backup og meta

កូនឡើងពងបែកក្នុងមាត់ ម៉ាក់ប៉ាអាចជួយតាមវិធីណាខ្លះ?

កូនឡើងពងបែកក្នុងមាត់ ម៉ាក់ប៉ាអាចជួយតាមវិធីណាខ្លះ?

ជាទូទៅ ពងបែកក្នុងមាត់កើតនៅក្នុងបបូរមាត់ លើអណ្តាត អញ្ចាញធ្មេញ ឬសាច់ថ្ពាល់ខាងក្នុង​ដែល​បណ្តាលឱ្យអាអូនមានការឈឺផ្សាក្នុងមាត់ និងពិបាកក្នុងការញុំាអាហារ ឬនិយាយ។ ហេតុអ្វី​បាន​ជាអាអូនឡើងពងបែកក្នុងមាត់? ហើយពេលអូនតូចឡើងពងបែកក្នុងមាត់ ម៉ាក់​ប៉ាអាចជួយ​កាត់​បន្ថយអាការៈតាមវិធីណាខ្លះ?

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា មូលហេតុដែលបណ្តាល​ឱ្យ​អាអូន​ឡើងពងបែកក្នុងមាត់អាចមានដូចជា៖

  • អាលែកហ្ស៊ីនឹងអ្វីមួយជាពិសេស ថ្នាំដុសធ្មេញដែលមានជាតិហឹរ ឬក្រហាយខ្លាំង
  • កង្វះជាតិទឹក
  • កង្វះអនាម័យមាត់ធ្មេញ
  • ឆ្លងវីរុស Coxsackie ឬ EV71 (ជំងឺពងបែកបាតដៃបាតជើង)
  • កង្វះវីតាមីនដូចជា អាស៊ីដ​ហ្វូលិក​ វីតាមីន B12 ឬជាតិ​ដែក
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​ថា​បើអាអូនមានអាការៈឈឺខ្លាំង គ្រូពេទ្យនឹងចេញថ្នាំបំបាត់ការឈឺចាប់ ឬបំបាត់រលាកដូចជា ពពួក​សេរ៉ូ​អ៊ីបុយប្រូហ្វែន ឬពពួកថ្នាំលាប Oral Aid ដើម្បីឱ្យពងបែកក្នុងមាត់ស្ពឹកលែងឈឺ ហើយ​បើ​អាអូន​រលាកដោយសារ​បាក់តេរី គ្រូពេទ្យនឹងចេញថ្នាំផ្សះឱ្យ។

[embed-health-tool-due-date]

ខាងក្រោមនេះជាប្រការគួរចៀសវាង និង​គួរធ្វើដើម្បីកាត់បន្ថយអាការៈ​ឈឺចាប់ដោយសារពងបែកក្នុងមាត់៖

  • ឱ្យអាអូនញុំាទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹក
  • ចៀសវាងឱ្យអាអូនញុំាអាហារក្តៅ ជូរ ហឹរ ប្រៃ ផ្អាប់ ឬរឹង ព្រោះពេល​អាហារទាំងនេះ​ប៉ះនឹងពង​បែក​ក្នុង​មាត់នឹងបណ្តាល​ឱ្យ​អាអូន​មានការឈឺផ្សា
  • បើអាអូនមានអាការៈឈឺខ្លាំង ម៉ាក់ប៉ាអាចឱ្យអូនតូចញុំាអាហារទន់ៗ ព្រោះងាយក្នុងការទំពារ

ជាទូទៅ ពងបែកក្នុងមាត់នឹងជាក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ តែនៅថ្ងៃ​ទី ៣ ឬទី ៥ អាអូននឹងលែង​មាន​អាការៈឈឺ​ចាប់ហើយ ទោះបីជានៅមានស្នាម ឬពងបែកក្នុងមាត់ក៏ដោយ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ប្រការគួរចៀសវាង និងគួរធ្វើដើម្បីកាត់បន្ថយអាការៈឈឺចាប់ដោយសារពងបែកក្នុងមាត់៖
  • ឱ្យអាអូនញុំាទឹកឱ្យបានច្រើន
  • ចៀសវាងឱ្យអាអូនញុំាអាហារក្តៅ ជូរ ហឹរ ប្រៃ ផ្អាប ឬរឹង
  • ឱ្យអូនតូចញុំាអាហារទន់ៗ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Canker Sores (Aphthous Ulcers) in Children
https://www.cedars-sinai.org/health-library/diseases-and-conditions—pediatrics/c/canker-sores-aphthous-ulcers-in-children.html

Canker Sores
https://kidshealth.org/en/parents/canker.html

Management of Aphthous Ulcers
https://www.aafp.org/afp/2000/0701/p149.html

Canker Sores (Aphthous Ulcers) in Children
https://www.stanfordchildrens.org/en/topic/default?id=aphthous-stomatitis-90-P01843

Canker sore
https://www.mayoclinic.org/diseases-conditions/canker-sore/symptoms-causes/syc-20370615

Aphthous ulcer
https://dermnetnz.org/topics/aphthous-ulcer

កំណែ​ប្រែបច្ចុប្បន្ន

10/04/2023

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទឹកនោមកូនឆ្អេះ ឬមានក្លិនឆួលខ្លាំងមកពីមូលហេតុអ្វី?

អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 10, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម