ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទគ្រប់សាលារៀនទូទាំងប្រទេស ដោយសារការពារការឆ្លងវីរុស covid-19 កូនតូចៗ មានពេលនៅផ្ទះច្រើន។ ត្បិតតែមានពេលសម្រាកនៅផ្ទះច្រើនក៏ពិតមែន តែបើម៉ាក់ប៉ាបណ្តោយឲ្យកូនធ្វើរឿងប៉ុន្មានចំណុចនេះច្រើន អាចនឹងធ្វើឲ្យក្មេងធ្លាប់ដោយមិនដឹងខ្លួន។
១.គេងហួសម៉ោង
ទម្លាប់មួយនេះ ម៉ាក់ប៉ាអាចគិតថា មិនអីទេ ព្រោះកូនមិនរៀន អ៊ីចឹងឲ្យគេងសិនទៅ។ ប៉ុន្តែ ឲ្យគេងយូរៗទៅ វាអាចក្លាយទៅជាទម្លាប់អាក្រក់មួយ ដែលធ្វើឲ្យកូនធ្លាប់។ ការគេងហួសម៉ោង មិនប៉ះពាល់ដល់សុខភាពអីនោះទេ តែការគេងហួសម៉ោងច្រើនថ្ងៃ អាចជាសញ្ញានៃការរំខានអារម្មណ៍ ដូចជាការបាក់ទឹកចិត្តដើម។
២.មើលទូរទស្សន៍ច្រើន
បញ្ហានេះ បងស្រី លីន ជាស្រ្តីមេផ្ទះម្នាក់ បានឲ្យដឹងថា “កូនខ្ញុំមួយថ្ងៃៗ មើលតែទូរទស្សន៍ ហៅ២-៣ម៉ាត់ មិនចង់ឆ្លើយទេ ពេលខ្លះ មើលដល់ភ្លេចបាយ ភ្លេចទឹកអស់ក៏មាន’។ ការបណ្តោយកូនឲ្យមើលទូរទស្សន៍ច្រើន អាចក្លាយទៅជាទម្លាប់មួយ ហើយវាអាចធ្វើឲ្យក្មេងរៀនលែងចូល។
៣.លេងទូរស័ព្ទ កុំព្យូទ័រ ច្រើនម៉ោង
នេះជាសម័យទំនើប ដែលឪពុកម្តាយភាគច្រើនធ្វេសប្រហែស ដែលចូលចិត្តបណ្តោយឲ្យកូនសម្លឹងមើលទៅកញ្ចក់ទូរស័ព្ទ Ipad ឬកុំព្យូទ័រ ព្រោះវាអាចធ្វើឲ្យកូននៅស្ងៀមបាន។ ផ្ទុយទៅវិញ វាមានផលប៉ះពាលច្រើនដល់ក្មេង ដូចជា វាអាចប៉ះពាល់ដល់ភ្នែកក្មេង អាចជម្រុញឲ្យក្មេងលើសទម្ងន់ ពិបាកចូលគេងនៅពេលយប់ ហើយអ្វីដែលសំខាន់នោះ បណ្តោយឲ្យកូនឃើញអ្វីៗដែលមាននៅលើ អ៊ីនធើណែតច្រើន។
៤.នៅតែឯកឯង
ចំពោះបញ្ហានេះ បងប្រុស ឌឿន រស់នៅភ្នំពេញបានឲ្យដឹងថា តាំងពីកូនមិនទៅរៀនមក មួយថ្ងៃៗ កូននៅតែមុខទូរទស្សន៍ លេងតែទូរស័ព្ទ មិនខ្ចីរវីរវល់ជាមួយអ្នកណាទាំងអស់។ បញ្ហានេះអាចបណ្តោយក្មេងទៅជាមនុស្សឯកោ មិននិយាយស្តី ជាពិសេស អាចប៉ះពាល់ទៅដល់ សតិអារម្មណ៍ អាចកើតជំងឺបាក់ទឹកចិត្តក៏ថាបាន។
អត្ថបទពាក់ព័ន្ធ៖
- គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយ COVID-19 ថ្មីឡើយនៅព្រឹកនេះ
- ឥទ្ធិពល COVID-19 ខ្លាំងបែបនេះ ទើបក្រសួងនៅទទូចឲ្យពលរដ្ឋប្រយ័ត្ន ទោះមិនរកឃើញករណីឆ្លងថ្មី
- ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
- ម៉ាក់ប៉ាធ្វើការ ពេលត្រលប់ទៅផ្ទះវិញត្រូវធ្វើបែបនេះ មុនប៉ះកូនតូច
- ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19
- ៥ចំណុច ដោះស្រាយភាពតានតឹងរបស់កុមារ ក្នុងពេលផ្ទុះ COVID-19
- ដំណាក់កាលនេះ បើកូនឈឺ ត្រូវនាំទៅពេទ្យ កុំសំងំព្យាបាលនៅផ្ទះ
- សញ្ញាបង្ហាញថា យើងជាប៉ាម៉ាក់ចិញ្ចឹមកូនដោយមានទំនោរទៅរកការការពារហួសហេតុពេក
[embed-health-tool-vaccination-tool]