backup og meta

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

សារជាតិរបស់ក្មេង គ្នាយើងសុទ្ធតែដឹងច្បាស់ហើយ រពឹស ខូច ពិសេសចូលចិត្តលេងអ្វីប៉ាម៉ាក់ហាម ដូចជារឿងលេង​ដី​ជា​ដើម ​ចាប់​មិន​ឈ្នះ​ទេ​ ភ្លេចខ្លួនតែមួយភ្លែត ទៅលេងបាត់។ ប៉ាម៉ាក់ ភាគច្រើនមិនចូលចិត្តឲ្យកូនលេង​ដីទេ ព្រោះ​គិត​ថាកខ្វក់​ ប៉ុន្តែការសិក្សា​បែប​វិទ្យាសាស្រ្ត​រកឃើញ​ពីមូលហេតុនាំឲ្យក្មេងៗ​ចូលចិត្តលេងដី (សំដៅលើភក់ប៉ុណ្ណោះ) និង​គុណសម្បត្តិជាច្រើន​ថែមទៀត​ អត្ថបទខាងក្រោយអាចពន្យល់បាន។

១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត

ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវ​គតិ ​មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សា​ថ្មីៗ​នេះបង្ហាញ​ថា ភាព​កខ្វក់​ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថ​ភាព​អាចរំញោច​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​កម្រិត​អ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃ​អ័រម៉ូន​អង់​ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។

អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយ​បញ្ហា​បាក់ទឹក​ចិត្ត និយាយឲ្យខ្លី ជួយឲ្យពួក​គេសប្បាយ​ចិត្ត។

២- ជួយឲ្យសុខភាពល្អ

ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្រ​បែរ​ជា​ថា អាច​ជួយ​ឲ្យ​ក្មេង​មានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យ​នៅ​លើ​ពិភព​លោក​បច្ចុប្បន្ន​ ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហា​អាលែកហ្ស៊ី និងជំងឺហឺតទាំងវ័យក្មេង។ ការប៉ះពាល់ជាមួយភាពកខ្វក់ និងមេរោគ អាច​ជួយ​ជំរុញប្រព័ន្ធភាពស៊ាំ​​របស់​​ក្មេង​ប្រឆាំង​​អាលែកហ្ស៊ី​កាន់​តែ​ខ្លាំងឡើង។ នេះហើយជាហេតុផលនាំឲ្យអ្នកវិទ្យាសាស្ត្រជឿថា ក្មេងលេង​ដី​ភក់ អាចជួយឲ្យមានសុខភាពល្អ។

អត្ថបទពាក់ព័ន្ធ៖

៣- លេងដីភក់ស្មើទៅនឹងការបង្រៀនកូនក្នុងកម្រិតឥតខ្ចោះមួយ

នៅពេលដែលកម្រិតអ័រម៉ូន​សេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាលកើនឡើងខ្លាំង ក្រោយប៉ះពាល់ជាមួយ បាក់តេរី Mycobacterium Vaccae ក៏កត្តាមួយអាចជំរុញមុខងារយល់ដឹងរបស់ក្មេងកាន់តែប្រសើរ។ ជាមួយគ្នានេះ ការ​ឈ្លក់​វង្វេង​លេងជា​មួយ​ដីភក់ ​លាយឡំជាមួយភាពសប្បាយរីករាយ អាចនាំឲ្យក្មេងៗបញ្ចេញនូវភាពច្នៃប្រឌិតរបស់គេបាន ជា​វិធី​សាស្ត្រ​ជួយឲ្យអូន​ៗ​កាន់​តែសម្របខ្លួនជាមួយជំនាញពាក់ព័ន្ធសកម្ម​ភាព​ក្នុង​សង្គម​ជាមួយ​ក្មេងដទៃ ដូចជាសហការគ្នាធ្វើ​អ្វី​មួយ​ ពិភាក្សាគ្នា និងធ្វើប្រាស្រ័យទាក់ទង និងធ្វើអ្វីរួមគ្នាជាដើម។ នៅមានគុណប្រយោជន៍ច្រើនទៀតពីការលេងដី រាប់បញ្ចូលទាំងគណិតវិទ្យា វិទ្យាសាស្ត្រ ដែលអូនៗ​ស្វែង​យល់ និងចេះដោយមិនដឹងខ្លួន តាមរយៈសមត្ថភាពប្រើដីភក់ ដោះស្រាយបញ្ហា ការសាកល្បងប្រើទ្រឹស្តី វិធីវាស់វែង ក៏ដូចជាការរាប់នូវបំណែកដីភក់ដែលអូនៗកំពុងលេងជាដើម។

អត្ថបទពាក់ព័ន្ធ៖

៤- លេងដីភក់អាចជួយជំនាញបែបសិល្បៈ

ក្នុងចំណុចនេះ ការសិក្សាបង្ហាញថា សកម្មភាពលេងដីរបស់ក្មេងៗ ជាការបញ្ចេញទេពកោសល្យសិល្បៈកម្រិតមធ្យម​របស់​គេ ដែល​ជា​ធម្មតា ក្មេងនឹងប្រើដីភក់ទាំងនោះ​សូន​ជារូប ឬជាអ្វីផ្សេងទៀត ដែលគេគិត​ឃើញ និងចង់ធ្វើ​ឲ្យរបស់នោះលេចរូប​រាង​ឡើង​។

៥- ជួយក្មេងងាយសម្របខ្លួនជាមួយធម្មជាតិ

ការលេងដីភក់ អាចជំរុញឲ្យក្មេងៗឲ្យកាន់តែមានអារម្មណ៍ជាប់ពាក់ព័ន្ធជាមួយធម្មជាតិ និងអភិវឌ្ឍខ្លួនសម្រប​ជា​មួយ​បរិស្ថាន​។ សព្វថ្ងៃនេះ មានក្មេងៗជាច្រើន នៅមានកម្រិតទទួលបានឱកាសលេងនៅខាងក្រៅផ្ទះ ដែលកត្តានេះនាំឲ្យក្មេងមិនសូវជាខ្វាយ​ខ្វល់​ជាមួយ​បរិស្ថាន ហើយ​បើសិនជាពួកគេគ្មានឱកាសគ្រប់គ្រាន់ចំណាយពេលច្រើនជាមួយធម្មជាតិទេនោះ អារម្មណ៍​ជាមួយ​បរិស្ថាន​ក៏មាន​តិចទៅតាម​ហ្នឹង​ដែរ​។

តាមរយៈការអនុញ្ញាតឲ្យកូនមានពេលលេងខាងក្រៅផ្ទះ ក៏ដូចជាការលេងដីជាដើម ឬលេងអ្វីក៏ដោយដែលជា​ធម្មជាតិ​របស់ក្មេង វាស្មើនឹងជួយកូនយើងធំឡើងក្លាយជាមនុស្សម្នាក់ស្រលាញ់ធម្មជាតិ។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Benefits of Mud Play

កំណែ​ប្រែបច្ចុប្បន្ន

29/06/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jun 29, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម