របបអាហារត្រឹមត្រូវ និងបែបបទរស់នៅសកម្ម ដើរតួនាទីដ៏សំខាន់ក្នុងការជំរុញដល់ការលូតកម្ពស់របស់កុមារ។ ពិតណាស់ ប្រសិនបើកូនមិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅក្នុងរបបអាហារទេនោះ កម្ពស់របស់ពួកគេក៏មិនមានការលូតលាស់ច្រើនដូចគ្នា។ ដូចនេះ ប៉ាម៉ាក់គប្បីបញ្ចូលអាហារល្អៗសម្រាប់ការលូតកម្ពស់ឲ្យកូនញ៉ាំជាទៀងទាត់។
សារជាតិចិញ្ចឹមមួយចំនួនដែលជួយឲ្យកម្ពស់កូនលូតលាស់៖
- ប្រូតេអ៊ីន
- កាបូអ៊ីដ្រាត
- រ៉ែ
- វីតាមីន
អាហារទាំង៥ប្រភេទខាងក្រោមនេះ ប៉ាម៉ាក់គប្បីឲ្យកូនញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនការដល់ការលូតកម្ពស់៖
១. ទឹកដោះគោ
ពិតណាស់ ទឹកដោះគោគឺជាអាហារដ៏ល្អឯកក្នុងការជួយពង្រឹងដល់ការលូតលាស់របស់ក្មេង។ វាផ្ទុកសារធាតុចិញ្ចឹមច្រើន ដែលជួយឲ្យកុមារលូតកម្ពស់យ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយការដល់ការអភិវឌ្ឍឆ្អឹង និងសាច់ដុំកុមារឲ្យកាន់តែរឹងមាំទ្វេដង។
២. ស៊ុត
ជាមួយគ្នានេះដែរ ស៊ុតសម្បូរទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម វីតាមីនB12 និងសារជាតិriboflavin ព្រមទាំងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ។
៣. សណ្ដែកសៀង
សណ្ដែកសៀងជាអាហារដែលមានសារធាតុចិញ្ចឹមល្អៗ ដែលជួយដល់ការឡើងកម្ពស់ ប្រសិនបើយើងញ៉ាំវារាល់ថ្ងៃ។ វាជាប្រភពនៃប្រូតេអ៊ីន ហ្វូឡេត វីតាមីន ជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលអាចជួយបង្កើតការលូតកម្ពស់យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ប្រូតេអ៊ីននៅក្នុងសណ្ដែកសៀងក៏ជួយពង្រឹងម៉ាស និងកម្លាំងនៃឆ្អឹង និងជាលិកាផងដែរ។
៤. ចេក
ចេកសម្បូរទៅដោយសារធាតុរ៉ែជាច្រើន ដូចជាប៉ូតាស្យូម ម៉ង់ហ្គាណែស និងកាល់ស្យូម ព្រមទាំងបាក់តេរីល្អ ដែលអាចជួយពន្លូតកម្ពស់បានយ៉ាងស័ក្ដិសិទ្ធិ។ ជាក់ស្ដែង ប៉ូតាស្យូមនៅក្នុងផ្លែចេកអាចជួយការពារឆ្អឹង និងធ្មេញឲ្យរឹងមាំ ក៏ដូចជាបន្សាបឥទ្ធិពលអាក្រក់របស់សូដ្យូមមកលើឆ្អឹង។
៥. បន្លែស្លឹកបៃតង
ចំណែកឯបន្លែស្លឹកបៃតងក៏មានគុណប្រយោជន៍សម្បូរបែបសម្រាប់ការលូតកម្ពស់ ដោយសារតែវាមានផ្ទុកវីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាត និងជាតិសរសៃដែលអាចជួយបង្កើនកម្ពស់ ដោយរំញោចអ័រម៉ូននៅក្នុងរាងកាយ។ បន្លែទាំងនេះរួមមានស្ពៃពួយឡេង សណ្ដែកបារាំង Broccoli និងពោតបារាំងជាដើម។
អាហារមួយចំនួនដែលគប្បីជៀសវាង ឬកម្រិតការញ៉ាំ
- អាហារខ្ចប់ស្រាប់ និងអាហារក្លាស្សេ
- អាហារផ្អែមដូចជាសូកូឡា ស្ករគ្រាប់ និងការ៉េម
- ភេសជ្ជៈដែលមានជាតិហ្គាស
- ជៀសវាងញ៉ាំកាបូអ៊ីដ្រាតចម្រាញ់ញឹកញាប់
- ខ្លាញ់មិនល្អ ដូចជាឈីស ដំឡូងបំពង ភីហ្សា។
រួមជាមួយអាហារ តិចនិកទាំងនេះ ក៏អាចជួយឲ្យកូនលូតកម្ពស់បានយ៉ាងឆាប់រហ័ស
- គេងគ្រប់គ្រាន់
- ធ្វើលំហាត់ប្រាណពត់ពែនខ្លួន
- លើកទឹកចិត្តឲ្យកូនលេងកីឡា
- ស្រូបយកវីតាមីនDពីពន្លឺព្រះអាទិត្យ
- ប៉ាម៉ាក់ក៏អាចពិភាក្សាជាមួយនឹងគ្រូពេទ្យ ដើម្បីជ្រើសរើសអាហារបំប៉នបន្ថែម។
[embed-health-tool-vaccination-tool]