backup og meta

របៀ​បចិញ្ចឹមកូន ៧ យ៉ាងអាចប៉ះពាល់អនាគតកូន

របៀ​បចិញ្ចឹមកូន ៧ យ៉ាងអាចប៉ះពាល់អនាគតកូន

ប៉ាម៉ាក់​ដែល​មាន​ទំនួល​ខុសត្រូវ​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ចិញ្ចឹម​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​រីករាយ និង​ជោគជ័យ​នៅ​ពេល​ធំ​ឡើង។ ប៉ុន្តែ​​កំហុស​ក្នុង​ការ​ចិញ្ចឹម​កូន​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ជីវិត​ក្មេង​នៅ​ពេល​ធំ​ឡើង។ អត្ថបទ​នេះ​នឹង​លើក​ឡើង​ពី​កំហុស​ទាំង​នោះ

. មិន​បង្ហាញ​ការ​ស្រលាញ់​ដល់​កូន

ពេល​អូនៗ​នៅ​ក្មេង ប៉ាម៉ាក់​គឺជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​ពួក​គេ​។ បើ​ក្មេង​មិន​មាន​អារម្មណ៍​បាន​ទទួល​​ការ​ស្រលាញ់​របស់​ប៉ាម៉ាក់ ក្មេង​អាច​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង និង​មិន​ស្រលាញ់​ខ្លួនឯង។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​ប៉ាម៉ាក់​ផ្តល់​ក្ដី​ស្រលាញ់​ច្រើន​ជ្រុល​​ដល់​កូន​អាច​ធ្វើឲ្យ​ការ​យក​ចិត្ត​ទុក​ដាក់​ក្លាយ​ទៅ​ជា​ការ​គ្រប់គ្រង​កូន​វិញ​ដែល​នេះ​កូន​អាច​នឹង​មិន​សប្បាយ​ចិត្ត​ដូចគ្នា។

. ព្យាយាម​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង

ពេល​ខ្លះ​ប៉ាម៉ាក់​ភ្លេច​ថា​កូនៗ​បាន​ធំ​ដឹង​ក្ដី​ ហើយ​ប៉ាម៉ាក់​នៅ​តែ​បន្ត​ធ្វើ​គ្រប់​យ៉ាង​សម្រាប់​កូន។ ក្មេង​ទាំង​នេះ​គឺ​មិន​មាន​ការ​លូតលាស់​ផ្នែក​សតិ​អារម្មណ៍​ទេ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​អាច​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​​។ ពួកគេ​នឹង​យក​តែ​ចិត្ត​ខ្លួន​ឯង និង​មិន​អាច​បង្កើត​ទំនាក់ទំនង​​ល្អ​ជាមួយ​អ្នក​ផ្សេង​បាន​ព្រោះ​ពួកគេ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ និង​ខ្វល់​តែ​ពី​ខ្លួន​ឯង​ដែល​នេះ​តែង​បង្ក​​ឲ្យ​មាន​ជម្លោះ។

. ធ្វើ​ការ​សម្រេចចិត្ត​ជំនួស​កូន

នៅ​ពេល​ប៉ាម៉ាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​កូន ​គឺ​ស្មើ​នឹង​​មិន​ឲ្យ​ឱកាស​កូន​ក្នុង​ការរៀន​​ឯករាជ្យដោយ​​ខ្លួន​ឯង។ ក្មេង​គ្រប់​រូប​គួរ​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត ព្រោះ​អសមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ ហើយ​តែង​ត្រូវការ​ជំនួយ​ពី​អ្នក​ដទៃ។ នេះ​អាច​មាន​ការ​លំបាក​ក្នុង​ការ​រស់នៅ​​ដោយសារ​ពួកគេ​មិន​ដឹង​ថាខ្លួន​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ។

អត្ថបទពាក់ព័ន្ធ៖ 

. ប៉ា​ម៉ាក់​ឈ្លោះ​គ្នា​មុខ​កូន

បើ​ប៉ាម៉ាក់​ឈ្លោះ​គ្នា​មិន​ឈប់​ ក្មេង​អាច​គិត​ថា​នេះ​ជា​កំហុស​របស់​ពួកគេ។ នៅ​ពេល​ធំ​ឡើង​ពួកគេ​អាច​ព្យាយាម​គេចវេស​ពី​ជម្លោះ ឬ​ទៅ​ធ្វើ​បាប​អ្នក​ដទៃជាដើម​។ សម្រាប់កូន​​​ស្រី​ៗ​វិញ​អាច​នឹង​ព្យាយាម​បង្ហាញ​ថា​ពួកគេ​ខ្លាំង​ជាង​មនុស្ស​ប្រុស រីឯ​ប្រុសអាច​​ប្រព្រឹត្ត​ខ្លួន​តាម​​​ប៉ា​របស់​គេ​។

ឈ្លោះ​គ្នា​មុខ​កូន

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

. ទាមទារ​នូវ​អ្វី​ដែល​កូន​​មិន​អាច​ធ្វើទៅ​រួច

កូន​ក្មេង​តែង​ជឿ​មនុស្ស​ធំ ជាពិសេស​ប៉ាម៉ាក់ ហើយពួកគេតែង​​មាន​ការ​លំបាក​ក្នុង​ធ្វើ​គ្រប់យ៉ាង​ដែល​ប៉ាម៉ាក់​ប្រាប់​ឲ្យ​ធ្វើ។ ប្រសិនជា​​បរាជ័យ ក្មេង​នឹង​គិត​ថា​ពួកគេ​ធ្វើ​អ្វី​ក៏​មិន​បាន​សម្រេច និង​មិន​សម​ទទួល​បាន​ក្ដី​ស្រលាញ់។ នៅ​ពេល​ធំ​ឡើង​ក្មេង​ប្រភេទ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជោគជ័យ​​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិន​អាច​រស់នៅ​ជាមួយ​បាន។ បើ​ពួកគេ​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ដែល​គេ​បាន​គិត ពួក​គេ​នឹង​មិន​សប្បាយចិត្ត និង​បាក់​ទឹក​ចិត្ត​។

. ប៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កូន

ការ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ប៉ា​អាច​ប៉ះពាល់​ដល់​កូន​ទាំង​ប្រុស និង​ស្រី​នៅ​ពេល​អនាគត។ ភាព​ក្លាហាន និង​ការ​អភិវឌ្ឍរបស់​ក្មេង​​គឺ​ពឹងផ្អែក​ទៅ​លើ​ប៉ា។ ក្មេង​ប្រុស​អាច​នឹង​ប្រព្រឹត្ត​ខ្លួន​ដូច​ប៉ា ចំណែក​ក្មេង​ស្រី​វិញ​អាច​នឹង​មាន​ផល​វិបាក​ក្នុង​មាន​ទំនាក់ទំនង​ស្នេហា​ព្រោះ​ដោយសារ​បទ​ពិសោធន៍​ជាមួយ​ប៉ា​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​សង្ស័យ​ចំពោះ​មនុស្ស​ប្រុស​

[embed-health-tool-vaccination-tool]

. មើល​រំលង​អារម្មណ៍​កូន

ពេល​ខ្លះ​ក្មេង​អាច​តូច​ចិត្ត​ទៅ​លើ​រឿងមួយ​ចំនួន​​ដែល​​មនុស្ស​ធំគិត​ថា​ជា​រឿង​តូច​តាច​ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​គាំទ្រ ពួក​គេបែរ​ជា​​ទទួល​បាន​ការ​វាយ​តម្លៃ​ទៅ​វិញ​ដែល​នេះ​គឺ​ការ​មើល​រំលង​អារម្មណ៍​របស់​ក្មេង។ នៅ​ពេល​ពេញ​វ័យ ពួកគេអាច​មាន​ការ​លំបាក​ក្នុង​ការ​បង្ហាញ​​អារម្មណ៍​មក​ក្រៅ​ ហើយ​ពួកគេ​នឹង​ទប់​អារម្មណ៍​ទាំង​នោះ​រហូត​ដល់​ផ្ទុះ​អារម្មណ៍​ទាំងនោះ​ចេញ​មក​ផង​​។

ចំណុចសំខាន់

កំហុស​ក្នុង​ការ​ចិញ្ចឹម​កូន​ ៧ យ៉ាងអាច​ប៉ះពាល់​ដល់​ជីវិត​កូននៅ​ពេល​ធំ​ឡើង៖
  • មិន​បង្ហាញ​ការ​ស្រលាញ់​ដល់​កូន
  • ព្យាយាម​គ្រប់គ្រង​អ្វីៗ​គ្រប់យ៉ាង
  • ធ្វើ​ការ​សម្រេចចិត្ត​ជំនួស​កូន
  • ប៉ា​ម៉ាក់​ឈ្លោះ​គ្នា​មុខ​កូន
  • ទាមទារ​នូវ​អ្វី​ដែល​កូន​​មិន​អាច​ធ្វើទៅ​រួច
  • ប៉ា​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កូន
  • មើល​រំលង​អារម្មណ៍​កូន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

8 Parenting Mistakes That Can Affect a Child’s Adult Life

https://brightside.me/inspiration-family-and-kids/8-parenting-mistakes-that-can-affect-a-childs-adult-life-700610/

A therapist shares the 7 biggest parenting mistakes that destroy kids’ mental strength
https://www.cnbc.com/2020/05/25/biggest-parenting-mistake-destroys-kids-mental-strength-says-therapist.html

6 WORST MISTAKES BY PARENTS THAT WOULD AFFECT ADULT LIFE OF A CHILD

https://slamxhype.com/parenting-mistakes-affect-adult-life-child/

កំណែ​ប្រែបច្ចុប្បន្ន

22/11/2023

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់តិចអត់ដឹង! ទម្លាប់អានសៀវភៅឲ្យកូនស្តាប់មុនចូលគេង មានប្រយោជន៍ខ្លាំង

៦ ជំនាញគួរបង្រៀនកូនតាំងពីតូច បើចង់ឲ្យក្មេងធំឡើងក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម