ខណៈពេលនេះ កូរ៉េខាងជើងកំពុងតែទទួលរងការរាតត្បាតពីជំងឺកូវីដ១៩ បំប្លែងថ្មី អូមេក្រុង។ តាមរបាយការណ៍បង្ហាញត្រឹមតែរយៈពេល ៤ថ្ងៃអំឡុងពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ចាប់ពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ គឺមានចំនួនអ្នកស្លាប់កើនឡើងដល់ទៅ ៤២នាក់។ លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀត ដើម្បីចាត់វិធានការ បង្កើនការពារ និងបញ្ជូនកងកម្លាំងផ្នែកវេជ្ជសាស្ដ្រចុះអន្ដរាគមន៍ក្នុងទីក្រុងព្យុងយ៉ាង។
ក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យប្រើប្រាស់ពេទ្យយោធាជាចាំបាច់ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ ថ្នាំពេទ្យ និង សំភារៈសម្រាប់ប្រើប្រាស់ផ្នែកវេជ្ជសាស្ដ្រក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសមួយនេះកំពុងតែទទួលរងការវាយប្រហារដោយ កូវីដ១៩ លើកទី១ ហើយមកទល់ពេលបច្ចុប្បន្នមានអ្នកបង្ហាញអាការៈសង្ស័យដល់ទៅ ៣៩២ ៩២០នាក់។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
កូរ៉េខាងជើងទើបតែបានទទួលស្គាល់ថាខ្លួនកំពុងតែមានការផ្ទុះរាតត្បាតមេរោគកូវីដ១៩ កាលសប្ដាហ៍មុន ខណៈដែលអ្នកជំនាញជាច្រើនបានលើកឡើងនូវការព្រួយបារម្ភ ពីផលអាក្រក់ដែលប្រទេសនេះនឹងជួបប្រទះ ដោយផ្អែកមើលឃើញជាក់ស្ដែងពី លក្ខខណ្ឌផ្នែកវេជ្ជសាស្ដ្រ និងចំណេះដឹងពលរដ្ឋអំពីជំងឺមួយនេះ។
លោក គីម ជុងអ៊ុនកាលពីព្រឹកថ្ងៃចន្ទ បានចុះទៅត្រួតពិនិត្យដោយផ្ទាល់តាមឱសថស្ថានជាច្រើនកន្លែងក្បែរទន្លេ Taedong ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីឲ្យដឹងច្បាស់ពីទំហំផ្នែកវេជ្ជសាស្ដ្រ របស់ខ្លួនមាន ដោយលោកបានលើកឡើងថា តាមបណ្ដាឱសថដ្ឋានទាំងនោះ គឺមិនមាន ថ្នាំំផ្ទុកសម្រាប់ប្រើប្រាស់ សំភារៈត្រួតពិនិត្យ និង សម្លៀកបំពាក់ការពារគ្រប់គ្រាន់ ឆ្លើយតបបញ្ហានោះទេ។ លោកបានបញ្ជាក់ទៀតថា បរិមាណនៃការស្លាប់ដោយជំងឺនេះកាន់តែច្រើនថែមទៀត នោះដោយសារតែ ប្រជាជនខ្វះការយកចិត្ដទុកដាក់ ការការពារ ការខ្វះខាតចំណេះដឹង និង វិធីសាស្ដ្រនៃការព្យាបាលផ្សេងៗអំពីជំងឺនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
គិតមកទល់ពេលនេះ ប្រជាជនកូរ៉េខាងជើង ជាង ២៦លាននាក់ នៅមិនទាន់ទទួលបានការចាក់វាក់សាំងម្ដងនៅឡើយទេ បូករួមទាំងចំណេះដឹងផ្នែកវិធានការការពារ ក៏មិនមានគ្រប់គ្រាន់សមប្រកបនឹងអាចចូលរួមជួយដោះស្រាយផងដែរ។ មួយវិញទៀត ផ្នែកបរិក្ខាវេជ្ជសាស្ដ្រប្រើប្រាស់ក៏មិនមានគ្រប់ ដូច្នេះនេះគឺជាចំណុចគួរព្រួយបារម្ភបំផុត ដែលប្រទេសនេះ អាចជួបប្រទះបញ្ហាកាន់តែអាក្រក់នៅពេលខាងមុខទៀ។
គួររំឭកទៀតផង ប្រទេសកូរ៉េខាងជើងបានសម្រេចប្រកាសអាសន្នបិទខ្ទប់ប្រទេសកាលពីថ្ងៃទី១២ ខែឧសភា ២០២២ ក្រោយមានការរាតត្យាតជំងឺកូវីដ-១៩ បំប្លែងថ្មីអូមេក្រុង បង្កឲ្យមានអ្នកស្លាប់ និង អ្នកឆ្លងរោគជាបន្ដបន្ទាប់ បង្ហាញរោគសញ្ញាជាការសង្ស័យចំនួនរាប់សែននាក់។
[embed-health-tool-bmi]