កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់។ “Hello គ្រូពេទ្យ’ នឹងណែនាំវិធីផ្តាច់ដោះកូន គួរផ្តាច់ពេលណាស់ទើបល្អ ហើយផ្តាច់របៀបម៉េច។
១- ដំណើរការផ្ដាច់ដោះ
ការផ្ដាច់ដោះ ជាដំណើរធម្មជាតិកើតឡើងពេលអូនៗចាប់ផ្ដើមចេះញ៉ាំអាហារបន្ថែម ក្រៅពីទឹកដោះម្ដាយ ដូចជា ទឹក អាហាររឹង និងប្រភពអាហារពីទឹកដោះគោ និងទឹកផ្លែឈើ។ យ៉ាងណា បើទឹកដោះម្ដាយកាន់តែតិចទៅៗ អូនៗក៏មិនអាចបន្តបៅបានទៀតដែរ។ ប្រភពអាហារូបត្ថម្ភសម្រាប់ក្មេង មានប្រភេទអាហារ និងប្រភេទភេសជ្ជៈ អាចជ្រើសរើសបានដើម្បីជួយបំប៉នកូនយើងឲ្យមានសុខភាពល្អ។
២- ពេលវេលាល្អបំផុតដើម្បីផ្ដាច់ដោះ
អ្នកជំនាញបានណែនាំឲ្យបំបៅដោះកូនយ៉ាងហោចណាស់រយៈពេល ៦ ខែ បន្ទាប់ពីសម្រាល និងការបំបៅរួមជាមួយអាហារ រហូតដល់យ៉ាងហោចណាស់អាយុ ១ ខួប ឬលើសពីនេះ អាស្រ័យលើការសម្រេចចិត្ត។ ចាំថា ការផ្ដាច់ដោះ ជាបញ្ហាផ្ទាល់ខ្លួន មិនមែនត្រូវការអ្នកដទៃចូលរួមសម្រេចចិត្តទេ។ យើងគួរពិចារណាឡើងវិញលើពេលវេលា យើងគិតថាសមស្របសម្រាប់ផ្ដាច់ដោះ ដូចជា មានផ្ទៃពោះជាថ្មី លែងមានទឹកដោះ ឬហេតុផលចាំបាច់ណាមួយ។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យកូនបៅម្សៅទឹកដោះគោ គួរស្វែងយល់ពីគុណវិបត្តិ និងគុណសម្បត្តិជាមុន
- ទឹកដោះចេញតិចៗ សាកវិធីនេះអាចជួយបាន
៣- វិធីសាស្ត្រផ្ដាច់ដោះ
– ដំណើរការសន្សឹមៗ៖ ផ្ដាច់ដោះត្រូវធ្វើសន្សឹមៗ និងមួយជំហានៗ ដើម្បីការពារកុំឲ្យដោះប្រែទៅជាឈឺចាប់ខ្លាំង នាំឲ្យរំខានអារម្មណ៍យើង និងដើម្បីទុកពេលកូនគ្រប់គ្រាន់ សម្របខ្លួនទៅនឹងការផ្លាស់ប្ដូរនេះ។ នៅសប្ដាហ៍ដំបូង ក្នុងផែនការផ្ដាច់ដោះ យើងគួរផ្ដល់ទឹកដោះគោម្សៅឲ្យអូនៗបៅបានម្ដង/ថ្ងៃ ដើម្បីបំពេញអារម្មណ៍កូន។
– រកជំនួយ៖ គ្រប់គ្នាដឹងហើយ ពេលផ្ដាច់ដោះ កូនតូចៗមានអារម្មណ៍មិនស្រួលប៉ុន្មានឡើយ ហើយក៏មិនងាយស្រួលដែរសម្រាប់ម៉ាក់ៗ ទទួលភារកិច្ចនេះតែម្នាក់ឯង។ ហេតុនេះ អាចរកជំនួយពីប៉ាៗ ឬអ្នកថែទាំក្មេង មកជួយបញ្ចុកអាហារអំឡុងពេលញ៉ាំអាហារប្រចាំថ្ងៃ។
– ព្យាយាមម្ដងហើយម្តងទៀត៖ មានមូលហេតុជាច្រើន អូនៗមានអារម្មណ៍មិនស្រួលអំឡុងពេលផ្លាស់ប្ដូរពីការបំបៅដោះ មកបៅទឹកដោះគោម្សៅ។ ក្មេងខ្លះមិនព្រមបៅក្បាលដបទេ ហេតុនេះ ព្យាយាមផ្លាស់ប្ដូរដប និងក្បាលដោះឲ្យបានញឹកញាប់ ព្រោះក្មេងតូចៗមួយចំនួនចូលចិត្តក្បាលដោះហូរលឿន ប៉ុន្តែមួយចំនួនទៀត ចូលចិត្តក្បាលដោះហូរសន្សឹមៗ។
[embed-health-tool-vaccination-tool]