backup og meta

កុំ​ប្រហែស! ជំងឺគ្រុនឈាម​កុមារ នៅ​តែ​សាហាវ

ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ គ្នា​យើង​ភាគ​ច្រើន​ស្ដាប់​ឡើង​ស៊ាំ​ទៅ​ហើយ​ថា “មូសខ្លា’ ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម។ គ្រុនឈាម នៅ​តែ​ជា​ជំងឺ​សាហាវ យាយី​អាយុជីវិត​កូន​តូច​យើងបាន​គ្រប់​ពេល​វេលា ជា​ពិសេស​រដូវ​ភ្លៀង ដែល​ជា​ឱកាសនិយម​បំផុត​សម្រាប់​មូស​ខ្លា​ចម្លង​រោគ។

ងាក​មក​ស្វែងយល់​ពី​អាការៈ​សង្ស័យ រោគសញ្ញា​សំខាន់ៗ របៀប​ដោះស្រាយ និង​ស្វែងរក​ការ​ព្យាបាល ដោយ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ស្ដាយក្រោយ​ដោយ​ប្រការ​ណាមួយ​ចំពោះ​សុវត្ថិភាព​កូន​តូច​របស់​យើង ជាមួយ “Hello គ្រូពេទ្យ’ ថ្ងៃ​នេះ។

ចំណុច​ពិសេស​បន្លំ​ភ្នែក៖ ​ករណី​ភាគច្រើន​នៃ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​អាច​អន់​ថយ​ទៅ​​វិញ​ដោយ​ឯកឯង ​ខ្ទង់​មួយ​សប្ដាហ៍ ប៉ុន្តែ​អាច​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់។

១- រោគសញ្ញា

ប៉ុន្មាន​ឆ្នាំ​មុន ជំងឺគ្រុនឈាម​ត្រូវ​បាន​គេ​ហៅថា​ “ជំងឺគ្រុនបាក់ឆ្អឹង (Breakbone fever)’។ ផ្ដល់​ឈ្មោះ​បែប​នេះ​​ដោយសារ​តែ​អ្នក​ជំងឺ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ឆ្អឹង តែ​តាម​ពិត​ឆ្អឹង​​មិន​មាន​បញ្ហា​អ្វី​ឡើយ។

អា​អូន​តូច អាច​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖

គ្រុន​ក្តៅ​ខ្លាំង ​កម្ដៅ​អាច​ឡើង​ដល់ ៤០ អង្សាសេ

– អាច​មាន​ឈាម​ហូរ​ពី​ច្រមុះ ឬ អញ្ចាញ​ធ្មេញ​តិចៗ

– អាច​ឈឺក្បាល​ខ្លាំង

– អាច​មាន​ការ​ឈឺចាប់​ក្នុង​ប្រឡង់​ភ្នែក សន្លាក់ សាច់ដុំ  ឬ​ ឆ្អឹង

ចេញ​កន្ទួល​ក្រហម​ពេញ​ខ្លួន

ជាទូទៅ​​រោគសញ្ញា​របស់​ក្មេង​តូចៗ ​និង​អ្នក​ដែល​ទើប​កើត​ជំងឺ​នេះ​ដំបូង​មាន​លក្ខណៈ​ស្រាល​ជាង​ក្មេង​ធំៗ មនុស្ស​ពេញ​វ័យ ឬ​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន។

ប្រសិន​បើ​សង្ស័យ​ថា​កូន​កើត​ជំងឺ​គ្រុនឈាម  ត្រូវ​យក​មក​ពេទ្យ​ជា​បន្ទាន់។

២- ការវិវត្តរបស់ជំងឺ

ជំងឺ​គ្រុនឈាម​យើង​អាច​បែង​ចែក​ជា​២​:

– កម្រិត​ស្រាល

– កម្រិតធ្ងន់​ដោយ​មាន​ហូរ​ឈាម​តាម​សរីរាង្គ​ផ្សេងៗ​។

៣- រោគវិនិច្ឆ័យ

ជា​ធម្មតា​គ្រូពេទ្យ​នឹង​សាកសួរ​ពី​អាការៈ និង​ស្ថានភាព​ជំងឺ​របស់​កូន​តូច។ បន្ទាប់​មក​វាយ​តម្លៃ​បឋម ដោយ​ផ្អែក​ទៅ​លើ​អាការៈ​ពី​ខាងក្រៅ ហើយ​ឈាន​ទៅ​ដល់ការ​ធ្វើ​តេស្ដឈាម​ដោយ​រក​វីរុស គ្រុនឈាម ដើម្បី​ភាព​ប្រាកដប្រជា។ វេជ្ជបណ្ឌិត​ក៏​អាច​ណែនាំ​ឲ្យ​ធ្វើ​តេស្តឈាម​គ្រប់មុខ​​ដើម្បី​ដឹង​ពី​កម្រិត​ជំងឺគ្រុនឈាម​កូន​អ្នក ថា​តើ​វា​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណា? វីរុសគ្រុនឈាម អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្លាកែត​ឈាម។

៤- ការព្យាបាល

ជា​ធម្មតា ​​គ្រុនឈាម​នឹង​អន់​ថយ​ខ្លួនឯង​ ហើយ​មិនមែន​ថ្នាំ​ណា​មួយ​អាច​ជួយ​ព្យាបាល​ឲ្យបាន​ជា​សះ​ស្បើយ​លឿន​ទេ។ បើ​សិន​ជា​ស្ថានភាព​​កូនយើង​ធ្ងន់ធ្ងរ​គេ​ប្រហែល​ជា​​តម្រូវ​ឲ្យ​​សម្រាក​នៅ​ពេទ្យ ដើម្បី​បន្ត​តាមដាន​សំពាធឈាម ​បរិមាណ​គ្រាប់​ឈាម ហើយ​តេស្តឈាម​ក៏​​ត្រូវ​ទៀង​តាម​ម៉ោង​កំណត់​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dengue Fever

https://kidshealth.org/en/parents/dengue.html

Dengue Fever In Children

https://www.beingtheparent.com/dengue-fever-in-children/

Caring for a Child or Family Member Sick with Dengue

https://www.cdc.gov/dengue/symptoms/family.html

កំណែ​ប្រែបច្ចុប្បន្ន

27/10/2021

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗពពោះកើតគ្រុនឈាមធ្ងន់ធ្ងរ អាចបណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃបាន

ប្រយ័ត្នណាម៉ាក់ៗ! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ (វីដេអូ)


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ Sao Solynet បាន​ធ្វើ​បច្ចុប្បន្នភាព 27/10/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម