backup og meta

អូនៗ​អាយុប៉ុន្មានទើប​ម៉ាក់ៗ​អាចឲ្យ​ញុំាទឹកផ្លែឈើបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 22, 2023

    អូនៗ​អាយុប៉ុន្មានទើប​ម៉ាក់ៗ​អាចឲ្យ​ញុំាទឹកផ្លែឈើបាន?

    យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក (AAP) ទឹក​ផ្លែឈើ​គឺ​មិន​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​កុមារ​អាយុ​ ១ ឆ្នាំ​ ឬ​តិច​ជាង​នេះ​ទេ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​មិន​ចាំ​បាច់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​កូន​ទេ។ មូល​ហេតុ​ដែល AAP ណែនាំ​មិន​ឲ្យ​ផ្តល់​ទឹក​ផ្លែឈើ​ដល់​កុមារ​នៅ​ឆ្នាំ​ដំបូង​មក​ពី​អត្រា​នៃ​ជំងឺ​ធាត់​លើ​កុមារ​ និង​បញ្ហា​មាត់ធ្មេញ​របស់​កុមារ

    យ៉ាងណាមិញ នៅ​ពេល​កូន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ​ហើយ​ម៉ាក់ប៉ា​ចង់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន យក​ល្អ​គួរ​កំណត់​បរិមាណ​ដែល​កូន​ញ៉ាំ​ទៅ​តាម​អាយុ​របស់​កូន។ AAP បាន​ណែនាំ​ថា៖

    • ក្មេង​អាយុ​ពី​ ១-៣​ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​អាយុ​ពី​ ៤-៦ ​ឆ្នាំ៖ ពី​ ១១៨-១៧៧ ​មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ
    • ក្មេង​អាយុ​ពី ​៧-១៨ ​ឆ្នាំ៖ ២៣៦​ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។

    ទោះបីជា​ក្មេង​ក្រោយ​អាយុ ​​១ ​ឆ្នាំ​អាច​ផឹក​ទឹក​ផ្លែឈើ​បាន​ក៏ដោយ ទឹកដោះគោ និង​ទឹក​នៅ​តែ​ជា​ភេសជ្ជៈ​ដែល​គួរ​ផ្តល់​ឲ្យ​កូន​ក្រោយ​ពី​អាយុ​ ១ ​ឆ្នាំ​ដដែល។ ការ​កំណត់​បរិមាណ​ទឹក​ផ្លែឈើ​ដែល​ក្មេង​អាយុ​ច្រើន​ជាង​ ១​ ឆ្នាំ​ញ៉ាំ​គឺ​មាន​មូលហេតុ​ជា​ច្រើន។ ផ្លែឈើ​ស្រស់​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម និង​ជាតិ​សរសៃ​ដែល​ក្មេង​កំពុង​លូតលាស់​ត្រូវការ​សម្រាប់​សុខភាព និង​ការ​លូតលាស់ ខណៈ​ទឹក​ផ្លែឈើ​ផ្តល់​សារធាតុ​ចិញ្ចឹម ​ប៉ុន្តែ​មិន​មាន​ផ្តល់​ជាតិ​សរសៃ​ទេ។

    ទឹកឪឡឹក

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ម៉្យាងទៀត ការ​ផឹក​ទឹក​ផ្លែឈើ​ច្រើន​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ផ្លែឈើ​ដល់​កូន ប៉ុន្តែ​នឹង​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​ជា​ច្រើន​ទៀត។ នេះ​មាន​ន័យ​ថា​ក្មេង​អាច​នឹង​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​ផ្សេង​ទៀត​ពី​អាហារ​ដទៃ​ទៀត។ AAP បាន​សម្គាល់​ថា​ការ​ផឹក​ទឹក​ផ្លែឈើ​ច្រើន​អាច​នឹង​បង្ក​ឲ្យ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ឬ​លើស​អាហារូបត្ថម្ភ។ ដោយ​ហេតុ​នេះ​ហើយ​ នៅ​ពេល​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ​គួរ​ដាក់ពែងឲ្យ​កូន​ផឹក​​ជាមួយ​នឹង​អាហារ​ជំនួស​ឲ្យ​កូនផឹក​ពី​ដប​ទឹកដោះគោ​ ដែល​នេះ​អាច​ជួយ​កំណត់​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​របស់​ក្មេង និង​អាច​បង្ការ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ច្រើន​ដែរ។

    មូលហេតុ​នៃ​ការ​ឲ្យ​ក្មេង​ផឹក​ទឹក​ផ្លែឈើ​ដោយ​ដាក់​ពែង​គឺ​បង្ការ​ការ​ពុក​ធ្មេញ។ នៅ​ពេល​ក្មេង​ផឹក​ទឹក​ផ្លែឈើ​ច្រើន​ជាង​ការ​កំណត់ ឬ​ផឹក​ពេញ​មួយ​ថ្ងៃ​ ក្មេង​អាច​ពុក​ធ្មេញ​បាន​ដោយសារ​តែ​កាបូអ៊ីដ្រាត។ លើស​ពី​នេះ​ទៀត ការ​ផឹក​ទឹក​ផ្លែឈើ​អាច​បង្ក​ឲ្យ​ក្មេង​រាករូស​ និង​ហើម​ពោះ។ ប្រសិនជា​ម៉ាក់ប៉ា​គិត​ថា​ទឹក​ផ្លែឈើ​ជា​មូលហេតុ​អាការៈ​ខាង​លើ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

    ក្រៅ​ពី​នេះ APP បាន​ផ្តល់​ការ​ណែនាំ​មួយ​ចំនួន​ដល់​ម៉ាក់ប៉ា​ដើម្បី​ជា​ជំនួយ៖

    • ជ្រើសរើស​ទឹក​ផ្លែឈើ​ស្រស់ ១០០%
    • ប្រាកដ​ថា​របប​អាហារ​ក្មេង​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់
    • ដាក់​ទឹក​ផ្លែឈើ​ក្នុង​ពែង ឬកែវ ឲ្យ​កូន​​ផឹក​
    • កុំ​ឲ្យ​ក្មេង​ផឹក​ទឹក​ផ្លែឈើ​មុន​ចូល​គេង ឬ​ពេល​យប់
    • ចៀសវាង​ការ​ឲ្យ​ក្មេង​ផឹក​ទឹក​ផ្លែឈើ​ដើម្បី​បំពេញ​ជាតិ​ទឹក ឬ​ព្យាបាល​អាការៈ​រាករូស។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    • កូនចាប់ពី​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅទើបអាចញុាំ​ទឹក​ផ្លែឈើបន្ថែមពីលើរបប​អាហារ​ប្រចាំថ្ងៃបាន។
    • ម៉ាក់ប៉ា​គួរ​កំណត់​បរិមាណទឹក​ផ្លែឈើ​ដែល​កូន​ញ៉ាំ​ទៅ​តាម​អាយុ​របស់​កូន។
    • ម្យ៉ាងទៀត ម៉ាក់ប៉ាគួរជ្រើសរើស​ទឹក​ផ្លែឈើ​ស្រស់ ១០០%ឱ្យកូនញុាំ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម