backup og meta

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

ចំណុច ៤យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

យើង​ឃើញ​ហើយ​ថា ក្មេង​តូចៗ​មួយ​ចំនួន​ចូល​មន្ទីរពេទ្យ​ញឹក​ញាប់ ព្រោះ​សុខភាព​អា​អូន​ខ្សោយ មិន​អាច​ទ្រាំទ្រ​នឹង​បាក់តេរី ឬ​វីរុស​បង្ក​ជំងឺ​បាន។ ពេល​ឈឺ​ម្ដងៗ ក្នុង​ខ្លួន​កូន​ក៏​ពិបាក យើង​ជា​ម៉ាក់ប៉ា​ក៏​ពិបាក​ជំនួស​កូន​ដែរ។ ហេតុ​នេះ​ហើយ បើ​កូន​ងាក​ឈឺៗ “Hello គ្រូពេទ្យ” ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ចាប់​ផ្ដើម​ពិនិត្យ​លើ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​ឡើង​វិញ។

ដឹងពីកាលវិភាគចាក់ថ្នាំបង្ការកូន ចុចត្រង់​នេះ

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ឲ្យ​ដឹង​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​កូន​ងាក​ឈឺៗ​ច្រើន អាច​មាន​ច្រើន​ដូច​ជា ការ​រស់​នៅ បរិស្ថាន​ជុំ​វិញ​ខ្លួន​កូន ការ​ថែទាំ​របស់​ម៉ាក់​ប៉ា និង​របប​អាហារ​ផ្សេងៗ​ទៀត។ ប៉ុន្តែ មូលហេតុ​សំខាន់ ៤ យ៉ាង​ដែល​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ភាគ​ច្រើន​មាន​ដូចជា៖

១. ខ្វះ​អាហារូបត្ថម្ភ

កត្តា​កង្វះ​អាហារូបត្ថម្ភ​នេះ អាច​កើត​ឡើង​ដោយសារ​ម៉ាក់​ប៉ា​មិន​មាន​ជីវភាព​ធូរធារ ពោល​គឺ មាន​ជីវភាព​ខ្វះ​មុខ ខ្វះ​ក្រោយ ជាហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​អាហារ​ឲ្យ​កូន​មិន​បាន​គ្រប់​គ្រាន់ ឬ​ពេល​ខ្លះ​ម៉ាក់​ប៉ា​មាន​ជីវភាព​ធូរធារ តែ​គ្រាន់​តែ​មិន​បាន​គិត​គូរ​ដិត​ដល់​ពី​របបអាហារ​កូន ចេះ​តែ​ឲ្យ​កូន​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ច្រើន​មុខ មិន​ត្រូវ​តាម​តម្រូវ​ការ​របស់​រាងកាយ។ កូន​ត្រូវ​ការ​អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ ត្រី សាច់ ស៊ុត ដែលមាន​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​សំខាន់​ៗ​ផ្សេងៗ​ទៀត។

២. អនាម័យ

ដើម្បី​កុំ​ឲ្យ​កូន​ងាក​ឈឺៗ អនាម័យ​ក៏​ជា​កត្តា​សំខាន់​មួយ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​ដែរ។ កាលណា​បើ​ម៉ាក់ប៉ា​មិន​សម្អាត​ខ្លួន​កូន​ដិត​ដល់ រៀប​ចំ​ចំណី​អាហារ​ខ្វះ​អនាម័យ​ឲ្យ​កូន មិន​សម្អាត​ដៃ​មុន ឬ​ក្រោយ​ញ៉ាំ​អាហារ ឬ​ចូល​បន្ទប់​ទឹក ពិសេស​នោះ​បើ​ខ្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ បាក់តេរី ឬ​វីរុស​ចូល​ទៅ​ក្នុង​ខ្លួន​កូន ងាយ​បង្ក​ឲ្យ​កូន​ឈឺ​បាន។ ប៉ា​ម៉ាក់​ត្រូវ​រក្សា​អនាម័យ​ឲ្យ​កូន​ជានិច្ច ដើម្បី​កុំ​ឲ្យ​មេរោគ​តោង​ជាប់​អា​អូន និង​បង្ក​ជា​ជំងឺ​បាន។

៣. ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ

កាល​ណា កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ក៏​ងាយ​បណ្ដាល​ឲ្យ​សុខភាព​ប្រឈម​នឹង​ជំងឺ​ផង​ដែរ។ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ អាច​មក​ពី​អា​អូន​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ក្នុង​ខ្លួន ឬ​ទទួល​បាន​របប​អាហារ​មិន​បាន​ត្រឹម​ត្រូវ ខ្វះ​ជីវជាតិ និង​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​តាម​គោលការណ៍​ណែ​នាំ ទើប​បណ្ដាល​ឲ្យ​កូន​ងាយ​ឈឺ។

៤. មាន​ជំងឺ​សេនេទិច

វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ថា ចំពោះ​ក្មេង​មិន​គ្រប់​គីឡូ​ក៏​ប្រឈម​នឹង​បញ្ហា​ឈឺ​ច្រើន​ដូច​គ្នា ពិសេស​ក្មេងៗ​ដែល​មាន​ជំងឺ​ពី​កំណើត ឬ​ជំងឺ​សេនេទិច ក៏​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ញឹកញាប់​ដែរ។ ជំងឺ​សេនេទិច ទាំង​នោះ​មាន​ដូច​ជា Down syndrome, Thalassemia និង​ sickle cell anemia ជាដើម។

កូន​ងាក​ឈឺៗ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Should I be Worried if my Child is Always Sick? https://www.ccmhhealth.com/should-i-be-worried-if-my-child-is-always-sick/#:~:text=You%20may%20worry%20your%20child,unavoidable%20part%20of%20growing%20up.

SHOULD I BE WORRIED IF MY CHILD GETS SICK TOO OFTEN? https://healthcare.utah.edu/the-scope/shows.php?shows=0_5nzgsffm

កំណែ​ប្រែបច្ចុប្បន្ន

27/12/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កូនឈឺម្តងៗ មិនចង់គេង ឬក៏ពិបាកគេង អ៊ីចឹងម៉ាក់ប៉ាអាចដោះស្រាយតាមវិធីទាំងនេះ

មូលហេតុមួយចំនួនអាចធ្វើឲ្យកូនឈឺពោះ ម៉ាក់ប៉ាគួរដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម