បើយើងគិតទៅបញ្ហាកើតឡើងទាក់ទងនឹងប្រព័ន្ធរំលាយអាហារក្មេងដូចជារាករូស ឬទល់លាមកនេះ គ្នាយើងជាម៉ាក់ប៉ាគេច្បាស់ជាជួបញឹកញាប់បន្តិចហើយ។ ទន្ទឹមនឹងនេះ ម៉ាក់ៗមួយចំនួនកើតជាក្ដីបារម្ភពេលឃើញកូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស តែអ្នកជំនាញថាមិនចោទជាបញ្ហាអ្វីទេ។
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានឲ្យដឹងថា ក្រោយពីជាពីបញ្ហារាករូសភា្លមៗ កូនរបស់យើងនឹងនៅមានអាការៈអស់កម្លាំងល្ហិតល្ហៃ និងបាត់បង់ចំណង់អាហារច្រើនថ្ងៃ ជាហេតុត្រូវការចំណាយពេលបន្តិចទម្រាំតែសុខភាពកូនត្រលប់មកដូចដើមវិញ។ លោកស្រីវេជ្ជបណ្ឌិតថាអាការៈនេះមិនគួរឲ្យព្រួយបារម្ភពេកនោះទេ។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
ហេតុអ្វីបានជារាករូសធ្វើឲ្យអស់កម្លាំង?
មូលហេតុចម្បងដែលបណ្ដាលឲ្យកូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស គឺបញ្ហាខ្វះជាតិទឹក។ អំឡុងពេលរាករូស សារធាតុរាវ និងអេឡិចត្រូលីតសំខាន់ៗ ត្រូវបានហូរចេញពីប្រព័ន្ធរាងកាយ ដែលបណ្ដាលឲ្យខ្សោះជាតិទឹក សូម្បីតែការខ្សោះជាតិទឹកតិចតួច ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ថាងងុយគេង និងអស់កម្លាំងដែរ ដោយសារតែបេះដូងធ្វើការខ្លាំងជាងធម្មតា។
កត្តាមួយទៀតដែលអាចនាំឲ្យកូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស គឺមកពីខ្វះសារធាតុចិញ្ចឹម។ មនុស្សជាច្រើនបាត់បង់ចំណង់អាហារ នៅពេលដែលពួកគេមានអារម្មណ៍មិនស្រួលខ្លួន ហើយការរាករូស ២-៣ថ្ងៃ ក៏អាចបណ្ដាលឲ្យអារម្មណ៍ហត់នឿយកើតឡើងដែរ។
យ៉ាងណាក៏ដោយ ពេលកូនអស់កម្លាំងល្ហិតល្ហៃក្រោយរាករូស ម៉ាក់ប៉ាអាចឲ្យអាអូនសម្រាកឲ្យគ្រប់គ្រាន់តាមដែលរាងកាយត្រូវការ ឲ្យកូនញ៉ាំទឹក និងញ៉ាំអាហារឲ្យបានពេញៗពោះ ដើម្បីបញ្ចៀសបញ្ហាខ្សោះជាតិទឹក ឬខ្វះសារធាតុចិញ្ចឹមជាដើម។ លើសពីនេះ យើងក៏ត្រូវបន្ថែមអាហារ ឬបន្លែផ្លែឈើដែលសម្បូរជាតិកាកសរសៃឲ្យបានច្រើនកាន់តែល្អ ដើម្បីឲ្យក្រពះពោះវៀនកូនដំណើរការបានល្អ ទើបមិនសូវជួបបញ្ហារាករូស ឬទល់លាមក។
ចំណុចសំខាន់
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-bmi]