backup og meta

ពេលកូនរាករូសម្ដងៗ ម៉ាក់ប៉ាគួរចៀសវាងប្រការទាំងនេះ បើមិនចង់នាំទុក្ខដល់កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 13, 2023

    ពេលកូនរាករូសម្ដងៗ ម៉ាក់ប៉ាគួរចៀសវាងប្រការទាំងនេះ បើមិនចង់នាំទុក្ខដល់កូន

    រាករូស​ជា​បញ្ហា​មួយ​ក្មេងៗ​ភាគ​ច្រើន​តែង​តែ​កើតមាន​ ពិបាក​គេច​បាន​ណាស់​ព្រោះ​ក្មេង​មាន​ក្រពះ​ពោះ​វៀន​ខ្ចី។ ណា​មួយ​ទៀត ក្មេងៗ​ញ៉ាំ​អី​មិន​សូវ​ចេះ​គិត​ទេ ហេតុ​នេះ​ហើយ​ទើប​ម៉ាក់​ប៉ា​គួរ​ដឹង​ពី​អ្វី​មិន​គួរ​ធ្វើ​អំឡុង​ពេល​កូន​រាករូស ដើម្បី​កុំ​ឲ្យ​កាន់​តែ​នាំ​ទុក្ខ​ដល់​កូន។

    គណនាថ្ងៃសម្រាលកូន

    ពេល​កូន​រាករូស យើង​មិន​គួរ​ធ្វើ​អ្វី​ខ្លះ?

    ក្មេង​ៗគួរជៀសវាងអាហារមួយចំនួននៅពេលដែលពួកគេរាក​រួម​មាន​អាហារចៀន អាហារ​ខ្លាញ់ អាហារ​កែច្នៃ ឬ​អាហារ ​Fast Food នំដូណាត់ និង​ប្រហិត​ជាដើម។ ក្រៅ​ពី​នេះ ម៉ាក់​ប៉ា​គួរ​ចៀសវាង​ពី​សកម្មភាព​ប៉ុន្មាន​ខាង​ក្រោម​នេះ​ដូច​ជា៖

    • ចៀសវាង​ផ្ដល់​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​កាបូអ៊ីដ្រាត​ឲ្យ​កូន​ញ៉ាំ (មិន​ល្អ​ពេល​រាក)
    • កុំ​ធ្វើ​ទឹក​អូរ៉ាលីត្រ  ដោយ​ខ្លួន​ឯង លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​កុមារ
    • ប្រើ​ថ្នាំ​ទប់​រាក​រូស​ដោយ​គ្មាន​វេជ្ជបញ្ជា

    ​កូន​រាករូស

    ម៉ាក់​ប៉ា​ត្រូវ​ប្រយ័ត្ន​ពី​ប្រការ​មិន​គួរ​ធ្វើ​ប៉ុន្មាន​ខាង​លើ​នេះ ដើម្បី​កុំ​ឲ្យ​អាការៈ​កូន​កាន់​តែ​អាក្រក់។ ម៉្យាង​វិញ​ទៀត ពេល​កូន​រាករូស​ម្ដងៗ យើង​ក៏​ត្រូវ​ចាំ​សង្កេត​មើល​សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ដែល​កើត​ឡើង​ពេល​បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក​ដែល​មាន​រោគ​សញ្ញា​ដូចជា មិន​សូវ​នោម​ញឹក យំ​អត់​ចេញ​ទឹក​ភ្នែក ក្ដៅ​ខ្លួន​ខ្លាំង មាត់​ស្ងួត ស្រក​ទម្ងន់ ស្រេក​ទឹក​ខ្លាំង សឹមៗ និង​ភ្នែក​រូង។

    ដូច​គ្នា​នេះ ក្នុង​ករណី​កូន​រាករូស​រហូត​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​កើត​ឡើង ម៉ាក់​ប៉ា​គួរ​​បំពេញ​ជាតិ​ទឹក​ឲ្យ​កូន​ដោយ​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ទឹក ឬ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​ចៀស​វាង​ពី​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ដូច​ជា កាហ្វេ តែ ឬ​សូដា ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​រាងកាយ​បាត់​បង់​ជាតិ​ទឹក។

    យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ឲ្យ​កូន​ប្រើ​ថ្នាំ​បំបាត់​រាក ឬ​ថ្នាំ​អ្វី​ផ្សេង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​បើ​កូន​មិន​ធូរ​ស្រាល យក​ល្អ​គួរ​តែ​នាំ​កូន​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​តាម​បច្ចេកទេស​ពេទ្យ​ឲ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

    ចំណុចសំខាន់

    ប្រការគប្បីចៀសវាងពេលកូនរាករូសដូចជា៖
    • ចៀសវាងផ្ដល់ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬកាបូអ៊ីដ្រាតឲ្យកូនញ៉ាំ (មិនល្អពេលរាក)
    • កុំធ្វើទឹកអូរ៉ាលីត្រ ដោយខ្លួនឯង លុះត្រាតែមានការណែនាំដោយគ្រូពេទ្យកុមារ
    • ប្រើថ្នាំទប់រាករូសដោយគ្មានវេជ្ជបញ្ជា

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម