backup og meta

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ម៉ាក់​មាន​សង្កេត​មើល​ទេ​ថា ទារក​កើត​មក​មាន​ជាប់​ខ្លាញ់​សៗ​លើ​ស្បែក ទារក​ខ្លះ​ជាប់​ច្រើន ខ្លះ​ជាប់​តិច។ សារធាតុ​ពណ៌​ស​ដូច​ឈីស ក្រមួន ឬ​ខ្លាញ់​ជាប់​ស្បែក​ទារក (ភាសា​បច្ចេកទេស​ហៅ​ថា Vernix Caseosa) ជា​ស្រទាប់​ការពារ​នៅ​លើ​ស្បែក​របស់​ទារក​ដែល​ត្រូវ​បាន​ផលិត​ដោយ​កោសិកា​ស្បែក និង​ក្រពេញ​ញើស។ នេះ​បើ​ការ​បកស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី​ ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។

អត្ថ​ប្រយោជន៍​របស់​ Vernix Caseosa

១. ការពារ​ស្បែក​ទារក​ពី​ការ​ស្វិត​ជ្រីវជ្រួញ ដោយសារ​ទារក​ហែល​ក្នុង​ទឹក​ភ្លោះ​រយៈ​ពេល​ ៤០​សប្ដាហ៍។

២. ជួយ​ឲ្យ​ស្បែក​ទារក​មាន​សភាព​ទន់​បន្ទាប់​ពី​កំណើត។

៣. ប្រឆាំង​នឹង​មេរោគ ការពារ​ទារក​ទើប​នឹង​កើត​ពី​ការ​ឆ្លង​មេរោគ​ក្រោយកើត ដោយសារ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក៏​ដូច​ជា​ប្រឆាំង​នឹង​ការរលាក។

៤. ជា​ប្រេង​រម្អិល​របស់​ទារក​ងាយ​ស្រួល​ឆ្លង​កាត់​ទ្វារ​កំណើត មិន​ត្រឹមតែ​ផ្ដល់​របាំង​ការពារ​សម្រាប់​វត្ថុ​រាវ​ក្នុង​ស្បូន​ប៉ុណ្ណោះ​ទេ​វា ក៏​អាច​កាត់​បន្ថយ​ការ​កកិត​ផង​ដែរ​នៅ​អំឡុង​ពេល​ទារក​សម្រាល។

៥. ផ្ដល់​សំណើម​ដល់​ស្បែក​របស់​ទារក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ទារក​ទន់​រលោង​នៅ​ពេល​ចាប់​កំណើត និង​ក្រោយ​សម្រាល។ Vernix Caseosa ជា​សារធាតុ​ផ្ដល់​សំណើម​ធម្មជាតិ​សម្រាប់​ទារក​ការពារ​ស្បែក​កូន​ពី​ភាព​ស្ងួត និង​ស្នាម​ប្រេះ។

៦. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ទារក ក្រោយ​ពេល​សម្រាល​រួច។

ទារកទើបកើត

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នេះ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដឹង​ពី​ដំបូន្មាន និង​បម្រាម​ដូច​ជា៖

– ទារក​កើត​ភ្លាម ទោះ​សម្រាល​ធម្មជាតិ ឬ​ដោយ​ការ​វះកាត់​ត្រូវ​យក​ទារក​ដាក់​លើ​ទ្រូង​ម្ដាយ ស្បែក​ប៉ះ​ស្បែក

– ត្រូវ​ឲ្យ​ទារក​បៅ​ដោះ​ម្ដាយ​ភ្លាមៗ ទោះ​គ្មាន​ទឹក​ដោះ​ចេញ​ក៏​ដោយ

– ហាម​ជូត​ខ្លាញ់​លើ​ស្បែក​ទារក​ចេញ ក្រោយ​សម្រាល​រួច​ភ្លាម

– ពន្យារ​ពេល​ងូត​ទឹក​ក្នុង​រយៈ​ពេល​២៤-៤៨​ម៉ោង​របស់​ទារក​ទើប​នឹង​កើត

– ស្នើ​ឲ្យ​អ្នក​មើល​ថែ​កូន យក​កំណាត់​ទន់​ៗ​ជូត​ស្បែក​ទារក​ថ្នមៗ ដើម្បី​យក​ឈាម និង​ទឹក​ភ្លោះ​ចេញ​ពី​ស្បែក​ទារក។ទារក

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vernix caseosa

https://en.wikipedia.org/wiki/Vernix_caseosa

Medical Definition of Vernix caseosa

https://www.medicinenet.com/vernix_caseosa/definition.htm

What Is Vernix Caseosa?

https://www.verywellhealth.com/vernix-caseosa-5185577

កំណែ​ប្រែបច្ចុប្បន្ន

16/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អត្ថន័យភាសាកាយវិការរបស់ទារក ប៉ាម៉ាក់ថ្មោងថ្មីគួរដឹង

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអ្វីទារកទើបកើតខ្លះកើតខាន់លឿង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម