backup og meta

ហេតុផលចំនួន​៤ ម៉ាក់ៗគួរជ្រើសរើសម្សៅទឹកដោះពពែសម្រាប់កូន

ហេតុផលចំនួន​៤ ម៉ាក់ៗគួរជ្រើសរើសម្សៅទឹកដោះពពែសម្រាប់កូន

តាមលក្ខណៈធម្មជាតិ ទឹកដោះពពែតែងតែត្រូវបានទទួលស្គាល់ថាងាយស្រួលរំលាយជាងទឹកដោះគោ។ ឥឡូវនេះ ម៉ាក់ប៉ាមួយចំនួនបានជ្រើសរើសម្សៅទឹកដោះពពែឲ្យកូនបៅបន្ទាប់ពីផ្ដាច់ដោះ ព្រោះ​ថា​សម្បូរសារធាតុចិញ្ចឹមច្រើនជាងទឹកដោះគោ។

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

ហេតុផលទឹកដោះពពែល្អជាងទឹកដោះគោ

១. ប្រូតេអ៊ីនងាយរំលាយ

បើប្រៀបធៀបទៅនឹងទឹកដោះគោ ប្រូតេអ៊ីនទឹកដោះពពែមានលក្ខណៈតូចជាង និងទន់ជាង ហើយជួយបង្កើតស្រទាប់ទន់ក្នុងក្រពះដែលនាំឲ្យមានការរំលាយបានរហ័ស និងងាយស្រួល។

២. ខ្លាញ់ល្អ

ខ្លាញ់ដែលមាននៅក្នុងទឹកដោះពពែក៏ងាយរំលាយតាមលក្ខណៈធម្មជាតិផងដែរ ព្រោះតូចជាងខ្លាញ់នៅក្នុងទឹកដោះគោ ហើយសម្បូរទៅដោយអាស៊ីដខ្លាញ់ច្រវ៉ាក់ខ្លី និងមធ្យម ងាយនឹងត្រូវបានបំបែកក្នុងប្រព័ន្ធរំលាយអាហារ

៣. Prebiotics

បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែមានផ្ទុកនូវសារធាតុ gut-supportive prebiotic oligosaccharides ៦ដងលើសទឹកដោះគោ។

៤. មានអាហារូបត្ថម្ភច្រើនពីធម្មជាតិ

ទឹកដោះពពែសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗច្រើន​។ បើប្រៀបធៀបទៅនឹងទឹកដោះគោ ទឹកដោះពពែ ថែមទាំងមានផ្ទុកនូវជីវចម្រុះ និងរ៉ែដែលមានគុណភាពខ្ពស់។

បន្ថែមពីលើសារសំខាន់ទាំង ៤ ខាងលើ ទឹកដោះពពែ មានផ្ទុកនុយក្លេថាយ ដែលជាសារធាតុចិញ្ចឹមមួយសំខាន់រហូតដល់ទៅ ៤ដងច្រើនជាងទឹកដោះគោ និងមានប្រយោជន៍ជួយបង្កើនភាពស៊ាំដល់កូន និងការពារសុខភាពក្មេងពីជំងឺតូចធំផ្សេងៗទៀតផង។

ទឹកដោះពពែ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាអូនអាយុប៉ុន្មាន ទើបអាចណែនាំទឹកដោះពពែឲ្យបៅបាន?

ហេតុផលនេះហើយ ទើបម៉ាក់ៗមួយចំនួនជ្រើសរើសទឹកដោះពពែឲ្យកូនបៅ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម