backup og meta

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់? សំណួរ​នេះ​ប្រហែល​ជ​មាន​ស្រីៗ​យើង​មួយ​ចំនួន​ដក់​ទុក​ក្នុង​ចិត្ត​ហើយ​ដែរ​។ ជា​ការ​ពិត​ម៉ាក់​ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន ប៉ុន្តែ​ត្រូវ​​ដឹង​រឿង​មួយ​ចំនួន​ដែរ ដើម្បី​ឲ្យ​ការ​បំបៅ​ដោះ​ធ្វើ​ឡើង​ដោយ​សុវត្ថិភាព​។

១. អ្វី​ជា​ជំងឺ​ថ្លើម​ប្រភេទ B

ជំងឺ​ថ្លើម​ប្រភេទ​B បង្ក​ឡើង​ដោយ​មេរោគ​ថ្លើម​ប្រភេទ​B នៅ​លើ​ថ្លើម​ ដែល​អាច​ឆ្លង​តាម​ឈាម ទឹក​កាម ឬ​សារធាតុរាវ​ផ្សេង​ទៀត​ចេញ​ពី​រាង​កាយ​អ្នក​មាន​ជំងឺ​ថ្លើម​ប្រភេទ​នេះ​។ ស្រ្តី​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​ចម្លង​ទៅ​កូន​​នៅ​ពេល​ឆ្លង​ទន្លេ​។

ស្រ្តី​ពពោះ​ ត្រូវ​ពិនិត្យ​រក​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​បាន​ទទួល​ការថែទាំ​​ត្រឹម​ត្រូវ​ពេល​កំពុង​ពពោះ និង​ពេល​សម្រាល​។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង​អាមេរិក ហៅ​កាត់​ថា CDC បាន​ណែ​នាំ​ថា​ ក្មេងៗ​ទើប​​កើត​​គួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​​ដូស​ទី​១​ មុន​ពេល​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រង្វង់​២៤​ម៉ោង​ដំបូង​។ CDC បន្ត​ថា កូន​ក្មេង​ជាទូទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទB នៅ​រយៈពេល​១ខែ ឬ២​ខែ​ក្រោយ​ចាក់​ដូស​ទី​មួយ និង​ចាក់​ដូស​ទី​៣​នៅ​អាយុ​១៨​ខែ​។

ជំងឺថ្លើមបុះបៅដោះកូន

​​​​២. បំបៅ​ដោះ​កូន​មាន​សុវត្ថិ​ភាព​អត់​បើ​ម៉ាក់​ៗមាន​ជំងឺ​ថ្លើម​ប្រភេទ B?

CDC អាមេរិក បញ្ជាក់​ថា​ម៉ាក់​ៗ​អាច​បំបៅ​ដោះ​កូន​បាន​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ថា កូន​ដែល​កើត​​ពី​ម្ដាយ​មាន​ជំងឺ​​ថ្លើម​ប្រភេទ​ B ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ថ្លើម​ប្រភេទ​B ១២​ម៉ោង​បន្ទាប់​ពី​កើត​ភ្លាម​ និង​ដូស​ទី២​ត្រូវ​ធ្វើ​ឡើង​ក្នុង​រង្វង់​អាយុ​១ខែ ឬ​២ខែ និង​ដូស​ទី​៣​ត្រូវ​ធ្វើ​ឡើង​នៅ​អាយុ​៦​ខែ​​។ បន្ទាប់​មក​ទៀត ប៉ា​ម៉ាក់​គួរ​នាំ​កូន​ធ្វើ​តេស្ត​រក​មើល​អង់ទីករ និង​រក​មើល​ថា​កូន​មាន​ឆ្លង​វីរុស​ថ្លើម​ឬ​យ៉ាងណា​ នៅ​ពេល​កូន​ចាស់​វ៉ាក់សាំង​បាន​គ្រប់​ដូស​ ឬ​នៅ​វ័យ​ប្រហែល​ពី​៩​ទៅ​១២​ខែ​។

ដូច​គ្នា​ដែរ ​ក្នុង​ដំណាក់​កាល​នេះ​មិន​មែន​មាន​ន័យ​ថា​ម៉ាក់ៗ​ត្រូវ​រង់​ចាំ​ទាល់​តែ​កូន​មាន​អង់ទីករ​ពេញ​លេញ​ចាំ​បំបៅ​ដោះ​កូន​នោះ​ទេ​។ ការ​បំបៅ​ដោះ​គឺ​មាន​សុវត្ថិភាព​ ហើយ​វីរុស​ថ្លើម​ប្រភេទ​B មិន​ឆ្លង​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​នោះ​ទេ លុះ​ណា​តែ​ក្បាល​ដោះ​របស់​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម​។

ដូច​គ្នា​ដែរ ក្រៅពី​CDC អាមេរិក អង្គការសុខភាព​ពិភព​លោក(WHO)​ ក៏​បាន​ណែ​នាំ​ដែរ​ថា ស្រ្តី​មាន​ជំងឺ​ថ្លើម​ប្រភេទ​B គួរ​តែ​នៅ​បន្ត​បំបៅ​ដោះ​កូន ដោយ​ថា​ការ​បំបៅ​ដោះ​កូន​មាន​ប្រយោជន៍​ខ្ពស់​ជាង​​ហានិភ័យ​​កូន​មាន​ឆ្លង​ជំងឺ​នេះ។ ប្រភព​បញ្ជាក់​ថា ដោយ​ហេតុ​ថា​ក្មេង​កើត​ពី​ម្ដាយ​មាន​ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាក់​វ៉ាក់សាំង​បង្ការ​លឿន​ជាង​ក្មេង​កើត​ពី​ម្ដាយ​គ្មាន​ជំងឺ​ថ្លើម​ នោះ​ហានិភ័យ​ឆ្លង​ជំងឺ​ក៏​មាន​កាន់​តែ​តិច​ដែរ​។

​យ៉ាង​ណា ម៉ាក់​ៗ​ក៏​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ ដើម្បី​ដឹង​ពី​វិធី​ការ​ពារ និង​គ្រប់គ្រង​ពេល​ចុង​សុដន់​ប្រេះ ឬ​មាន​ឈាម ដើម្បី​ចៀសវាង​ការ​ចម្លង​វីរុស​តាម​រយៈ​ឈាម​ទៅ​កាន់​កូន​ពេល​បំបៅ​ដោះ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hepatitis B or C Infections https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/maternal-or-infant-illnesses/hepatitis.html

Protecting Your Baby against Hepatitis B at Birth https://www.healthlinkbc.ca/healthlinkbc-files/hepatitis-b-protection-birth

Breastfeeding https://www.hepb.org/treatment-and-management/pregnancy-and-hbv/breastfeeding/

កំណែ​ប្រែបច្ចុប្បន្ន

20/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឆ្លងវីរុសថ្លើមប្រភេទ C កុំមើលស្រាល អាចបង្កជាមហារីកថ្លើម

បណ្តោយខ្លួនធ្វើរឿងទាំងនេះ ប្រយ័ត្នខ្លាញ់រុំថ្លើម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម