backup og meta

តិចនិក​បង្ការ​កុំ​ឲ្យ​កូន​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ម៉ាក់​ប៉ា​​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​

តិចនិក​បង្ការ​កុំ​ឲ្យ​កូន​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ម៉ាក់​ប៉ា​​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ចាំបាច់​ត្រូវ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​​ឆ្លង​មេរោគ​ផ្សេង​ៗ មុន​ពេល​ដែល​ការ​ឆ្លង​មេរោគ​​ទាំង​​នោះ​មិន​ទាន់​បង្ក​ជា​គ្រោះថ្នាក់។ ជាក់​ស្ដែង ការ​ប្រែប្រួល​អាកាសធាតុ​ភ្លាម​ៗ​​​ អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​មាន​ការ​ថយ​ចុះ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេង​ៗ ដូចជា​ការ​បង្ក​រោគ​​ផ្លូវ​ទឹក​នោម​ជា​ដើម​។ ការ​​ឆ្លង​មេរោគ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​តម្រង​នោម​ ប្រសិនបើ​មិន​ព្យាបាល​ទាល់​ពេលវេលា​។

អត្ថន័យពណ៌ និងរូបរាងលាមកទារក ​នៅ​ទី​នេះ​

​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​

  • មាន​ឈាម​ក្នុង​ទឹក​នោម​
  • ទឹក​នោម​មាន​ក្លិន​មិន​ល្អ​
  • មាន​អារម្មណ៍​រលាក​នៅ​ពេល​នោម​
  • ទឹក​នោម​ស្រអាប់​ ឬ​មាន​ពពុះ
  • នោម​ញឹកញាប់​ជាង​ធម្មតា​

ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​ពុំ​មាន​ការ​ព្យាបាល​ នឹង​រាលដាល​ដល់​តម្រង​នោម​ អាច​មាន​រោគសញ្ញា​ទាំង​នេះ​៖

  • ចង្អោរ និង​ក្អួត​ពេញ​មួយ​ថ្ងៃ
  • ឈឺ​ចង្កេះ​
  • គ្រុន​ក្ដៅ​

កុមារ​អាច​ឆ្លង​មេរោគ​​ផ្លូវ​ទឹក​នោម​ ប្រសិនបើ​​ក្មេង​មិន​ធ្វើ​អនាម័យ​នៅ​បរិវេណ​​តំបន់​ពិសេស​របស់​ខ្លួន​ ក្រោយ​ពេល​ចេញ​ពី​បន្ទប់​ទឹក​។ យ៉ាង​ណា​មិញ ការ​ឆ្លង​មេរោគ​ទាំង​នេះ​អាច​ព្យាបាល​​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​ប្រើ​ថ្នាំ​ផ្សះ​ ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​​ទូទៅ​របស់​កុមារ​។ ប៉ា​ម៉ាក់​គប្បី​តាមដាន​ថា​កូន​បាន​ញ៉ាំ​ទឹក​គ្រប់​​គ្រាន់​​ និង​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​នេះ មិន​បាន​ព្យាបាល​ទាន់​ពេលវេលា​​ទេ​នោះ អាច​មាន​គ្រោះថ្នាក់​យ៉ាង​លឿន​ និង​ថែម​ទាំង​​ប៉ះពាល់​ដល់​តម្រង​នោម​របស់​ក្មេង​ ក៏​ដូចជា​​អាច​បណ្ដាល​ឲ្យ​តម្រង​នោម​ឈប់​ដំណើរការ​ផង​ដែរ​។

កុមារឆ្លងមេរោគលើផ្លូវទឹក

គន្លឹះ​ការពារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​

  • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ​​។
  • ណែនាំ​កូន​ឲ្យ​ធ្វើ​អនាម័យ​នៅ​តំបន់​ពិសេស ដោយ​ជូត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​ជៀសវាង​​ការ​ចម្លង​មេរោគ​ពី​បរិវេណ​គូទ ទៅ​​ប្រដាប់​ភេទ​។
  • កុំ​ឲ្យ​កូន​ពាក់​សំលៀកបំពាក់​រឹប​តឹង​​ពេក។
  • តាមដាន​ថា​តើ​កូន​មាន​អាការៈ​ទល់​លាមក​ឬ​អត់​ ពីព្រោះ​បញ្ហា​ទល់លាមក​ក៏​អាច​នាំ​ឲ្យ​មាន​ការឆ្លង​មេរោគ​ផ្លូវទឹក​នោម​ដែរ។
  • ជៀសវាង​ទប់​នោម។​
  • ឲ្យ​កូន​អនាម័យ​ខ្លួន​ប្រាណ​ឲ្យ​បាន​​ត្រឹមត្រូវ និង​ពិនិត្យ​ថា​ក្មេង​លាង​សម្អាត​ដៃ​ជា​ប្រចាំ​ឬ​អត់​។
  • ប្រសិនបើ​កូន​ត្អូញត្អែរ​ពី​ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក​ ឬ​មាន​អារម្មណ៍​ក្រហាយ​ ចូរ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បាន​​ត្រឹមត្រូវ​ ក៏​ដូចជា​ព្យាបាល​ទាន់​ពេលវេលា​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​How to Prevent UTI in Children During the Monsoon Season

https://parenting.firstcry.com/articles/brand-how-to-prevent-uti-in-children-during-the-monsoon-season/

Recurrent Urinary Tract Infections and Related Conditions

https://kidshealth.org/en/parents/recurrent-uti-infections.html

Prevent Urinary Tract Infections in Children

https://www.healthychildren.org/English/health-issues/conditions/genitourinary-tract/Pages/Prevent-Urinary-Tract-Infections-in-Children.aspx

កំណែ​ប្រែបច្ចុប្បន្ន

03/12/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម