backup og meta

កូនតូចរករឿងនៅពេលដុះធ្មេញ ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ

កូនតូចរករឿងនៅពេលដុះធ្មេញ ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ

ការ​ដុះ​ធ្មេញ ជា​ដំណាក់កាល​លូតលាស់​ដ៏​សំខាន់​មួយ​សម្រាប់​ទារក​ ហើយ​តែង​កើត​ឡើង​នៅ​ចន្លោះ​អាយុ​៤​ខែ ដល់​៣​ឆ្នាំ។ នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​ពី​អញ្ចាញ​ ទារក​អាច​ប្រឈម​នឹង​អាការៈ​មិន​ស្រួល​​ខ្លួន និង​ឈឺចាប់​។ អីចឹង​ហើយ​ ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​អាច​អនុវត្តវិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម។

​សញ្ញា​ និង​រោគសញ្ញា​បង្ហាញ​ថា​កូន​កំពុង​​ដុះ​ធ្មេញ

ទារក​ខ្លះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ស្រប​ពេល​ដែល​​ទារក​ខ្លះ​ទៀត មាន​សញ្ញា​ដូចជា៖

  • ឆាប់​មួម៉ៅ
  • ហៀរ​ទឹក​មាត់​ច្រើន​ជ្រុល
  • ចូលចិត្ត​ខាំ និង​ទំពារ​អ្វី​គ្រប់​យ៉ាង
  • ឈឺ និង​ហើម​អញ្ចាញ
  • ញី ឬ​ទាញ​ត្រចៀក​ ច្រមុះ
  • សីតុណ្ហភាព​រាងកាយ​កើន​ឡើង។​

នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​មក​ អញ្ចាញ​អា​អូន​អាច​​មាន​អាការៈ​ក្រហម​ និង​ឈឺចាប់ ដែល​កត្តា​នេះ អាច​រំខាន​ដល់​ការ​គេង​របស់​កូន​បាន។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​កើត​ឡើង​ជា​ទូទៅ និង​មិន​​បង្ក​ជា​បញ្ហា​​ណា​មួយ​ឡើយ។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

គន្លឹះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​ទារក​​ដុះ​ធ្មេញ

១. ប្រើ​ប្រដាប់​ខាំ​ធ្មេញ

ពពួក​ប្រដាប់​ខាំ​ធ្មេញ​ទាំង​នេះ អាច​ជួយ​បំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​របស់​ទារក​ ដែល​មាន​ច្រើន​ប្រភេទ និង​ទំហំ ហើយ​ខ្លះ​ទៀត​អាច​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។

[embed-health-tool-baby-poop-tool]

២. ច្រាស់​ដុស​ធ្មេញ​មាន​សរសៃ​ទន់​

​​ប៉ា​ម៉ាក់​អាច​ប្រើ​ច្រាស់​ប្រភេទ​នេះ ដើម្បី​ធ្វើការ​ម៉ាស្សា​នៅ​អញ្ចាញ​ធ្មេញ​របស់​ទារក​ថ្នម​ៗ ដែល​នេះ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺចាប់​ និង​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។

៣. បន្លែ និង​ផ្លែឈើ

ក្នុង​ករណី​ដែល​កូន​មាន​អាយុ​ច្រើន​ជាង​៦​ខែ យើង​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដូចជា​ការ៉ុត ត្រសក់ ឬ​ផ្លែ​ប៉ោម​។ ពពួក​បន្លែ និង​ផ្លែឈើ​ទាំង​នេះ មាន​សុវត្ថិភាព និង​ល្អ​សម្រាប់​កាត់បន្ថយ​ការ​ឈឺចាប់​ និង​ការរមាស់​អញ្ចាញ​ធ្មេញ។ ប៉ុន្តែ ប៉ា​ម៉ាក់​ចាំបាច់​នៅ​ក្បែរ​កូន​ជានិច្ច ដើម្បី​ជៀសវាង​​ការ​ស្លាក់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Teething: Tips for soothing sore gums

https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/teething/art-20046378

Teething Remedies for Your Baby’s Aching Mouth

https://health.clevelandclinic.org/teething-remedies/

Baby Teething Pain

https://www.healthychildren.org/English/ages-stages/baby/teething-tooth-care/Pages/Teething-Pain.aspx

កំណែ​ប្រែបច្ចុប្បន្ន

16/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក

ទារកជុះមានលាយសម្បោរបណ្តាលមកពីអ្វី? ពេលណាគួរបារម្ភ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម