backup og meta

ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 11, 2019

    ទារកទើបកើត គួរឲ្យបៅប៉ុន្មានដងក្នុងមួយថ្ងៃ?

    ម៉ាក់​ៗ​ជាច្រើន​ប្រាកដជា​ចង់​ដឹង​ថា តើ​គួរឲ្យ​ទារក​បៅ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ។ ទាក់ទិននឹង​បញ្ហា​នេះ លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​អាច​កំណត់​បាន​ឡើយ។

    ថ្លែង​ក្នុង​កម្មវិធី Vitabiotics-Education Meet 2019 កាលពីពេលកន្លងទៅ លោកស្រី​បានបញ្ជាក់ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ​ពេល​ទារក​ទើប​នឹង​កើត ពោល​ពេលណា​កូន​ឃ្លាន គឺ​អាច​ឲ្យ​បៅ​បាន។ តែ​ប្រសិនបើ​កូន​មិន​យំ​ទារ​បៅ​ អាច​ឲ្យ​កូន​បៅ ២-៣ ម៉ោង​ម្ដង និង​បំបៅ​កូន​យ៉ាង​ហោច​ណាស់​ក៏​ជាង ១៣ ដង/ថ្ងៃ ហើយ​ប្រសិនបើ​កូន​យើងមាន​តម្រូវ​ការ​បន្ថែម​​ទៀត អាច​លៃលក​តាម​នោះ​បន្ថែម​ទៀត។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា កាលណាទារក​បៅ​ដោះ​ម្ដាយ​កាន់តែ​ច្រើន​ កាន់តែ​ល្អ​ចំពោះ​សុខភាព សាច់​ឈាម​ភ្លឺ​ថ្លា ហើយ​ទឹកដោះម្ដាយ​​អាច​ទប់ស្កាត់​ជំងឺ​មួយចំនួន​ថែម​ទៀត​ផង។

    ទាក់ទង​នឹង​ពេល​យប់​វិញ ត្រូវ​បំបៅ​ប៉ុន្មាន​ដង លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អាស្រ័យ​ទៅ​លើ​កូន និង​ម៉ាក់​ៗ ប្រសិនបើ​ម៉ាក់​ៗ​សម្បូរ​ទឹកដោះ​កូន​បៅ ២-៣ ដង/​យប់។ ចំណែក​ពេល​កូន​ចូល​ដល់​វ័យ​ចេះ​ញ៉ាំ អាច​ធ្លាក់​ចុះ​ចំនួន​បៅ​ខ្លះ ព្រោះ​ពួកគេឆ្អែត​ដោយសារ​ចំណី​ខ្លះៗ ហើយ​បៅ​បន្ថែម​តែ​បន្តិច​ប៉ុណ្ណោះ។ រីឯ​ក្មេង​បៅ​ទឹកដោះ​គោ​វិញ ម៉ាក់​ៗ​អាច​អាន​តាម​ការ​ណែនាំ​របស់​ផលិតផល​គេ​ដែល​មាន​សរសេរ​ច្បាស់លាស់​ទៅ​តាម​វ័យ​ទារក។

    បំបៅដោះ

    វេជ្ជបណ្ឌិត ជា ម៉ារី ក៏​បាន​ណែនាំ​ដល់​ម៉ាក់​ៗ​ដែល​មិន​ចង់​អត់​ងងុយ​ក្រោក​ឲ្យ​កូន​បៅ​ច្រើនដង ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​ដែល​ជួយ​ដល់​ការ​ផលិត​ទឹកដោះ​ឲ្យ​បាន​រាល់ថ្ងៃ ទើប​បៅ​បាន​យូរ និង​ឆ្អែត​លែង​សូវ​យំ ហើយ​គួរតែ​បំបៅ​កូនទាល់តែ​លែង​មាន​ទឹកដោះ​ចេញ ចាំ​ដូរ ទៅ​ម្ខាង​ទៀត។ ក្រៅពី​នោះ ត្រូវ​យក​ចិត្ត​ទុកដាក់​បំបៅកូន ដោយ​ដាក់មាត់​កូន​ចំ​ក្បាលដោះ ចៀសវាង​ហៀរ​ទឹកដោះ​ចោល​។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម