backup og meta

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​ស្ទើរ​តែ​ទាំង​អស់​ជួប​ប្រទះ​អាការៈ​ឈឺ​ពោះ​នៅ​ពេល​ណា​មួយ​។ ភាគ​ច្រើន​ ​អាការៈ​នេះ​​មិន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ជួន​កាល​​ ​​ក៏​អាច​ជា​សញ្ញា​នៃ​​ជំងឺ​គួរ​ឲ្យ​បារម្ភ​​ផង​ដែរ​។

ប្រភេទ​នៃ​ការ​ឈឺ​ពោះ​

  • ការ​ឈឺ​ចាប់​ទូទៅ ឬ​ឈឺ​ចាប់​លើស​ពី​ពាក់​កណ្ដាល​នៃ​ពោះ​ បង្ហាញ​ថា​កូន​​អាច​មាន​មេរោគ​ក្នុង​ក្រពះ​ អាហារ​មិន​រំលាយ​ មានហ្គាសក្នុង​ពោះ​ ឬ​មកពី​កូន​​ទល់​លាមក។
  • ការ​ឈឺ​ចាប់​ដូចជា​ចុក​មួល​ កើត​ឡើង​ដោយ​សារ​តែ​ហ្គាស និង​ហើម​ពោះ និង​បង្ក​ជា​អាការៈ​រាករូស​។ ការ​ឈឺ​ពោះ​នេះ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ​
  • ការ​ឈឺ​ចាប់​ដែល​កើត​ឡើង​នៅ​បរិវេណ​តែ​មួយ​នៃ​ពោះ​។ កូន​អាច​មាន​បញ្ហា​ថង់​ទឹក​ប្រមាត់​ ក្លន​លូន​ ពោះវៀន​រមួល​ អូវែ ពង​ស្វាស​ ឬ​ក្រពះ​។

ម៉ាក់​ៗ​គប្បី​តាមដាន​អាការៈ​កូន​ ប្រសិនបើ​អា​អូន​នៅ​តូច​ពេក​មិន​អាច​និយាយ​ប្រាប់​យើង​ពី​អាការៈ​របស់​ខ្លួន​បាន។ អាការៈ​ទាំង​នេះ​មាន​ដូចជា​៖

  • រញ៉ាំរញ៉ូវ​ជាង​ធម្មតា​
  • លើក​ជើង​ឡើង​លើ​​ឆ្ពោះ​ទៅ​រក​ពោះ​
  • មិន​សូវ​ញ៉ាំ​អាហារ​​

​​​​អាការៈ​ឈឺ​ពោះ​ដែល​មិន​មែន​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​៖

  • ទល់​លាមក
  • ហ្គាស​ក្នុង​ពោះ
  • អាលែកហ្ស៊ី​នឹង​អាហារ​
  • ក្រហាយ​ទ្រូង ឬ​ចាល់​អាស៊ីដ
  • រលាក​ក្រពះ​ពោះវៀន​ ឬ​ពុល​អាហារ​
  • ​រលាក​បំពង់​ក
  • ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​ថប់បារម្ភ ឬ​បាក់​ទឹក​ចិត្ត។

​​កុមារ​អាច​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​​ការ​ឈឺ​ចាប់​មិន​បាន​ធូរ​ស្រាល​ក្នុង​រយៈពេល​២៤​ម៉ោង​ ឬកាន់​តែ​ធ្ងន់ធ្ងរ​ទៅ ឬ​ឈឺ​ចាប់​ញឹកញាប់​។​ ការ​ឈឺ​ពោះ​បែប​នេះ អាច​ជា​សញ្ញា​នៃ​៖

  • ការ​ពុល​អាហារ​
  • ជំងឺ​រលាក​ខ្នែង​ពោះវៀន​
  • គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​
  • ក្លន​លូន​ ឬ​រមួល​ពោះវៀន​
  • ជំងឺ​រលាក​ពោះវៀន​
  • ដំបៅ​ក្រពះ​
  • លេប​វត្ថុ​ណា​មួយ​ចូល​ពោះ​​
  • ដុំ​សាច់​ ឬ​ជំងឺ​មហារីក
  • ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

ក្មេងឈឺពោះ២

តិចនិក​ថែទាំ​​​នៅ​ពេល​កូន​ឈឺ​ពោះ​

  • ឲ្យ​កូន​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​
  • ជៀសវាង​ញ៉ាំ​អាហារ​រឹង​រយៈពេល​ ២​ទៅ​៣​ម៉ោង​
  • ជៀសវាង​ញ៉ាំ​អាហារមានជាតិ​កាហ្វេ​អ៊ីន​ ​និងផលិតផល​​ធ្វើ​ពី​ទឹក​ដោះ​គោ​
  • ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ ឬ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​Abdominal pain – children under age 12

https://medlineplus.gov/ency/article/007504.htm

Abdominal Pain, Age 11 and Younger

https://www.uofmhealth.org/health-library/abpn10

Abdominal pain in children

https://www.betterhealth.vic.gov.au/health/conditionsandtreatments/abdominal-pain-in-children

កំណែ​ប្រែបច្ចុប្បន្ន

23/12/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម