backup og meta

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

កូនចេះក្រឡាប់ ម៉ាក់ប៉ាត្រូវប្រយ័ត្នរឿងទាំងនេះ

ពេល​កូន​តូច​ឈាន​ដល់​វ័យ​ចេះ​ក្រឡាប់ ក៏​ជា​ពេល​ដែល​ម៉ាក់​ប៉ា​ចាប់ផ្ដើម​ភ័យខ្លាច​កូន​មាន​គ្រោះថ្នាក់​។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា​កូន​អាយុ​ចាប់ពី ៤ ទៅ ៦ ខែ ឬ​លើស​នេះ​បន្តិចបន្តួច អាចចេះក្រឡាប់​ហើយ តែ​បើ​ក្រឡាប់​យើងមិនបានសង្កេត​មើល​ដិតដល់ នាំឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិតក៏មាន។

– ក្រោយ​ពេល​បៅ​ឆ្អែត បើ​កូន​ក្រឡាប់​នឹង​ធ្វើឲ្យ​តឹង​ពោះ ឬ​ច្រាល​ទឹកដោះ ហើយ​ឈ្លក់​ចូល​សួត​ក៏​មាន​ដែរ

– បើ​នៅ​លើ​គ្រែ កូន​អាច​ក្រឡាប់ ២-៣ ត្រឡប់​រហូត​ធ្លាក់​ពី​លើ​គ្រែ​ក៏​មាន

– ប្រយ័ត្ន​កូន​ទើប​ចេះ​​​ក្រឡាប់​ទៅ​ប៉ះ​លើ​កន្សែង ភួយ ខ្នើយ ហើយ​មិន​មិន​អាច​ងើប​ក្បាល​រួច បណ្ដាល​ឲ្យ​ថប់​ដង្ហើម

– រក​កម្រាល​ទន់​ៗ​មក​ក្រាល កុំឲ្យ​ពេល​កូន​ក្រឡាប់​មិន​បាន ហើយ​បោក​ក្បាល​ផ្នែក​ក្រោយ​ទៅ​នឹង​ផ្ទៃ​រឹង ឬ​បើ​ក្រឡាប់​ផុត​ជ្រុល​ទៅ​មុខ​ខ្លាំង

– បើ​កូន​ទើប​ចេះ​ក្រឡាប់​ថ្មី​ៗ ត្បិត​ក្រឡាប់​បាន​មែន តែ​មិន​ទាន់​ចេះ​ដោះ​ដៃ​ចេញ​ពី​ក្រោម​ពោះ

– ត្រូវ​ប្រយ័ត្ន​ពេល​គេង​យប់ ព្រោះ​អាច​ចេញ​ក្រៅ​មុង​មូស​ខាំ​

– ការពារ​កុំឲ្យ​មាន​របស់​រឹង​ក្បែរ​ខ្លួន​ពេល​ក្រឡាប់​ទៅ​ប៉ះ​ទង្គិច

– នៅ​ពេល​កូន​ចេះ​ក្រឡាប់​ដំបូង​ៗ ពួកគេ​ធ្វើ​វា​ញឹកញាប់​ខ្លាំង​ណាស់ ហើយ​បើ​យើង​ហាមឃាត់​កូន​ប្រាកដជា​រករឿង​យំ​មិន​ខាន។

ក្នុង​នោះ​ផង​ដែរ​លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា​បើ​ទោះ​ជា​ការ​ក្រឡាប់​គឺជា​ធម្មជាតិ​របស់​ក្មេង តែ​មិន​គួរ​បណ្ដោយ​រហូត​ពេល​នោះ​ទេ ត្រូវ​បញ្ឈប់​ខ្លះ​ក្នុង​កាលៈទេសៈ​មិន​អំណោយ​ផល។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​មិន​ចាំបាច់​បារម្ភ​ពេក​នោះ​ទេ ប្រសិនបើ​កូន​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ តែ​មិន​ទាន់​ចេះ​ក្រឡាប់ ព្រោះ​ក្មេង​មាន​សមត្ថភាព សុខភាព និង​ភាព​ឈ្លាសវៃ​ខុស​ៗ​គ្នា។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម