backup og meta

អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 07, 2022

    អាអូនបៅដោះម្ដាយមិនឡើងគីឡូ មកពីទឹកដោះម្ដាយក្ដៅ ឬយ៉ាងណា?

    ក្រោយ​ម៉ាក់ៗ​សម្រាល​កូន​រួច អាហារ​ដំបូង​ចាំ​បាច់​បំផុត​សម្រាប់​អា​អូន​នោះ​គឺ ទឹក​ដោះ​ម៉ាក់ៗ។ ទឹក​ដោះ​ម្ដាយ​ផ្ដល់​ប្រយោជន៍​ច្រើន​មែន​ទែន​ទៅ​ដល់​អា​អូន មិន​ត្រឹម​តែ​អាច​ឲ្យ​អា​អូន​លូតលាស់​បាន​ល្អ ទឹក​ដោះ​ម្ដាយ​ក៏​ការពារ​កូន​ពី​ជំងឺ​ផ្សេងៗ​ដែរ។ ប៉ុន្តែ មាន​ម៉ាក់ៗ​មួយ​ចំនួន​គិត​តាម​ចាស់​ៗ​ថា បើ​កូន​បៅ​ដោះ​ម្ដាយ​មិន​ឡើង​គីឡូ​ល្អ តូច​នៅ​តូច នោះ​បណ្ដាល​មក​ពី​ទឹក​ម្ដាយ​ក្ដៅ។ តើ​កូន​បៅ​ដោះ​ម្ដាយ មិន​ឡើង​គីឡូ ពិត​ជា​មក​ពី​ទឹក​ដោះ​ម្ដាយ​ក្ដៅ​ឬ​យ៉ាង​ណា?

    ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ ចាន់ ស៊ីណេត បាន​​បដិសេធ​ថា ការ​លើក​ឡើង​បែប​នេះ គឺ​​មិន​ពិត​ទេ ដោយ​សារ​ទឹក​ដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​ស្ទើរ​គ្រប់​មុខ សម្រាប់​ផ្គត់​ផ្គង់​ដល់​កូន បើ​កូន​បៅ​មិន​ឡើង​គីឡូ មិន​មែន​ដោយ​សារ​ទឹក​ដោះ​ម្ដាយ​ក្ដៅ​ទេ។

    វិធីបង្ការការកើតជំងឺអាប់សែសុដន់ក្នុងអំឡុងពេលបំបៅដោះ

    លោក​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ទារក​បៅ​ដោះ​មិន​ឡើង​គីឡូ​អាច​ដោយ​សារ ម៉ាក់ៗ​មិន​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​អា​អូន​បៅ ឬ​ទឹក​ដោះ​ម៉ាក់ៗ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ល្អ ឬ​ម៉ាក់​ៗ​បំបៅ​កូន​មិន​បាន​ទៀង​ទាត់។ល។ ម៉្យាង​វិញ​ទៀត អា​អូន​មិន​ឡើង​គីឡូ​ក៏​អាច​ដោយ​សារ កូន​ទទួល​បាន​កាឡូរី​ដែល​ត្រូវ​ការ​មិន​គ្រប់​គ្រាន់ ឬ​អាច​ដោយ​សារ៖

    • អា​អូន​កើត​មិន​គ្រប់​ខែ
    • អា​អូន​ពិបាក​ដក​ដង្ហើម
    • អា​អូន​មាន​បញ្ហា​បេះ​ដូង។ល។

    វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា បើ​សិន​ជា​អា​អូន​ពិបាក​ឡើង​គីឡូ ម៉ាក់ៗ​មិន​ចាំ​បាច់​បារម្ភ​ពេក​ទេ ព្រោះ​មាន​វិធី​ច្រើន ដើម្បី​ឲ្យ​កូន​ឡើង​គីឡូ​វិញ​បាន​ដោយម៉ាក់​ៗ​បន្ថែម​ការផលិតទឹក​ដោះ​ឲ្យ​គ្រប់​គ្រាន់ ដោយញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និងស៊ុត។

    កាលវិភាគចាក់ថ្នាំបង្ការកូន

    បន្ថែម​ពី​លើ​នេះ ម៉ាក់ៗ​ក៏​អាច​ញ៉ាំ​វីតាមីន​ជំនួយ​សុខភាព និង​ធ្វើ​ឲ្យ​ទឹក​ដោះ​សម្បូរ​សារធាតុ​ចិញ្ចឹម ឬ​អាច​យក​កូន​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ឯក​ទេស​កុមារ រក​វិធី​ដោះ​ស្រាយ​បញ្ហា​របស់​កូន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម