ទារកអាយុក្រោម ៦ខែ ទឹកដោះម្ដាយជាអាហារចាំបាច់បំផុតសម្រាប់អាអូន នេះបើយោងតាមការណែនាំពីអ្នកជំនាញ។ ប៉ុន្តែពេលអាអូនវិវត្តវ័យចាប់ពីអាយុ ៦ខែឡើងទៅ ម៉ាក់ប៉ាត្រូវបន្ថែមអាហាររឹងឲ្យអាអូនញ៉ាំក្រៅពីការបៅដោះម្ដាយ ឬទឹកដោះគោ។ យ៉ាងណាមិញ មានក្មេងៗមួយចំនួនអាយុច្រើនហើយ (១-២ឆ្នាំ) តែមិនព្រមញ៉ាំអាហារអ្វីផ្សេង ក្រៅពីទឹកដោះគោ ឬទឹកដោះម្ដាយទេ។ ហេតុអ្វី?
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ
តាមពិតទៅ នេះជារឿងធម្មតាទេដែលក្មេងៗដែលទើបចេះដើរតេះតះ ញ៉ាំអាហារបន្ថែមតែក្នុងបរិមាណតិចតួច រើសចំណី និងរុញចានរុញស្លាបព្រាចោលមិនព្រមញ៉ាំទាល់តែសោះ។ បញ្ហាកូនមិនព្រមញ៉ាំអាហារផ្សេងក្រៅពីបៅទឹកដោះគោ ឬទឹកដោះម្ដាយអាចមកពីមូលហេតុមួយចំនួនដូចជា៖
១. ចំណង់អាហារក្មេងតូចៗប្រែប្រួលឥតឈប់ឈរដោយសារការលូតលាស់កើនឡើង និងការប្រែប្រួលនៃសកម្មភាពកូនធ្វើក្នុងមួយថ្ងៃ។
២. ក្មេងតូចៗមិនលូតលាស់លឿនដូចទារកទេ ដូចនេះអាហារក៏អាអូនញ៉ាំតិចដែរ
៣. ក្មេងតូចៗមានក្រពះតូច
៤. ក្មេងតូចៗចាប់អារម្មណ៍នឹងពិភពលោកជុំវិញខ្លួន មិនសូវខ្វាយខ្វល់ពីអាហារ
៥. ក្មេងតូចៗបៅទឹកដោះម្ដាយ ឬទឹកដោះគោឆ្អែតពេក ។
ភាគច្រើន កូនមិនព្រមញ៉ាំអាហារផ្សេង គឺដោយសារតែអាអូនបៅទឹកដោះគោឆ្អែតពេកនឹងឯង។ ដូចនេះ ដើម្បីឲ្យកូនញ៉ាំអាហារផ្សេងៗវិញ ម៉ាក់ប៉ាគួរតែកាត់បន្ថយការផ្ដល់ទឹកដោះគោឲ្យកូនបៅ ព្រោះបើអាអូនឃ្លាន កូននឹងញ៉ាំអាហារដោយខ្លួនឯង។ ពេលដែលអាអូនលូតលាស់ដល់អាយុ ៥-៦ខែឡើងទៅ ម៉ាក់ប៉ាគួរតែអនុញ្ញាតឲ្យកូនរៀនញ៉ាំអាហារបន្ថែម ព្រោះពេលកូនតែធំទៅៗ ទឹកដោះគោគ្រាន់តែជាអាហារបន្ទាប់បន្សំប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានឲ្យដឹងថា កាលណាម៉ាក់ប៉ា ពន្យារពេលយូរឲ្យកូនញ៉ាំ ឬភ្លក់អាហារផ្សេងៗ ជាពិសេស ពេលកូនមានអាយុ១០ខែឡើងទៅ អាអូនអាចនឹងមានបញ្ហាក្នុងការញ៉ាំអាហារ ឬបញ្ហាខ្លាចនូវអ្វីដែលថ្មី។
[embed-health-tool-vaccination-tool]