backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទារកយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 22, 2023

ទារកយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ?

ទារក​យំ​មាន​មូលហេតុ​ច្រើន​យ៉ាង ម៉ាក់ៗ​ទើប​មាន​កូន​ដំបូង​ប្រហែល​មិន​​បាន​ដឹង​អស់​នោះ​ទេ តើ​កូន​យំ​ដោយសារ​រឿង​អី​ខ្លះ? ដើម្បី​ជា​ជំនួយ​ដល់​ម៉ាក់ៗ​ថ្មី​ថ្មោង Hello គ្រូពេទ្យ នឹង​បង្ហាញ​មូល​ហេតុ​ធ្វើ​ឲ្យ​ទារក​យំ។

១- ឃ្លាន

ទារក​ឃ្លាន​ម៉ឹម​ទឹកដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ គ្មាន​សញ្ញា​អ្វី​ក្រៅ​ពី​យំ​ទេ ព្រោះ​គេ​មិន​ទាន់​ចេះ​និយាយ បើ​ដល់​ម៉ោង​បៅ​ហើយ​គេ​យំ​នេះ បញ្ជាក់​កូន​ឃ្លាន​ហើយ ត្រូវ​បំបៅ​កូន​ភ្លាម។

២- មិន​ស្រួល​ខ្លួន

ពេល​មិន​ស្រួល​ខ្លួន ឈឺចាប់​កន្លែង​ណា​មួយ ពិសេស​ក្តៅ​ខ្លួន ក្អក ផ្តាសាយ ហៀរសំបោរ ឈឺពោះ ទារក​នឹង​យំ​ងរង៉ក់​ដាក់​ម៉ាក់ប៉ា មិន​ចង់​បៅ​ដោះ​នោះ​ទេ ដូច​តែ​យើង​មនុស្ស​​ធំ​អ៊ីចឹង​ដែរ។ បើ​កូន​យំ​ដោយសារ​សារ​ក្តៅ​ខ្លួន ត្រូវ​ប្រញាប់​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ឬ​នាំ​ទៅ​ពេទ្យ។

ទារក

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣- ហត់នឿយ

ក្មេង​ក៏​ចេះ​ធុញ និង​ហត់​នឿយ​ដូច​មនុស្ស​ចាស់​ដែរ ពេល​គេ​លេង​ច្រើន​ពេក ឬ​ធ្វើ​រឿង​ដដែលៗ ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចេះ​រិះ​រក​វិធី​លេង​ជាមួយ​ឲ្យ​ច្រើន​របៀប ទើប​កូន​រីករាយ មិន​ស្ត្រេស។

៤- មាន​អ្វី​​រំខាន

សំឡេង​រំខាន​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន កន្ទួលរមាស់ សត្វ​ល្អិត​ខាំ ឬ​ទិច ឬ​មាន​អ្វី​រារាំង​នៅ​ចំពោះ​មុខ​គេ​នោះ សុទ្ធ​តែ​ជា​ការ​រំខាន ធ្វើ​ឲ្យ​កូន​ធុញ​ថប់ ទៅ​ជា​ស្រែក​យំ​ដែរ។

៥- ដុះ​ធ្មេញ

ពេល​អាយុ​បាន ៦ ខែ ទារក​ចាប់​ផ្តើម​ដុះ​ធ្មេញ​បណ្តើរៗ​ហើយ ដែល​ពេល​ដុះ​ធ្មេញ​ដំបូង​ធ្វើ​ឲ្យ​អញ្ចាញ​ធ្មេញ​អាអូន​ឈឺ ឬហើម ក៏​រក​រឿង​យំ អំឡុង ១-២ ថ្ងៃ​ដំបូង។

អត្ថបទពាក់ព័ន្ធ៖ 

ចំណុចសំខាន់

ទារក​យំ​អាចបណ្តាលមកពី​មូលហេតុ​ច្រើន​យ៉ាង៖
  • ឃ្លាន
  • មិន​ស្រួល​ខ្លួន
  • ហត់នឿយ
  • មាន​អ្វី​​រំខាន
  • ដុះ​ធ្មេញ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម