ផ្ដាសាយ ជាជំងឺមួយក្មេងៗកើតញឹកញាប់ណាស់ ជាពិសេសនោះគឺនៅក្នុងខែភ្លៀង ឬពេលអាកាសធាតុត្រជាក់។ ពេលកូនផ្ដាសាយជាធម្មតានឹងមានអាការៈតឹងច្រមុះ ហៀរសម្បោរមកជាមួយ ធ្វើឲ្យអាអូនពិបាកដកដង្ហើម ហើយបើតាមគ្រូពេទ្យជំនាញបញ្ជាក់ថា ការលាងច្រមុះជួយអាអូនដកដង្ហើមបានស្រួលជាងការឆ្ពង់សេរ៉ូមប្រៃ។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
ចង់ដឹងពីកាលវិភាគចាក់វ៉ាក់សាំងកូនចុចទីនេះ
ចង់ដឹងពីចាក់វ៉ាក់សាំងមនុស្សធំពេញវ័យចុចទីនេះ
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំង បានឲ្យដឹងថា តាមរយៈការស្ទង់មតិ និងបទពិសោធន៍ផ្ទាល់បានបង្ហាញថា ការលាងច្រមុះគឺមានប្រសិទ្ធភាពសម្រាប់បន្ធូរអាការៈតឹងច្រមុះបានល្អជាងការឆ្ពង់ពេលកូនផ្ដាសាយ។
– ចំពោះទារកក្រោម ៦ខែ គួរប្រើ spray សេរ៉ូមប្រៃបើកូនផ្ដាសាយតឹងច្រមុះ ព្រោះវាមានភាពងាយស្រួល និងសុវត្ថិភាព។
– ចំពោះកុមារចេះអង្គុយ យើងអាចប្រើសឺរ៉ាំង និងក្បាលបាញ់ជាមួយសេរ៉ូមប្រៃសម្រាប់លាងច្រមុះពេលកូនផ្ដាសាយបាន។
ដូចគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងដែរ ការលាងដោយប្រើសេរ៉ូមប្រៃបាញ់ពីច្រមុះម្ខាង ឲ្យស្លេស្ម ឬសម្បោរចេញមកម្ខាងទៀតមានប្រសិទ្ធភាពក៏ពិតមែន ប៉ុន្តែវិធីនេះម៉ាក់ប៉ាត្រូវចេះឲ្យស្ទាត់ជាមុនសិន ចៀសវាងអាចបង្កគ្រោះថ្នាក់ធ្ងន់ទៅវិញ ប្រសិនបើបាញ់ខុសបច្ចេកទេស។
បន្ថែមពីលើនេះ ក្រៅពីវិធីលាងច្រមុះជួយកូនឲ្យដកដង្ហើមបានស្រួលពេលកូនផ្ដាសាយតឹងច្រមុះ ហៀរសម្បោរ ម៉ាក់ប៉ាក៏អាចជួយដោះស្រាយបញ្ហាតឹងច្រមុះលើកូនបានជាមួយតិចនិកខាងក្រោមដូចជា៖
- ប្រើឧបករណ៍បឺតសម្បោរ
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន (ទឹកក្តៅឧណ្ហៗ) តែកូនអាយុក្រោម ៦ខែ ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់
- បើសិនជាកូនជាគ្រុនក្តៅ ឈឺចាប់ ឬមិនស្រណុកក្នុងខ្លួន ត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅ (ប៉ារ៉ាសេតាម៉ុល)
- ឲ្យកូនងូតទឹកក្តៅឧណ្ហៗ។
ស្វែងយល់បន្ថែមពី
- វិធីដោះស្រាយមានប្រសិទ្ធភាពបំផុត ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ
- ពេលក្មេងទើបកើត ផ្តាសាយ តឹងច្រមុះ ម៉ាក់ប៉ាអាចបន្តក់សេរ៉ូមប្រៃឲ្យកូនបានអត់?
- ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន
- មកដឹងមូលហេតុអាអូនតូចៗឈាមច្រមុះ និងវិធីដោះស្រាយ
- រោគសញ្ញា និងវិធីដោះស្រាយ ពេលកូនរពឹសញ៉ុករបស់របរចូលច្រមុះ ឬត្រចៀក
- ៤ ចំណុចងាយៗ បំបាត់អាការៈតឹងច្រមុះ ហៀរសម្បោរលើកូនតូច
[embed-health-tool-vaccination-tool]