backup og meta

សញ្ញា​ព្រមាន​ទាំង​៦ អាចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

សញ្ញា​ព្រមាន​ទាំង​៦ អាចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល

គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​មាន​រោគសញ្ញា​​ប្រហាក់ប្រហែល​នឹង​ការ​គាំង​បេះដូង​ដែរ។ ជាក់​ស្ដែង ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រំខាន​ និង​ធ្វើ​ឲ្យ​រាងកាយ​មិន​អាច​ដំណើរការ​បាន​ប្រក្រតី​។

ផ្នែក​ដែល​ប៉ះពាល់​នៃ​ខួរ​ក្បាល​ ត្រូវ​ការ​ជំនួយ​បន្ទាន់​ ដោយ​សារ​តែ​​ខួរ​ក្បាល​​ត្រូវ​ការ​អុកស៊ីសែន​ដើម្បី​បំពេញ​មុខងារ​របស់​ខ្លួន​។ យ៉ាង​ណា​មិញ រោគ​សញ្ញា​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាច​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ហេតុ​នេះ​ហើយ​​គ្នា​យើង​មិន​ត្រូវ​ធ្វេសប្រហែស​នឹង​សញ្ញា​ព្រមាន​ខាង​ក្រោម​នេះ​ឡើយ​។

១. សម្ពាធ​ឈាម​ខ្ពស់

សម្ពាធ​​ឈាម​ខ្ពស់​អាច​បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដោយ​បំផ្លាញ​សរសៃ​ប្រសាទ​ខួរ​ក្បាល​ ឬ​ធ្វើ​ឲ្យ​សរសៃ​ឈាម​ចុះ​ខ្សោយ​ និង​បណ្ដាល​ឲ្យ​សរសៃ​ឈាម​ធ្លុះធ្លាយ។ ក្រៅ​ពី​នេះ​ សម្ពាធ​ឈាម​ខ្ពស់​ក៏​​ជា​មូលហេតុ​ដែល​​បង្ក​ជា​កំណក​ឈាម​នៅ​ក្នុង​ចរន្ត​ឈាម​ និង​អាច​​​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរ​ក្បាល​ ដែល​​នាំ​ឲ្យ​យើង​កើត​មាន​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ដូច​គ្នា​។

២. បញ្ហា​ភ្នែក​

មួយ​វិញ​ទៀត គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​អាច​នាំ​ឲ្យ​យើង​មើល​ឃើញរូបភាព​​ពីរ​​​ ងងឹត​ភ្នែក​ម្ខាង ឬ​ព្រិល​ភ្នែក​ផង​ដែរ​។

៣. ស្ពឹក​មួយ​ចំហៀង​ខ្លួន​ មុខ ដៃ​ ឬ​ជើង​

ជា​ទូទៅ អាការៈ​ស្ពឹក​ ឬ​ខ្សោយ​ផ្ទៃ​មុខ ដៃ ឬ​ជើង​ម្ខាង​ ឬ​ទាំង​សង​ខាង​ ក៏​ជា​សញ្ញា​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​​ពិការ​អវយវៈ​​​ផ្នែក​ម្ខាង​ទៀត​​​​នៅ​ត្រង់​ទីតាំង​ដែល​កើត​មាន​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​។

​​​​៤. វិល​មុខ ឬ​​អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ​

នៅ​ក្នុង​ការ​សិក្សា​​មួយ​បាន​បង្ហាញ​ថា អាការៈ​វិលមុខ ក៏​ជា​កត្តា​ទូទៅ​ក្នុង​ចំណោម​អ្នក​ដែល​កើត​មាន​អាការៈ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ស្ថានភាព​នៃ​ការ​វង្វេង​ស្មារតី​​អាច​ជា​លទ្ធផល​នៃ​ផ្នែក​ខួរ​ក្បាល​ដែល​រង​ផល​ប៉ះពាល់​។

[embed-health-tool-bmi]

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

៥. ​ឈឺ​ក្បាល​ប្រកាំង​ភ្លាម​ៗ ឬ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​

ក្នុង​ពេល​ដែល​កើត​មាន​អាការៈ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​រារាំង​ ឬ​កាត់​ផ្ដាច់​ ​ដោយ​សារ​តែ​ការ​រំខាន​ដែល​បណ្ដាល​មក​ពី​ចរន្ត​ឈាម​។ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ដាច់​រហែក​ ឬ​ខូចខាត​សរសៃ​ឈាម​ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​ចាប់ផ្ដើម​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺ​ក្បាល​ភ្លាម​ៗ​។

អត្ថបទគួរអាន៖

៦. រួយ​​​ក ឬ​ឈឺ​ស្មា

​សរសៃ​ឈាម​ដែល​ដាច់​រហែក​នៅ​ក្នុង​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​យើង​​រួយ​ក​ ឬ​ស្មា​។ ប្រសិនបើ​​យើង​មិន​អាច​យក​ចង្កា​របស់​ខ្លួន​ប៉ះ​ទៅ​នឹង​ទ្រូង​ខ្លួន​ឯង​បាន​ទេ​នោះ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

​​អ្នក​ណា​ខ្លះ​​​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខ្ពស់?

  • អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​
  • បុរស​វ័យ​ចំណាស់​
  • អ្នក​ជក់​បារី​
  • អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​
  • ជំងឺ​បេះដូង​

កត្តា​ហានិភ័យ​ដទៃ​ទៀត​មាន​ដូច​ជា​៖

  • អ្នក​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​ថ្នាំ​ញៀន
  • ​ធាត់​ជ្រុល​
  • ញ៉ាំអាហារ​អាហារ​កញ្ចប់ ឬ​បំពង​ច្រើន​
  • ថប់បារម្ភ/​ជំងឺ​បាក់​ទឹក​ចិត្ត​
  • កង្វះ​សកម្មភាព​រាងកាយ​
  • បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផ្សេង​ទៀត។

ចំណុចសំខាន់

សញ្ញា​ព្រមាន​ទាំង​៦ អាច​ជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល៖
  • សម្ពាធ​ឈាម​ខ្ពស់
  • បញ្ហា​ភ្នែក
  • ស្ពឹក​មួយ​ចំហៀង​ខ្លួន​ មុខ​ ដៃ​ ឬ​ជើង​
  • វិល​មុខ ឬ​អស់​កម្លាំង​ដោយ​គ្មាន​មូលហេតុ
  • ឈឺ​ក្បាល​ប្រកាំង​​ភ្លាម​ៗ ឬ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ​
  • រួយ​ក​ ឬ​ឈឺ​ស្មា

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Warning Signs That Show a Stroke Is Coming, and It’s Really Important to Know Them

https://brightside.me/inspiration-health/6-warning-signs-that-show-a-stroke-is-coming-and-its-really-important-to-know-them-630360/

Learn More Stroke Warning Signs and Symptoms

https://www.stroke.org/en/about-stroke/stroke-symptoms/learn-more-stroke-warning-signs-and-symptoms

Stroke Signs and Symptoms

https://www.cdc.gov/stroke/signs_symptoms.htm

កំណែ​ប្រែបច្ចុប្បន្ន

03/08/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ផឹកស្រាលាយកូកាអ៊ីន អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម