ហឺត ជាជំងឺរ៉ាំរ៉ៃបណ្ដាលដោយការរលាកផ្លូវដង្ហើមលេចជាការក្អក ដកដង្ហើមឮសូរងឺតៗ ឬដង្ហក់ញឹកញាប់។ ចំពោះជំងឺហឺតនេះកើតឡើងអំឡុងវ័យក្មេង ហើយមានគ្នាយើងមួយចំនួនថា ទារកដែលបៅដោះម្ដាយ មិនងាយនឹងកើតជំងឺហឺតដូចក្មេងបៅដោះគោទេ ហើយគ្រូពេទ្យជំនាញក៏បានយល់ស្របដែរ។
បើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីបារាំង ក្មេងដែលបៅទឹកដោះម្ដាយច្បាស់ជាមិនងាយកើតជំងឺនេះជំងឺនោះ ដូចក្មេងដែលបៅទឹកដោះគោទេ ក្នុងនោះរួមទាំងជំងឺហឺតដែរ។ ម៉្យាងវិញទៀត តាមការសិក្សាវិទ្យាសាស្ត្រថា ទឹកដោះម្ដាយជួយកាត់បន្ថយអាលែកហ្សីនៅលើក្មេង មិនត្រឹមតែអាលែកហ្សីស្បែកទេ តែវាក៏អាចជួយដល់អាលែកហ្សីផ្លូវដង្ហើមបានដែរ។
លោកស្រីបន្តថា “តាមការសិក្សាវិទ្យាសាស្ត្រ គេរកឃើញថា ក្មេងដែលបៅទឹកដោះម្ដាយមានសុខភាពរឹងមាំជាងក្មេងបៅទឹកដោះគោ ពីព្រោះនៅក្នុងទឹកដោះម្ដាយ មានអង់ទីករច្រើនដែលផ្ដល់មកឲ្យកូនដែលជួយឲ្យកូនមានសុខភាពល្អ”។
[embed-health-tool-baby-poop-tool]
ដូចគ្នានេះដែរ ការស្រាវជ្រាវក៏រកឃើញដែរថា អាអូនមិនបានបៅដោះម្ដាយប្រឈមនឹងកើតជំងឺហឺតប្រហែល៥០% បើធៀបនឹងក្មេងបៅដោះម្ដាយបានលើស៦ខែ។ ក្រៅពីនេះ ការបំបៅដោះកូន មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយកាត់បន្ថយជំងឺឆ្លងលើក្មេង ហើយក៏ជួយម៉ាក់ៗកាត់បន្ថយហានិភ័យកើតមហារីកក្រពេញអូវែ ឬមហារីកសុដន់។ល។
អត្ថបទគួរអាន៖
- ក្មេងកើតអូទីស្សឹមអាចព្យាបាលជាទេ?
- អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប
- អាហារស្រីៗពពោះគួរញ៉ាំ និងមិនគួរញ៉ាំ ការពារកូនកុំឲ្យកើតមកមានបញ្ហាអូទីស្សឹម
- តិចនិកសាមញ្ញ អាចជួយក្មេងៗរើបម្រះពីជំងឺអូទីស្សឹមបាន
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- បើកូនកើតអូទីស្សឹម គួរយកទៅព្យាបាលនៅពេទ្យណា?