backup og meta

ស្រាយ​ចម្ងល់​ម៉ាក់ៗ​ អា​អូន​​បៅ​ទឹក​ដោះ​​​ក្លាស្សេ​​ត្រជាក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 24, 2021

    ស្រាយ​ចម្ងល់​ម៉ាក់ៗ​ អា​អូន​​បៅ​ទឹក​ដោះ​​​ក្លាស្សេ​​ត្រជាក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ​ អាច​នឹង​ជ្រើសរើស​វិធី​​ច្របាច់​ទឹក​ដោះ​ទុក​ក្នុង​ទូរ​ទឹក​កក ​ដើម្បី​ឲ្យ​អា​អូន​បៅ​នៅ​ពេល​ក្រោយ​។ ពិត​ណាស់​ ទឹក​ដោះ​ម្ដាយ​​មាន​តម្លៃ​អាហារូបត្ថម្ភ​ដ៏​ល្អ​បំផុត​សម្រាប់​កូន ជា​ពិសេស​នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​។ យ៉ាង​ណា​មិញ តើ​អា​អូន​អាច​បៅ​ទឹក​ដោះ​ត្រជាក់​ដែល​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​បាន​​ឬ​អត់​?

    ពិត​ណាស់​ បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ ម៉ាក់​ៗអាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​ត្រជាក់​ ក្ដៅ​ឧណ្ហ​ៗ​ ឬ​ក្នុង​សីតុណ្ហភាព​ធម្មតា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ទឹក​ដោះ​​មិន​ក្ដៅ​ពេក​សម្រាប់​ទារក​។ ចំណែក​ឯ​ទារក​ដែល​កំពុង​ដុះ​ធ្មេញ​ភាគ​ច្រើន​ នឹង​មាន​អារម្មណ៍​ធូរស្រាល​​​នៅ​ពេល​ដែល​ពួក​គេ​បាន​បៅ​ទឹក​ដោះ​ត្រជាក់​។

    ម៉ាក់​គួរ​កម្ដៅ​ទឹក​ដោះ​ក្លាស្សេ​ក្នុង​ទូរ​ទឹក​កក​មុន​នឹង​ឲ្យ​កូន​បៅ​ឬ​អត់​?

    អា​អូន​អាច​បៅ​ទឹក​ដោះ​ក្នុង​សីតុណ្ហភាព​ធម្មតា ឬ​ត្រជាក់​បន្តិច​ ដោយ​មិន​ចាំបាច់​កម្ដៅ​មុន​ពេល​បៅ​នោះ​ឡើយ។ ប៉ុន្តែ​មិន​មាន​ភស្តុតាង​បែប​វេជ្ជសាស្ត្រ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ទឹក​ដោះ​ត្រជាក់​ឡើយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​អំពី​​ការ​ផ្ដល់​ទឹក​ដោះ​ត្រជាក់​ឲ្យ​កូន​ ក៏​ដូចជា​ធ្វើការ​សម្រេច​ចិត្ត​ ដោយ​ផ្អែក​តាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង​​របស់​ទារក​ ទើប​ជា​ការ​ប្រសើរ​។​​​

    ទឹកដោះម្តាយ២

    ​​​ទារក​បៅ​ទឹក​ដោះ​ត្រជាក់​​អាច​ឡើង​ទម្ងន់​ដែរ​ទេ​?

    ទឹក​ដោះ​មិន​មែន​ជា​កត្តា​តែ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​កូន​ឡើង​ទម្ងន់​ឡើយ​។ លើស​ពី​នេះ ពុំ​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ ទារក​បៅ​ទឹកដោះ​ត្រជាក់​អាច​ឡើង​ទម្ងន់​​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​បង្កើន​បរិមាណ​នៃ​ការ​បំបៅ​ដោះ​អាច​ជួយ​ឲ្យ​​ទារក​ដែល​​កើត​មិន​គ្រប់​ខែ​ មាន​សុខភាព​ល្អ​ ដោយ​សារ​តែ​ទឹក​ដោះ​ម្ដាយ​មាន​គុណប្រយោជន៍​ជួយ​បំប៉ន​រាងកាយ​ និង​បង្កើន​ជាតិ​ខ្លាញ់​។

    ពេល​ទារក​ផ្ដាសាយ​ តើ​​អាច​បៅ​ទឹក​ដោះ​ត្រជាក់​​បាន​ទេ​?

    ទោះ​ជា​មិន​មាន​ភស្តុតាង​បញ្ជាក់​ពី​ផល​ប៉ះពាល់​ចំពោះ​ទារក​ក្នុង​ការ​បៅ​ទឹក​ដោះ​ត្រជាក់​ពេល​មាន​ជំងឺ​​ផ្ដាសាយ​យ៉ាង​ណា​ក្ដី ម៉ាក់​ៗ​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វី​ដែល​ត្រជាក់​ឡើយ បើ​កូន​ផ្ដាសាយ​ ឬ​មាន​បញ្ហា​សុខភាព​ដទៃ​ទៀត​ណាមួយ ពីព្រោះ​អាច​ធ្វើ​ឲ្យ​កូន​​រលាក​បំពង់​ក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម