backup og meta

ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Dec 28, 2020

    ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?

    សម្រាប់​ម៉ាក់ប៉ា​ថ្មីថ្មោង ជួប​បញ្ហា​ជាច្រើន ដូចជា ការ​បំបៅកូន​ពេល​យប់ជ្រៅ ឬជិតភ្លឺ ការផ្លាស់ប្ដូរ​កន្ទប ឬខោទឹកនោម​ឲ្យកូន រួមជាមួយ​នឹង​ការ​ព្រួយបារម្ភ​ផ្សេងៗ​ទៀត។ តែ​ចំពោះ​រឿង​រំភើប សប្បាយរីករាយ​វិញ ក៏មានដែរ ជាពិសេស​ស្នាមញញឹម​ដំបូង​របស់​កូន ដែល​វាអាច​ធ្វើ​ឲ្យ​ម៉ាក់ប៉ា ភ្លេចអស់​រាល់​ទុក្ខកង្វល់​នានា។

    ១.​ តើទារក​អាចបញ្ចេញ​ស្នាមញញឹម​ដំបូង​លឿន​កម្រិតណា?

    តាមពិតទៅ ទារកទើប​នឹងកើត អាច​បញ្ចេញ​ស្នាមញញឹម​ភ្លាមៗ ដោយ​គ្រូពេទ្យ ហៅ​ស្នាមញញឹមនេះ​ថា Reflexive Smile បណ្ដាល​មកពី​កត្ដា​ខាងក្នុង។ យើងក៏អាច​សម្គាល់​ស្នាមញញឹម​នេះ ពេល​ទារក​គេង​ផងដែរ។

    ស្នាមញញឹម​ដំបូង​នេះ អាច​បណ្ដាល​មក​ពីទារក​រីករាយ ដូចជាការបញ្ចេញ​លាមក ផោម ឬទទួល​ភាព​កក់ក្តៅ​ពីការ​ស្ថិតនៅ​ក្នុង​រង្វង់ដៃ​របស់​ម៉ាក់ប៉ា។ នេះបើតាម​វេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញ​ផ្នែក​ទារក នៅ​រដ្ឋ Florida អាមេរិក។

    កូនញញឺម

    ២. តើពេលណា​ទារក​បញ្ចេញ​ស្នាមញញឹម​សង្គម?

    ស្នាមញញឹម​សង្គម (Social Smile) ជាស្នាម​ញញឹម កើតឡើង​នៅពេល​ទារក​សម្លឹង និង​ប្រតិកម្ម​ជាមួយ​កាយវិកា​របស់​យើង។ ស្នាញញឹម​នេះ អាច​កើតឡើង​ពេលទារក​មាន​អាយុ​ពី ២-៣​ខែ។ វាគឺជា​ការឆ្លើយតប​របស់​ទារក ទៅនឹង​បរិស្ថាន​ជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និង​ជាការ​វិវត្ត​នៃ​វិញ្ញាណ​យល់ដឹង​ពី​សង្គម។

    ជាមួយ​គ្នានេះ មាន​វិធីមួយ​ចំនួន ជួយជំរុញ​ឲ្យ​ទារក ឆាប់បញ្ចេញ​ការញញឹម មាន​ដូចជា ការបីទារក សម្លឹងមើលទារក ញញឹមដាក់ទារក ច្រៀងឲ្យ​ទារកស្ដាប់​ និង​ការ​លេងជាមួយ​ទារក។

    អត្ថបទពាក់ព័ន្ធ៖

    ទោះយ៉ាងណា ស្នាមញញឹម​គ្រាន់តែ​ការ​វិវត្ត​ដំបូង​ផ្នែក​ភាសា​ប៉ុណ្ណោះ នៅមាន​ការវិវត្ត​ជាច្រើន​ទៀត ដែល​ធ្វើឲ្យ​ប៉ាម៉ាក់​ថ្មីថ្មោង រំភើប សប្បាយ​រីករាយ ដូចជា ទារកចាប់ផ្ដើម​ចេះបញ្ចេញ​សំឡេង នៅ​អាយុ​ពី ៦-៨​ខែ និង​ចេះសើច នៅ​អាយុ ១៦​សប្ដាហ៍។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Dec 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម