ម៉ាក់ៗជាច្រើនប្រហែលជាធ្លាប់ជួបហើយបញ្ហាកូនតូចក្អែ ហើយអ្នកដែលត្រៀមខ្លួនជាម៉ាក់គេក៏ត្រូវស្វែងយល់ ដើម្បីការពារកុំឲ្យកូនមានគ្រោះថ្នាក់។ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល បានចែករំលែកវិធីត្រូវធ្វើ ពេលកូនក្អែ ដើម្បីចៀសវាងឈ្លក់។
– ពេលកូនក្អែមក កុំទាន់លើកបញ្ឈរ ដាក់ដេកផ្អៀងទៅម្ខាងឲ្យក្អែចេញឲ្យអស់សិន
– រង់ចាំឲ្យកូនក្អែអស់ ចាំលើកបញ្ឈរហើយទះខ្នង
– ពេលកូនក្អែ ក្បាលត្រូវដាក់ឲ្យខ្ពស់ជាងគូទ ទើបទឹកដោះមិនដោលចេញតាមច្រមុះ
– ដកក្បាលដោះជ័រចេញពីក្នុងមាត់ ព្រោះនាំឲ្យឈ្លក់
– សង្កេតមើល ពេលណាដែលកូនក្អែ ដើម្បីត្រៀមខ្លួនទាន់
– បំបៅកូនរួចបញ្ឈរទះខ្នងតិចៗ ដើម្បីឲ្យទៅដោះធ្លាក់ចូលក្នុងក្រពះអស់។
អ្នកគ្រូពេទ្យក៏បានបន្ថែមទៀតថា ពេលកូនក្អែឈ្លក់អាចមានគ្រោះថ្នាក់ ប្រសិនបើយើងមិនបានឃើញ ដោយអាចបណ្ដាលឲ្យចូលទៅដល់សួត រហូតមានការកកិត នាំឲ្យកូនក្អក ហៀរសម្បោរ ហត់ ពិបាកដកដង្ហើមក៏មាន។
ម្យ៉ាងទៀតពេលកូនចេះក្រឡាប់ ក៏ត្រូវតែប្រុងប្រយ័ត្នខ្លាំងដែរ បើក្រោយបៅឆ្អែតហើយ កូនក្រឡាប់នឹងជួបបញ្ហាដូចករណីកូនក្អែនេះដែរ។ ដូច្នេះហើយទើបគ្រូពេទ្យតែងតែណែនាំឲ្យមើលថែទាំកូនឲ្យបានដិតដល់ចៀសវាងបញ្ហាដូចបានរៀបរាប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕