ចិញ្ចឹមបីបាច់ឲ្យលូតលាស់ មានសុខភាពល្អ ទាមទារឲ្យមានការយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបកូនមិនសូវឈឺ។
ចិញ្ចឹមបីបាច់ឲ្យលូតលាស់ មានសុខភាពល្អ ទាមទារឲ្យមានការយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបកូនមិនសូវឈឺ។

ទាំងយើងទាំងគេ ពេលកូនម៉ឹមទឹកដោះគោសល់ មិនចាក់ចោលទេ ច្រើនតែស្តាយ ទុកឲ្យកូនម៉ឹមបន្តទៀត។ ទម្លាប់បែបនេះហើយទើបធ្វើឲ្យកូនឧស្សាហ៍ឈឺ ដោយសារទឹកដោះគោកូនម៉ឹមសល់ មិនអាចទុកយូរម៉ោងបានទេ បានត្រឹម ១ ម៉ោងប៉ុណ្ណោះ។ លោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ កុសល កណិការ បានពន្យល់ថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះតាមទឹកមាត់កូន អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់ អាចបង្កឱ្យកូនឈឺពោះ រាករូសជាដើម។
ការឆុងទឹកដោះគោមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ តែទោះយ៉ាងណា ម៉ាក់ប៉ាមួយចំនួនបានបំពានក្បួនច្បាប់ទាំងនោះ ពេលកូនមានបញ្ហា ដូចជារាក ឬទល់លាមក។ ឧ. ពេលកូនទល់លាមក ម៉ាក់តែបន្ថយបរិមាណទឹកដោះគោ ដោយរក្សាបរិមាណទឹកដដែល ឬក៏រក្សាបរិមាណទឹកដោះដដែល តែបន្ថែមបរិមាណទឹកវិញ ដោយគិតថា ការបន្ថែមបរិមាណទឹក អាចកាត់បន្ថយអាការៈទល់លាមកកូនបាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា វិធីនេះមិនត្រឹមត្រូវទេ ថែមទាំងធ្វើឲ្យកូនមានបញ្ហាសុខភាពធ្ងន់ធ្ងរ អាចនឹងខ្វះអាហារូបត្ថម្ភក៏ថាបាន។
តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកដែលល្អសម្រាប់ឆុងទឹកដោះគោឲ្យក្មេង គឺទឹកដាំពុះ ទុកឲ្យនៅក្តៅឧណ្ឌៗ មិនមែនជាទឹកត្រជាក់ ឬទឹកមានជាតិរ៉ែខ្ពស់នោះទេ។ ការយកទឹកក្តៅឧណ្ហៗមកឆុងទឹកដោះគោ ធ្វើឲ្យម្សៅទឹកដោះគោងាយរលាយ អាចកាត់បន្ថយអាការៈទល់លាមករបស់ក្មេងបានថែមទៀត។

ហេតុតែរវល់ ដោះស្រាយបញ្ហាទ័លម្តងៗ ម៉ាក់ៗមួយចំនួនបានយកដបទឹកដោះគោប្រើរួចមកឆុងទឹកដោះគោឲ្យកូនម៉ឹមម្តងទៀត។ ការធ្វើបែបនេះអាចឲ្យកូនហើមពោះ ដោយសារដបទឹកដោះគោប្រើរួចទុកយូរដោយមិនបានលាងសម្អាតបាក់តេរីនឹងកកើតឡើង ទៅជាជូរផ្អូម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Children and vomiting
https://www.betterhealth.vic.gov.au/health/conditionsandtreatments/children-and-vomiting
Feeding Your Newborn
https://kidshealth.org/en/parents/feednewborn.html
Feeding Your Baby and Toddler (Birth to Age Two)
https://www.mottchildren.org/posts/your-child/feeding-your-baby-toddler
កំណែប្រែបច្ចុប្បន្ន
27/10/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ