backup og meta

ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ

ចង់ឲ្យកូនក្លាយជាក្មេងឆ្លាត ម៉ាក់ប៉ាត្រូវបំផុសកូនឲ្យធ្វើរឿង១នេះ

ការ​សិក្សា​ជា​ច្រើន​បញ្ជាក់​ថា ក្មេង​ដែល​និយាយ​ច្រើន គឺ​ជា​ក្មេង​ឆ្លាត មិន​​មែន​ក្មេង​ឆ្លាត​និយាយ​ច្រើន​នោះ​ទេ។ ដើម្បី​ឲ្យ​កូន​តូចៗ​និយាយ​ច្រើន តួនាទី​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ធ្វើ​ម៉េច​ខ្លះ?

លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ បាន​លើក​ឡើង​ថា ឪពុកម្តាយ​ភាគ​ច្រើន​និយាយ​ច្រើន​ជ្រុល មិន​​ទុក​ឱកាស​ឲ្យ​កូន​និយាយ​ច្រើន​ទេ នេះ​ជា​កំហុស​ឆ្គង​ធំ​មួយ។ លោក​បាន​បន្ត​ថា បើ​និយាយ​យើង​ជា​ឪពុក​ម្តាយ​និយាយ​ច្រើន កូន​យើង​នឹង​ឈប់​និយាយ ផ្ទុយ​ទៅ​វិញ បើ​យើង​ព្យាយាម​​ស្តាប់​កូនៗ​និយាយ ដូចជា​ពេល​គេ​ត្រលប់​មក​ពី​សាលា​វិញ យើង​សួរ​នាំកូន​នូវ​​សំណួរ​ណា​មួយ ឲ្យ​គេ​ស្តាប់ រួច​ឆ្លើយ នោះ​គេ​នឹង​ក្លាយ​ទៅ​ជា​ក្មេង​និយាយ​ច្រើន ហើយ​ឆ្លាត​វាង​វៃ។

តួនាទី​របស់​ម៉ាក់​ប៉ា​ត្រូវ​ស្តាប់​កូន​ឲ្យ​ច្រើន ហើយ​បំផុស​នូវ​សេចក្តី​ក្លាហាន ដោយ​ឲ្យ​គេ​និយាយ​ឲ្យ​បាន​ច្រើន ដោយ​សួរ​នូវ​សំណួរ​វិញ។ ទោះ​បី​ជា​ពេល​ខ្លះ​ចម្លើយ​យើង​ដឹង​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​សួរ​កូន​នូវ​សំណួរ​ដដែល​នេះ ដើម្បី​ឲ្យ​ខួរក្បាល​កូន​វិវត្ត​ទៅ​មុខ​ជានិច្ច។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

“ពេល​ខ្លះ​កូន​ក្មេង​សួរ​នូវ​សំណួរ​ច្រើន​ជ្រុល នៅ​ចន្លោះ​អាយុ ២-៣ ទៅ៥ឆ្នាំ គេ​ប្រៀប​បាន​ទៅ​នឹង​ទស្សន​វិទូ​មួយ​អ៊ីចឹង ព្រោះ​ទស្សន​វិទូ​​តែង​​តែ​សួរ​នូវ​សំណួរ ហេតុអី? ហេតុអី? ហេតុអី? រហូត នោះ​ដោយសារ​តែ​គេ​ចង់​ដឹង​នូវ​រឿង​គ្រប់​យ៉ាង”

តិចនិកចិញ្ចឹមកូន

អត្ថបទពាក់ព័ន្ធ៖

លោក Christopher Lee ក៏​បាន​លើក​ពី​កំហុស​ឆ្គង​របស់​ឪពុក​ម្តាយ​មួយ​ទៀត​ដែរ គឺ​ពេល​កូន និយាយ​ច្រើន ហើយ​សួរ​​ច្រើន តែ​ខ្លួន​មិន​ដឹង​ពី​ចម្លើយ បែរ​ជា​តប​វិញ​ថា “ម៉ាក់ប៉ា​គ្មាន​ពេល​ទេ” ឬក៏ “សំណួរ​អី ឆ្កួត​អ៊ីចឹងៗ”

ក្នុង​ករណី​បែប​នេះ យើង​ជា​ម៉ាក់​ប៉ា​មិនត្រូវ​បង្អាក់​ការ​ចង់​ដឹង​ចង់​ឮ​របស់​កូន ដោយ​តប​បែប​នេះ​ទេ ត្រូវ​តែ​ផ្តល់​ចម្លើយ​ឲ្យ​គេ ទោះ​បី​ជា​មិន​ដឹង​ពី​ចម្លើយ​ក្តី ដោយ​និយាយ​ថា ម៉ាក់​ប៉ា​អត់​ដឹង​ទេ តែ​ម៉ាក់​ប៉ា​នឹង​ទៅ​រក​ចម្លើយ​ឲ្យ​កូន​ពេល​ក្រោយ ធ្វើ​បែប​នេះ​ទើប​កូន​អស់​ចិត្ត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Encourage Children to Express Feelings & Emotions, https://www.highspeedtraining.co.uk/hub/how-to-encourage-children-to-express-feelings/

5 Ways to Help Children Identify and Express their Emotions,https://www.mindchamps.org/blog/help-children-identify-express-emotions/

Ways To Help Your Child Express Their Feelings,https://www.lifehack.org/337413/ways-help-your-child-express-their-feelings

កំណែ​ប្រែបច្ចុប្បន្ន

29/09/2022

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯង គួរដឹងតិចនិចចិញ្ចឹមកូនប្រកបដោយភាពរីករាយ

ប៉ាម៉ាក់ចិញ្ចឹមកូនតែឯងជួបបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម