backup og meta

ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2022

    ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក

    កន្ទួល​លើ​សុដន់​ភាគ​ច្រើន​មាន​មូល​ហេតុ​ដូច​គ្នា​នឹង​កន្ទួល​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ដង​ខ្លួន​យើង​ដែរ ប៉ុន្តែ​កន្ទួល​លើ​សុដន់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កាច​សាហាវ​កើត​ឡើង​លើ​ស្រី​ៗ​ដែរ​គឺ ជំងឺ​មហារីក​សុដន់។ ជំងឺ​មហារីក​សុដន់​ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​ទី១ កើត​ឡើង​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេស​ជំងឺ​មហារីក បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

    មូល​ហេតុ​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​កើត​មាន​កន្ទួល​លើ​សុដន់​ដូច​ជា ប្រតិកម្ម​ស្បែក​ជាមួយ​សាប៊ូ​បោក​ខោ​អាវ កម្ដៅ​បណ្ដាល​ឲ្យ​យើង​បែក​ញើស​ផ្អាប់​លើ​សុដន់ ការ​រលាក​ស្បែក​លើ​សុដន់ ជំងឺ​ផ្សិត ឬ​អាប់​សែ​សុដន់​ជាដើម។ ជា​ទូទៅ ក្រៅ​ពី​ឡើង​កន្ទួល​លើ​សុដន់ វា​អាច​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន៖

  • រមាស់​លើ​ស្បែក
  • ឈឺ​ចាប់
  • ហើម​សុដន់
  • ស្បែក​ឡើង​ក្រហម
  • បែក​ស្រកា​ស្បែក​លើ​សុដន់
  • ចុង​សុដន់​លឹប​ចូល​ក្នុង។
  • សុដន់

    ចំណែក ជំងឺ​មហារីក​សុដន់​ក៏​បណ្ដាល​ឲ្យ​ស្រី​ៗ​ឡើង​កន្ទួល​លើ​សុដន់​ដែរ ប៉ុន្តែ​ក្រៅ​ពី​កន្ទួល សញ្ញា​បូក​រួម​ដទៃ​ទៀត យើង​គួរ​កត់​ចំណាំ​នោះ​មាន​ដូច​ជា៖

    • ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ
    • មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច
    • រមាស់​ចុង​សុដន់​ម្ខាង
    • មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់
    • អាច​មាន​ទាំង​ឈាម​មក​ជា​មួយ
    • ចុង​សុដន់​លិប​ចូល​ក្នុង
    • សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត
    • ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។

    ការ​យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អាការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។ នៅ​ពេល​ណា​ដែល​កន្ទួល​លើ​សុដន់​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា គ្រុន​ក្ដៅ ដុំ​ពក​ក្រោម​ស្បែក មាន​ឆ្លង​មេរោគ យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រក​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម