backup og meta

ម៉ាក់ៗមកដឹងវិធីថែទាំបែបមេតូតកង់ហ្គូរ៉ូ ល្អចំពោះទារកតូចៗ និងមិនគ្រប់ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    ម៉ាក់ៗមកដឹងវិធីថែទាំបែបមេតូតកង់ហ្គូរ៉ូ ល្អចំពោះទារកតូចៗ និងមិនគ្រប់ខែ

    ក្រោយ​ពី​សម្រាល​រួច​មក​ហើយ ទារក​ចំបាច់​ទាមទារ​ឲ្យ​មាន​ការ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ពី​ក្រុម​គ្រូពេទ្យ និង​អ្នក​ម្ដាយ​ផ្ទាល់​ ពិសេស​ទារក​តូចៗ ឬ​ទារក​កើត​មក​មិន​គ្រប់​ខែ​ជាដើម។ ក្នុង​ចំណោម​ការ​ថែទាំ​ទារក​មិន​គ្រប់​ខែ​ដទៃ​ទៀត វិធីសាស្ត្រ​ថែទាំ​កូន​តាម​បែប​មេតូត​កង់​ហ្គូរ៉ូ មាន​ភាព​ងាយស្រួល និង​ផ្ដល់​ប្រយោជន៍​ច្រើនដល់​ទារក និង​ម្ដាយ។

    អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

    អ្វី​ទៅ​ជា​ការ​ថែទាំ​ទារក​មិន​គ្រប់​ខែ​តាម​បែប​មេតូតកង់ហ្គូរ៉ូ?

    វិធី​ថែទាំ​ទារក​តាម​បែប​មេតូត​កង់ហ្គូរ៉ូ ជា​ការ​ថែទាំ​ទារក​តូច ឲ្យ​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ ដើម្បី​ឲ្យ​ទារក​ទទួល​កម្ដៅ​ពី​ម្ដាយ។ វិធី​នេះ មាន​ភាព​សាមញ្ញ តែ​មាន​ប្រសិទ្ធភាព​បំផុត សម្រាប់​ជួយ​ម្ដាយ​ដែល​មាន​ទារក​កើត​មិន​គ្រប់​ខែ ឬ​មាន​គីឡូ​តិច​ពី​កំណើត (តិច​ជាង​២៥០០​ក្រាម)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ វិធី​ថែទាំ​កូន​តាម​បែប​មេតូត​កង់ហ្គូរ៉ូនេះ អាច​ធ្វើ​បាន​លុះ​ត្រា​តែ​នៅ​ក្នុង​លក្ខខណ្ឌដូច​ខាង​ក្រោម​៖

    ១. ទារក​រួច​ផុត​ពី​ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​ឆ្លង និង​រួច​ផុត​ពី​សញ្ញា​គ្រោះ​ថ្នាក់​ដទៃ​ទៀត

    ២. ម្ដាយ​មិន​មាន​ជំងឺ​ឆ្លង

    ៣. ម្ដាយ​យល់​ដឹង​ពី​ការ​ធ្វើ​អនាម័យ​ច្បាស់​លាស់

    ៤. មាន​ជំនួយ​ពី​ខាង​ក្រុម​គ្រួសារ (ប្ដី ម្ដាយឪពុក ឬ​អ្នក​ជួយ​មើល​ថែកូន…)

    ទារក

    វិធី​ដាក់​ឲ្យ​ទារក​ប៉ះ​ជាប់​នឹង​ស្បែក​ម្ដាយ

    – ចំពោះ​ទារក ត្រូវ​ស្លៀក​តែ​ខោ​ទឹកនោម ឬ​កន្ទប មិន​បាច់​ស្លៀក​ពាក់​អាវ ឬ​ខោ​ទេ ប៉ុន្តែ​ត្រូវ​ពាក់​មួក ស្រោម​ជើង និង​ស្រោម​ដៃ ដើម្បី​ជួយ​ការពារ​ការ​បាត់​កម្ដៅ

    – ចំពោះ​ម្ដាយ ត្រូវ​មាន​អាវ​ជាតិ​អំបោះ​ពាក់​ខាង​ក្នុង​មួយ និង​អាវ​ពី​ក្រៅ​មួយ ហើយ​ម៉ាក់ៗ​ត្រូវ​មាន​អនាម័យ​ខ្លួន និង​ដៃ​ឲ្យ​បាន​ស្អាត បន្ទាប់​មក​៖

    • ដាក់​ក្បាល​ទារក នៅ​ចន្លោះ​ទ្រូង​ម្ដាយ
    • មុខ​ទារក ត្រូវ​ងាក​មក​ឆ្វេង ឬស្ដាំ ចៀសវាង​មុខ​ផ្អាប់​លើ​ទ្រូង​ម៉ាក់
    • ជើង​ទាំង​ពីរ​របស់​ទារក ត្រូវ​នៅ​ក្នុង​អាវ​ម្ដាយ​ក្នុង​សភាព​ដូច​កង្កែប។

    ចំពោះ​វិធី​ថែទាំ​កូន​តាម​បែប​មេតូត​កង់ហ្គូរ៉ូ​នេះ ផល​ប្រយោជន៍​មិន​តិច​ទេ​ចំពោះ​ទារក និង​ម្ដាយ​ដូចជា ទារក​ទទួល​កម្ដៅ​គ្រប់​គ្រាន់​ពី​ម្ដាយ ទារក​ឆាប់​ចង់​បៅ កាត់​បន្ថយ​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ និង​បង្កើត​ទំនាក់​ទំនង​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​តូច។ល។ នៅ​ពេល​ដែល​ម៉ាក់ៗ​ថែទាំ​កូន​បែប​នេះ ត្រូវ​រៀន​ពី​របៀប​តាមដាន​សភាព​កូន ពណ៌​សម្បុរ ការ​ដក​ដង្ហើម និង​កម្ដៅ​របស់​កូន​តូច​ឲ្យ​បាន​ច្បាស់លាស់​ពី​គ្រូពេទ្យ​ជំនាញ មុន​នឹង​ចេញ​ពី​មន្ទីរពេទ្យ ត្រលប់​ទៅ​ផ្ទះ​វិញ។

    ទារក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម