backup og meta

កូនញ៉ាំអាហារទាំងនេះគ្រប់គ្រាន់ មិនបារម្ភរឿងអន់កម្ពស់

កូនញ៉ាំអាហារទាំងនេះគ្រប់គ្រាន់ មិនបារម្ភរឿងអន់កម្ពស់

កម្ពស់​កូន​យើង ភាគ​ច្រើន​គឺ​អាស្រ័យ​ទៅ​តាម​កម្ពស់​របស់​ម៉ាក់ប៉ា ឬ​សាច់ញាតិ ពោល​គឺ​បណ្ដាល​មក​ពី​កត្តា​ហ្សែន។ បន្ថែម​ពី​លើ​កត្តា​ហ្សែន របប​អាហារ ឬ​សារធាតុ​ចិញ្ចឹម​ក៏​ដើរ​តួ​នាទី​សំខាន់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង និង​កម្ពស់​របស់​អា​អូន​ដែរ។ ហេតុ​នេះ​ហើយ ទើប​វា​ជា​ការ​ចាំបាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​អាហារ​ណា​ល្អ និង​គួរ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​កូន ជួយ​ដល់​ការ​ពន្លូត​កម្ពស់​របស់​អា​អូន។

១. សារធាតុ​ចិញ្ចឹម​ចាំបាច់​ដល់​ការ​លូត​កម្ពស់​កូន

អំឡុង​វ័យ​លូតលាស់ កូន​ៗ​ត្រូវ​ការ​របប​អាហារ​ដែល​មាន​តុល្យភាព និង​ធ្វើ​សកម្មភាព​រាងកាយ​ណា​ដែល​ជួយ​ដល់​ការ​លូត​កម្ពស់​កូន​ដូច​ជា លេង​កីឡា​បាល់​បោះ ឬ​ហែល​ទឹក​។ល។ ហើយ​សម្រាប់​សារធាតុ​ចិញ្ចឹម​ចាំបាច់ ផ្ដល់​ជំនួយ​ដល់​ការ​លូត​កម្ពស់​កូន​មាន​ដូចជា ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​ជាតិ​រ៉ែ​ផ្សេងៗ។

អាហារជួយកម្ពស់កូន

២. កំពូល​អាហារ​ជួយ​ដល់​ការ​លូត​កម្ពស់​កូន

ស៊ុត៖ ស៊ុត ផ្ដល់​ប្រូតេអ៊ីន​យ៉ាង​តិច៦.៥ក្រាម និង​មាន​ផ្ទុក​សារធាតុ​អាស៊ីដ អាមីណូ។ នេះ​បណ្ដាល​ឲ្យ​ស៊ុត​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន​មួយ​ល្អ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​ក្មេង។ បន្ថែម​ពី​លើ​នេះ ស៊ុត​ក៏​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​ដូចជា វីតាមីនD ខ្លាញ់​អូមេហ្គា៣ សេឡេញ៉ូម ដែល​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន។

ទឹកដោះគោ៖ ប្រូតេអ៊ីន វីតាមីន D និង​ជាតិរ៉ែ​ដូច​ជា ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញេសូម​នៅ​ក្នុង​ទឹកដោះគោ ជួយ​ទ្រទ្រង់​ការ​លូតលាស់​ឆ្អឹង​អា​អូន។ យក​ល្អ​ម៉ាក់​ប៉ា​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ទឹកដោះ​គោ​ស្រស់​យ៉ាងតិច​មួយ​កែវ/ថ្ងៃ ដើម្បី​បំពេញ​តម្រូវ​ការ​សារធាតុ​ចិញ្ចឹម​ជួយ​ដល់​កម្ពស់​កូន ឬ​អាច​ឲ្យ​កូន​ញ៉ាំ​យ៉ាអួរ​ជំនួស​ក៏​បាន។

សណ្ដែក​សៀង៖ សណ្ដែក​សៀង​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង​ពោរពេញ​ទៅ​ដោយ​ហ្វូឡាត វីតាមីន កាបូអ៊ីដ្រាត និង​ជាតិ​កាក​សរសៃ ចាំបាច់​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​កូន។ បើ​ម៉ាក់​ប៉ា​បន្ថែម​ទឹក​សណ្ដែក​សៀង ឬ​តៅហ៊ូ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អា​អូន​រឹត​តែ​ពិសេស​ដល់​ការ​លូត​កម្ពស់​កូន។

សាច់​ក្រហម៖ សាច់​ក្រហម​ផ្ទុក​ប្រូតេអ៊ីន​ច្រើន និង​មីក្រូ​សារធាតុ​ចិញ្ចឹម​ច្រើន​ដូច​ជា ជាតិដែក ចាំ​បាច់​បង្ការ​ជំងឺ​ស្លេកស្លាំង ព្រោះ​ជំងឺ​ស្លេកស្លាំង អាច​បណ្ដាល​ឲ្យ​កូន​ខ្សោយ និង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​អា​អូន។ ប៉ុន្តែ សាច់​ក្រហម​ក៏​សម្បូរ​ជាតិ​ខ្លាញ់​មិន​ល្អ​ដែរ ដូចនេះ​ហើយ​ម៉ាក់​ប៉ា​គួរ​បន្ថែម ឬ​បន្ថយ​ឲ្យ​អា​អូន​ញ៉ាំ​សាច់​ក្រហម​ក្នុង​បរិមាណ​មធ្យម​បាន​ហើយ កុំ​ច្រើន​ពេក។ ក្រៅ​ពី​នេះ សាច់​មាន់ ឬ​ត្រី ក៏​ល្អ​ដល់​ការ​លូត​កម្ពស់​កូន​ដែរ ព្រោះ​វា​ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​ជាតិ​ខ្លាញ់​មិន​ល្អ​តិច។

បន្លែ​បៃតង និង​ផ្លែឈើ៖ បន្លែ​បៃតង ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ល្អ​សម្រាប់​ក្មេងៗ​ដែល​អាលែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ។ បន្លែ​ស្លឹក​បៃតង ក៏​សម្បូរ​ជាតិ​វីតាមីន K ល្អ​សម្រាប់​ឆ្អឹង​ដែរ។ រីឯ ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​រ៉ែ និង​ជាតិ​កាកសរសៃ ចាំ​បាច់​នៅ​ក្នុង​របប​អាហារ​កូន យក​ល្អ​ម៉ាក់​ប៉ា​គួរ​មាន​ផ្លែ​ឈើ​ចម្រុះ​មុខ ឬ​១-២មុខ ទុក​សម្រាប់​អា​អូន​ញ៉ាំ​ជា​ប្រចាំ។

គ្រាប់​ធញ្ញជាតិ៖ នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​ប្រូតេអ៊ីន និង​កាល់ស្យូម ពិសេស​នោះ​គឺ​មាន​ផ្ទុក​ខ្លាញ់​អូមេហ្គា៣ ដែល​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​សន្លាក់។ បើ​ម៉ាក់​ប៉ា​អាច​បន្ថែម​អាល់ម៉ុន គ្រាប់​រីករាយ(Pistachio) ឬ​វ៉លណាត់​ក្នុង​របប​អាហារ​កូន​កាន់​តែ​ល្អ​ដល់​ការ​លូត​កម្ពស់​កូន។កម្ពស់កូន

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.momjunction.com/articles/foods-for-increasing-height-in-children_00121489/

https://parenting.firstcry.com/articles/best-food-increase-height-children/

https://www.news18.com/news/indiwo/food-indiwo-5-foods-your-child-must-consume-every-day-to-grow-tall-1637235.html

កំណែ​ប្រែបច្ចុប្បន្ន

17/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារម៉ាក់ៗញ៉ាំពេលពពោះ កូន​អាច​ចូលចិត្តពេលធំឡើងអត់?

តិចនិកជួយម៉ាក់ៗ កាត់បន្ថយ​បរិមាណអំបិលក្នុងរបបអាហារកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម