​ប្រឆាំង​បាក់តេរី និង​ប៉ារ៉ាស៊ីត​ល្អិតៗ ហើយ​ត្រូវប្រើប្រាស់​ជាយូរ​មកហើយ នៅ​ក្នុង​ផលិតផល​ប្រើប្រាស់ ដូចជា សាប៊ូ ទឹកអនាម័យ ថ្នាំដុសធ្មេញ និង​ទឹកខ្ពុរមាត់។

    លោក Yingjun Li មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Hangzhou នៃសាលា​សុខភាព​សាធារណៈ​ចិន បាន​សិក្សា ដោយ​ពិនិត្យ​លើ​ទិន្នន័យ ស្រីៗ ១.៨៤៨​នាក់ នៅ​អាមេរិក ដើម្បី​រកភាព​ពាក់ព័ន្ធ​គ្នា រវាង​ជាតិគីមី Triclosan និង​ឈឺ​ខ្នង ឈឺ​ចង្កេះ។ លទ្ធផល រកឃើញ​ថា អ្នក​ចូលរួម​ក្នុង​ការសិក្សា ដែល​មាន​កម្រិត Triclosan ខ្ពស់ នៅក្នុងទឹកនោម មាន​ហានិភ័យ​កើត​ជំងឺ​ពុកឆ្អឹង ២,៥​ដង លើស​អ្នកមាន​កម្រិត Triclosan ទាប នៅក្នុង​ទឹកនោម។

    លោក Yingjun Li បន្ដ​ថា Triclosan ជា​កត្ដា​ហានិភ័យ ធ្វើឲ្យ​ឆ្អឹង​មាន​ដង់ស៊ីតេ​សារធាតុរ៉ែ​ទាប និង​ជំងឺពុកឆ្អឹង។ ភស្ដុតាង បង្ហាញ​ថា ភាពជាប់ពាក់​គ្នានេះ គឺកាន់តែ​ខ្លាំង ក្រោយស្រីៗ​អស់រដូវ។ សម្រាប់ស្រីៗ ការផលិតអ័រម៉ូន​អឺស្ត្រូហ្សែន ធ្លាក់ចុះ​អំឡុង និង​ក្រោយ​អស់រដូវ អាច​បន្ថយ​ការផលិត​ជាលិកា​ឆ្អឹងថ្មី ហើយ​ការវិវត្ត​ដូច្នេះ​យូៗទៅ នឹង​នាំឲ្យ​កើតជំងឺ​ពុកឆ្អឹង។

    អត្ថបទពាក់ព័ន្ធ៖

    ការសិក្សា​នេះ ក៏បានបញ្ជាក់​ថា ស្រីៗនៅអាមេរិក ប្រមាណ ៣០% ក្រោយ​អស់រដូវ កើតជំងឺ​ពុកឆ្អឹង ហើយស្រីៗ ៤/១០​នាក់ ជួប​បញ្ហា​បាក់​ឆ្អឹង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម