ទីភ្នាក់ងារព័ត៌មានក្នុងប្រទេសកូរ៉េខាងជើងបានឲ្យថា ពលរដ្ឋកូរ៉េខាងជើងចំនួនចំនួន ៦នាក់បានស្លាប់ដោយវីរុសបំប្លែងថ្មី អូមេក្រុង និងមានមនុស្ស ១៨៧ ០០០ នាក់ផ្សេងទៀតកំពុងមានចេញរោគសញ្ញាក្ដៅខ្លួន ផ្ដាសសាយ ដែលស្ថិតក្នុងការសង្ស័យ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក និងទទួលការព្យាបាល។ នេះជាលើកទីមួយហើយដែលកូរ៉េខាងជើង បានប្រកាសពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីវីរុសនេះបានរាតត្បាតនៅលើពិភពលោក។
ក្រុមអ្នកជំនាញបានអះអាង និង សន្មតថា ករណីមានជំងឺកូវីដ១៩ ជ្រៀតខ្លួនចូលប្រទេសមួយនេះ មានជាយូណាស់មកហើយ តែរដ្ឋាភិបាលមិនបញ្ចេញព័ត៌មាន ទើបតែសម្រេចបង្ហាញកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះតែប៉ុណ្ណោះ។
ជាក់ស្ដែងវីរុសបំប្លែងថ្មីអូមេរក្រុងបានឆ្លងចូលក្នុងទីក្រុងព្យូងយ៉ាងមួយរយៈពេលទៅហើយគ្រាន់តែទិន្នន័យមិនបង្ហាញច្បាស់លាស់ មុនពេលរដ្ឋាភិបាលឈានដល់ការសម្រេចចិត្ដចេញវិធានការបិទខ្ទប់ប្រទេស កាលពីកាលពីថ្ងៃទី ១២ ខែឧសភា កន្លងទៅ។
អត្ថបគួរអាន៖
- កូរ៉េខាងជើង ប្រកាសអាសន្នបិទខ្ទប់ប្រទេសលើកទី១ រារាំងការរាតត្បាតជំងឺកូវីដ-១៩
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
ភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាមេរោគបំប្លែងថ្មីមួយនេះបានពង្រីកខ្លួនក្នុងប្រទេសកូរ៉េតាំងពីចុងខែមេសា កន្លងមក ដោយប្រជាពលរដ្ឋខ្លះចាប់មានអាការៈក្ដៅខ្លួន។ មកទល់ពេលនេះ មានចំនួនប្រជាជន ៣៥០០០០នាក់ កំពុងតែបង្ហាញរោគសញ្ញក្ដៅខ្លួន ដោយមិនទាន់បានបញ្ជាក់ពីលទ្ធផលតេស្ដកូវីដ-១៩ ថាវិជ្ជមាន ឬអត់នៅឡើយទេ។
ប្រជាជនកូរ៉េមានជាង ២៥លាននាក់ សុទ្ធសឹងតែមិនទាន់បានទទួលបានវ៉ាក់សាំងការពារនៅឡើយទេ ខណៈដែលលោក គី ជុងអ៊ុន កន្លងមកធ្លាប់បដិសេធ ដោយទទួលយកការផ្ដល់នូវវាក់សាំងរបស់ គម្រោង COVAX និង ប្រទេសចិននោះដែរ។ តាមការវិភាគរបស់អ្នកជំនាញ បានលើកឡើងថា ប្រទេសនេះអាចនឹងជួបគ្រោះថា្នក់ធ្ងន់ធ្ងរ បើគិតទៅលើចំណេះដឹង សេវាសុខាភិបាល ប្រជាជន អំពីព័ត៌មានជំងឺមួយនេះដែលពលរដ្ឋទទួលបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោក គីម ជុងអ៊ុន ព្រឹកថ្ងៃសុក្រនេះបានធ្វើដំណើរទៅកាន់ មជ្ឈមណ្ឌលថែទាំសុខភាពថ្នាក់ជាតិដោយផ្ទាល់ដើម្បីសិក្សា និង ស្វែងយល់ពីផលវិបត្ដិនៃជំងឺមួយនេះ។ លោក គីម ជុងអ៊ុន ហាក់មានការប្រែប្រួល ឥរិយាបថខុសពីធម្មតាជាងមុន គិតគូទៅដល់កិច្ចការពារ សុខភាពជាចំបង ខណៈដែលក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១២ម្សិលមិញ ក៏ប្រទះឃើញលោកពាក់ម៉ាសបង្ហាញពីគោលជំហរលើកទី១មិនដែលមានទាល់តែសោះ ដែលលោកពាក់មាសនៅមុខកាមេរាព័ត៌មាន។
[embed-health-tool-bmi]